កម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយ
កម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយ មានសារៈសំខាន់ ដោយប្រព័ន្ធផ្សព្វផ្សាយជះឥទ្ធិពលលើការទទួលបានព័ត៌មានពិត និងការជជែកពិភាក្សា ដែលបង្កើតបានជាមតិសាធារណៈ។ ឯករាជ្យភាព និងពហុនិយមនៃប្រព័ន្ធផ្សព្វផ្សាយ ទស្សនៈ និងការយល់ឃើញ រួមទាំងការទិតៀនអ្នកកាន់អំណាច គឺជាការធានាប្រព័ន្ធប្រជាធិបតេយ្យដ៏រឹងមាំមួយ។ ការឃ្លាំមើល និងការធានាពហុនិយមលើកម្មសិទ្ធិ គឺជាជំហានដំបូងឆ្ពោះទៅរកឯករាជ្យភាព និងសេរីភាពក្នុងការជ្រើសរើស។
តើប្រជាពលរដ្ឋអាចវាយតម្លៃទៅលើទំនុកចិត្តនៃព័ត៌មាន បានដោយរបៀបណា ប្រសិនបើពួកគេមិនទាំងដឹងថា អ្នកណាជាអ្នកផ្ដល់ព័ត៌មានទាំងនោះ? តើអ្នកសារព័ត៌មានអាចធ្វើការដោយត្រឹមត្រូវ ដោយរបៀបណា ប្រសិនបើពួកគេមិនដឹងថា អ្នកណាជាអ្នកគ្រប់គ្រងក្រុមហ៊ុនដែលពួកគេកំពុងធ្វើការឲ្យ? តើបញ្ញត្តិករ (អាជ្ញាធរ) ប្រព័ន្ធផ្សព្វផ្សាយ អាចដោះស្រាយបញ្ហាការប្រមូលផ្ដុំដ៏លើសលប់នៃប្រព័ន្ធផ្សព្វផ្សាយ បានដោយរបៀបណា ប្រសិនបើពួកគេមិនដឹងថា អ្នកណាជាអ្នកនៅពីក្រោយការកាច់ចង្កូតនៃប្រព័ន្ធផ្សព្វផ្សាយទាំងនោះ?
រចនាសម្ព័ន្ធនៃភាពជាកម្មសិទ្ធិ ក៏អាចប៉ះពាល់លើការចាត់ចែងធនធានរបស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយផងដែរ ដូច្នេះវានឹងប៉ះពាល់កម្លាំងសេដ្ឋកិច្ច និងប្រសិទ្ធភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ ហើយនេះគឺជាចំណុចសំខាន់សម្រាប់វិនិយោគិន។