This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/06/14 at 20:33
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

សំណួរ

១. តើអ្វីទៅជា “ការត្រួតពិនិត្យលើភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ” (MOM)?

“ការត្រួតពិនិត្យលើភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ” (MOM) ត្រូវបានបង្កើតជាឧបករណ៍ស្រាវជ្រាវគោលដៅ ក្នុងគោលបំណងអាចប្រើប្រាស់ជាសាធារណៈ និងបន្តធ្វើបច្ចុប្បន្នភាព លើទិន្នន័យមូលដ្ឋានរបស់ម្ចាស់
ដែលពាក់ព័ន្ធប្រព័ន្ធផ្សព្វផ្សាយទាំងអស់ (សារព័ត៌មានបោះពុម្ព វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយអនឡាញ)។ MOM មានគោលបំណងបង្ហាញពីហានិភ័យពហុនិយមប្រព័ន្ធផ្សព្វផ្សាយ ដែលបង្កឡើងដោយការសង្កត់ធ្ងន់ នៃភាពជាម្ចាស់
ប្រព័ន្ធផ្សព្វផ្សាយ (សម្រាប់ព័ត៌មានបន្ថែម: វិធីសាស្រ្ត [តំណទៅវិធីសាស្រ្ត])។ ដើម្បីយល់ច្បាស់ពីលក្ខខណ្ឌជាតិ និងពិនិត្យលើគ្រោះថ្នាក់ ឬកាត់បន្ថយកត្តាហានិភ័យចំពោះការផ្តោតរបស់ប្រព័ន្ធផ្សព្វផ្សាយ MOM បានវាយតម្លៃ
ពីស្ថានភាពទីផ្សារ និងយន្តការផ្លូវច្បាប់។

២. តើអ្នកណានៅពីក្រោយ​គម្រោង​ MOM?

ចាប់តាំងពីឆ្នាំ២០១៥ គម្រោង MOM ត្រូវបានបង្កើតឡើងនិងដាក់ឱ្យដំណើរការដោយអង្គការអ្នកកាសែត​គ្មាន​ព្រំដែន (Reporters sans frontières, RSF) ប្រទេស​អាល្លឺម៉ង់ (Reporter ohne Grenzen e .V.) ផ្នែក​សិទ្ធិមនុស្សអន្តរជាតិ ដែលមានគោលបំណងការពារសេរីភាពសារព័ត៌មាននិងសិទ្ធិផ្តល់និងទទួលបានព័ត៌មាន​ពីគ្រប់ទីកន្លែងទាំងអស់ក្នុងពិភពលោក។

នៅឆ្នាំ ២០១៩ គម្រោងនេះត្រូវបានផ្ទេរទៅកាន់ Global Media Registry (GMR) ជាសហគ្រាសសង្គមឯករាជ្យនិងមិនស្វែងរកប្រាក់ចំណេញមួយ ដែលត្រូវបានចុះបញ្ជីក្រោមច្បាប់របស់ប្រទេសអាល្លឺម៉ង់។

នៅក្នុងប្រទេសនីមួយៗ MOM ត្រូវបានអនុវត្តក្រោមកិច្ចសហការជាមួយនឹង​អង្គការដៃគូក្នុងតំបន់។ សម្រាប់ប្រទេសកម្ពុជា អ្នកកាសែត​គ្មានព្រំដែន (RSF) បានធ្វើការជាមួយនឹង​មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។ គម្រោងនេះត្រូវបានផ្តល់ថវិកាដោយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការរបស់​រដ្ឋសហព័ន្ធអាល្លឺម៉ង់ (BMZ)

៣. ហេតុអ្វីបានជាតម្លាភាពម្ចាស់កម្មសិទ្ធិ​នៃប្រព័ន្ធផ្សព្វផ្សាយ មានសារៈសំខាន់?

ពហុនិយមប្រព័ន្ធផ្សព្វផ្សាយ គឺជាកត្តា​សំខាន់​នៃសង្គមប្រជាធិបតេយ្យ ដែលជាប្រព័ន្ធផ្សព្វផ្សាយដោយសេរី ឯករាជ្យ និងជាការឆ្លុះបញ្ចាំងពីទស្សនៈផ្ទុយគ្នាយ៉ាងចម្រុះ និងការបើកចំហទទួលការរិះគន់ពីសាធារណជន។ ហានិភ័យចំពោះភាពសម្បូរបែបនៃគំនិត ត្រូវបានបង្កឡើងដោយការដាក់សម្ពាធលើទីផ្សារប្រព័ន្ធផ្សព្វផ្សាយ នៅពេលមានតែប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលមានឥទ្ធិពលលើមតិសាធារណៈ និងលើកឡើងនូវឧបសគ្គនៃច្រកចូលសម្រាប់សាធារណជន និងទស្សនវិស័យផ្សេងៗទៀត (ការសង្កត់ធ្ងន់នៃភាពជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ)។ ឧបសគ្គចម្បងដែលត្រូវប្រឈមមុខនោះគឺ កង្វះតម្លាភាពនៃអត្តសញ្ញាណម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ។ តើប្រជាជនអាចវាយតម្លៃនូវទំនុកចិត្ត
លើព័ត៌មានដោយរបៀបណា ប្រសិនបើពួកគេមិនបានដឹងថា នរណាជាអ្នកផ្តល់ព័ត៌មានទាំងនោះ? តើអ្នកកាសែតអាចធ្វើការបានដោយសមស្របរបៀបណា ប្រសិនបើពួកគេមិនបានដឹងថា តើអ្នកណាជាអ្នកគ្រប់គ្រងក្រុមហ៊ុនដែលពួកគេកំពុងបម្រើការឲ្យនោះ? តើអាជ្ញាធរប្រព័ន្ធផ្សព្វផ្សាយ
អាចស្រាយបង្ហាញពីការសង្កត់ធ្ងន់នៃប្រព័ន្ធផ្សព្វផ្សាយដោយរបៀបណា ប្រសិនបើពួកគេមិនដឹងថា
តើអ្នកណាដែលនៅពីក្រោយនោះ?

MOM មានគោលបំណងបង្កើតឱ្យមានតម្លាភាព និងដើម្បីឆ្លើយនឹងសំណួរ “តើអ្នកណាជាអ្នកគ្រប់គ្រងមាតិកា
ប្រព័ន្ធផ្សព្វផ្សាយ?” ក្នុងគោលបំណងបង្កើនការយល់ដឹងជាសាធារណៈ និងដើម្បីបង្កើតជាគោលការណ៍
មូលដ្ឋានមួយ សម្រាប់ការតស៊ូមតិ ដើម្បីក្តាប់បាននូវគណនេយ្យភាពនៃនយោបាយ និងសេដ្ឋកិច្ច ចំពោះលក្ខខណ្ឌដែលមានស្រាប់។

៤. តើការគ្រប់គ្រងការប្រមូលផ្ដុំ​ប្រភេទ​ណា​ខ្លះ​ ដែល MOM បានស្នើឡើង​?

MOM មិនបានធ្វើសេចក្តីថ្លែងការណ៍បទដ្ឋាននោះទេ - វាមិនបានផ្ដល់យោបល់អំពីរបៀបគ្រប់គ្រង អត្តសញ្ញាណម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយនោះឡើុយ។ ទម្រង់នៃការត្រួតពិនិត្យលើការសង្កត់ធ្ងន់របស់ ប្រព័ន្ធផ្សព្វផ្សាយ អាចធ្វើការបាន គឺអាស្រ័យលើបរិបទប្រទេស ច្បាប់ដែលមានស្រាប់ និងលក្ខខណ្ឌទីផ្សារ រួមទាំងស្ថានភាពម្ចាស់កម្មសិទ្ធិ។

MOM ផ្ដល់នូវតម្លាភាព ដើម្បីពង្រឹងការពិភាក្សាបែបប្រជាធិបតេយ្យ ស្តីពីបញ្ហានោះ ក៏ដូចជាលើបញ្ហា អភិបាលកិច្ចល្អផងដែរ៖ ការសម្រេចចិត្តនេះ ទំនងជានឹងមានគុណភាពខ្ពស់ និងប្រសើរជាងមុន ដើម្បីឆ្លុះបញ្ចាំងពីតម្រូវការ និងបំណងប្រាថ្នារបស់ប្រជាជន ប្រសិនបើពួកគេមានសិទ្ធិទទួលបាន ព័ត៌មានគ្រប់គ្រាន់ និងការប្រឹក្សាយោបល់ទូលំទូលាយ ដោយទស្សនៈ និងគំនិតដែលបានចែករំលែក ដោយសេរី។

៥. តើទិន្នន័យត្រូវបានប្រមូលដោយរបៀបណា?

ក) ប្រភពទិន្នន័យផ្លូវការ និង/ឬ ប្រភពព័ត៌មានដែលអាចជឿជាក់ និងមានការទុកចិត្តកម្រិតខ្ពស់
ត្រូវបានយកមកប្រើប្រាស់។​

ខ) នៅពេលណាដែលមិនអាចរកទិន្នន័យបានជាសាធារណៈ ព័ត៌មាននានាត្រូវបានស្នើសុំដោយផ្ទាល់
ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ អ្នកតំណាងនយោបាយ និងវិទ្យាស្ថានស្រាវជ្រាវ។ នៅទីបញ្ចប់
យើងបានប្រើទិន្នន័យជាចម្បងពី៖

 • អង្គការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយកម្ពុជា (CMDR)
 • ក្រសួងព័ត៌មាន
 • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 • ក្រសួងពាណិជ្ជកម្ម

គ) ដើម្បីធានា និងផ្ទៀងផ្ទាត់ការវាយតម្លៃលើគោលបំណង MOM បានធ្វើការជាមួយក្រុមប្រឹក្សា ដែលបានអធិប្បាយ និងពិគ្រោះយោបល់នៅគ្រប់ដំណើរការស្រាវជ្រាវនេះ។ វាត្រូវបានប្រមូលឡើង ដោយអ្នកជំនាញថ្នាក់ជាតិ ដែលមានចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើន ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង។ ក្នុងចំណោមអ្នកដទៃទៀត អ្នកជំនាញខាងក្រោម ក៏បានចូលរួមនៅក្នុងដំណើរការ
ស្រាវជ្រាវនេះផងដែរ៖

 • លោក ពិសី ពេជ្រ អង្គការតម្លាភាពអន្តរជាតិ
 • លោក សោម រតនា ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC)
 • លោក សេក បរិសុទ្ធ សាកលវិទ្យាល័យភ្នំពេញអាមេរិកាំង
 • BBC Media Action
 • លោក ឆាយ សុផល UNESCO / ក្លឹបអ្នកកាសែតកម្ពុជា
 • ក្រសួងព័ត៌មាន
 • លោក សុក សំអឿន អ្នកប្រឹក្សាផ្នែកច្បាប់
 • លោក កែម ឡី អ្នកវិភាគការអភិវឌ្ឍសង្គម

ឃ) ប្រភពទាំងអស់ត្រូវបានចងក្រងជាឯកសារ និងបណ្ណសារយ៉ាងហ្មត់ចត់។ វាអាចរកបានតាមរយៈការស្នើសុំ
នៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។

៦. តើ “ប្រព័ន្ធផ្សព្វផ្សាយដែល​ពាក់ព័ន្ធ​” ត្រូវបានកំណត់ដោយរបៀបណា?

សំណួរសំខាន់នោះគឺ៖ តើគ្រឹះស្ថានប្រព័ន្ធផ្សព្វផ្សាយណាមួយ ដែលជះឥទ្ធិពលលើដំណើរការនៃការបង្កើតគំនិត? ដើម្បីត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយដែលពាក់ព័ន្ធ យើងបានធ្វើការសិក្សាលើប្រព័ន្ធផ្សព្វផ្សាយដែលមានលក្ខណៈ
ប្រពៃណី (កាសែត វិទ្យុ ទូរទស្សន៍ អនឡាញ)។

ប្រព័ន្ធផ្សព្វផ្សាយត្រូវបានជ្រើសរើសទៅតាមប្រភេទដូចតទៅ៖

MOM ផ្តោតសំខាន់ទៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលមានការគ្របដណ្តប់ខ្ពស់បំផុត ដោយគណនាតាមគាំទ្រ
ពីសំណាក់ទស្សនិកជន។ មូលដ្ឋាននៃការជ្រើសរើស គឺការអង្កេតទៅលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបានធ្វើឡើង ដោយការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយកម្ពុជា (CMRD) ចន្លោះខែមករា
និងខែមីនា ឆ្នាំ២០១៥ និងអាចរកបានតាមការស្នើសុំទៅកាន់ CMRD។ គ្រឹះស្ថានប្រព័ន្ធផ្សព្វផ្សាយចំនួន​​ ១០ ក្នុងប្រភេទប្រព័ន្ធផ្សព្វផ្សាយនីមួយៗ (ទូរទស្សន៍ វិទ្យុ បោះពុម្ព អនឡាញ) ត្រូវបានជ្រើសរើស។

 • មាតិកាដែលមានតម្លៃព័ត៌មាន និងខ្លឹមសារនៃគំនិត៖ ការសិក្សានេះបានផ្តោតលើព័ត៌មានទូទៅ ដោយផ្អែកលើព័ត៌មានជាតិ។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយដែលផ្តោតសំខាន់លើប្រធានបទ (តន្ត្រី កីឡា) បណ្តាញសង្គម ម៉ាស៊ីនស្វែងរក និងការផ្សព្វផ្សាយ ត្រូវបានដកចេញ។
 • ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី ត្រូវបានរួមបញ្ចូលនៅក្នុងទិដ្ឋភាពនៃប្រព័ន្ធផ្សព្វផ្សាយ។ ពួកគេមិនត្រូវបានរួមបញ្ចូលក្នុងលទ្ធផលការសិក្សានេះទេ ដោយសារតែពួកគេទើបតែមានវត្តមាន
  នៅលើទីផ្សារប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន និងកង្វះទិន្នន័យដែលពាក់ព័ន្ធ។ ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មីរួមមាន៖
   
  • ស្ថានីយទូរទស្សន៍ PNN  បង្កើតឡើងនៅខែកក្កដា ឆ្នាំ២០១៥ ជាកម្មសិទ្ធិរបស់លោកឧកញ៉ា
   លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធិសភានៃគណបក្សប្រជាជនកម្ពុជា និងជាអ្នកជំនួញ។
  • កាសែត The Khmer Times ត្រូវបានបង្កើតឡើងនៅខែឧសភា ឆ្នាំ២០១៣ (បោះពុម្ពរៀងរាល់សប្តាហ៍)។ វាបានក្លាយទៅជាកាសែតប្រចាំថ្ងៃ ក្នុងឆ្នាំ២០១៥ និងជាកម្មសិទ្ធិរបស់លោក T. Mohan ដែលជាអ្នកជំនួញជនជាតិម៉ាឡេស៊ី។

៧. តើគ្រឹះស្ថានប្រព័ន្ធផ្សព្វផ្សាយត្រូវបានជ្រើសរើសដោយរបៀបណា?

ទូរទស្សន៍

ស្ថានីយទូរទស្សន៍ត្រូវបានជ្រើសរើសដោយយោងតាមទស្សនិកជនទូទាំងផ្ទៃប្រទេស។

ប្រភព៖ CMRD (2015). Media consumption Survey (Jan-March 2015).​ [អាចរកបានតាមការស្នើសំុ នៅឯ CMRD].

វិទ្យុ

 • ដោយសារមានបំណែកចែកខ្ពស់នៃទីផ្សារវិទ្យុ ស្ថានីយវិទ្យុត្រូវបានជ្រើសរើសដោយយោងតាម
  ការស្តាប់វិទ្យុ នៅក្នុងខេត្តចំនួន ៦ ផ្សេងៗគ្នា។

                         ប្រភព៖ CMRD (2015). Media consumption Survey (Jan-March 2015).
   
 • កម្មវិធីវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) មិនត្រូវបានរាប់បញ្ចូលនោះទេ ដោយសារតែវាមិនមែនជាវិទ្យុរបស់ខ្មែរ ប៉ុន្តែត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលនៃការផ្សាយ និង ធ្វើការក្រោមការអនុម័តរបស់សភាអាមេរិក។ វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី ផ្តល់ព័ត៌មាន និងកម្មវិធីវិទ្យុសង្គម ផ្សាយទៅស្ថានីយក្នុងស្រុកចំនួន ៩ ដោយឥតគិតថ្លៃ ឬដោយការទិញម៉ោងផ្សាយ។ ដៃគូយូរអង្វែងរបស់ពួកគេនៅកម្ពុជា គឺ វិទ្យុមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) និងវិទ្យុសម្បុកឃ្មុំ។ ដោយឃើញការគាំទ្ររបស់ប្រិយមិត្ត វីអូអេ និងវិទ្យុអាស៊ីសេរី ផ្តល់ជូននូវកម្មវិធីពីរ ដែលពេញនិយមបំផុត
  សម្រាប់ស្ថានភាពវិទ្យុនៅកម្ពុជា: ជាមធ្យម ២១,១ ភាគរយ នៃមនុស្សពេញវ័យនៅកម្ពុជា បានស្តាប់កម្មវិធីរបស់វិទ្យុអាស៊ីសេរី និងអ្នកស្តាប់កម្មវិធីរបស់វិទ្យុវីអូអេ មានចំនួន ១០,១ ភាគរយ ក្នុងមួយថ្ងៃ។

              ប្រភព​៖ [RFA research department]

សារព័ត៌មាន​បោះពុម្ភ

សារព័ត៌មានបោះពុម្ព​ត្រូវបានជ្រើសរើសដោយយោងទៅតាម៖

 • ទស្សិកជនរបស់ខ្លួន ដែលបានបញ្រ្ជាបទៅទូទាំងប្រទេស

​​​​​​​​​​​​​​​              ប្រភព​៖ CMRD (2015). Media consumption Survey (Jan-March 2015).

 • ភាពញឹកញាប់នៃការបោះពុម្ពផ្សាយរបស់ពួកគេ។ គ្រឹះស្ថានប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបាន
  ជ្រើសរើស ត្រូវតែផ្តល់នូវព័ត៌មានថ្មីបំផុត យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍
  នៃបរិបទបច្ចុប្បន្ន។

គេហទំព័រ

គេហទំព័រ​ត្រូវ​បាន​ជ្រើសរើស​ដោយ​យោង​តាម​៖

 • ចំណាត់ថ្នាក់របស់ពួកគេនៅលើប្រព័ន្ធចរាចរណ៍លើគេហទំព័រ Alexa.com
 • ពាក់ព័ន្ធទៅនឹងមាតិកាដែលទាក់ទងនឹងដំណឹង/គំនិត។ ចំណែកឯបណ្តាញសង្គម 
  គេហទំព័រលក់អីវ៉ាន់អនឡាញ និងការផ្សព្វផ្សាយពាណិជ្ជកម្ម មិនត្រូវបានរាប់បញ្ចូលនោះទេ។
 • ចំនួនអ្នកចូលមើលជាប្រចាំដោយផ្អែកលើ [MYIP.MS online database] ការឲ្យចូលទៅមើលចំនួន ​9,000,000,000,000+ IPv4/IPv6 និង 377,000,000 ជាមួយនឹងគេហទំព័រព័ត៌មាននៅទូទាំងពិភពលោក។

[Translate to Khmer:] CMRD (2015). Media consumption Survey (Jan-March 2015) [available upon request at CMRD]

៨. ហេតុអ្វីបានជាប្រទេសកម្ពុជា?

ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ១៣៩ ក្នុងចំណោមប្រទេសចំនួន ១៨០ ក្នុងឆ្នាំ២០១៥ 
ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ដែលត្រូវបានផ្សព្វផ្សាយដោយស្ថាប័ន អ្នករាយការណ៍ដោយគ្មានព្រំដែន។ ដោយមានពិន្ទុ ៤០,៩៩ កម្ពុជាប្រឈមនឹងបញ្ហាយ៉ាងសំខាន់
ដែលទាក់ទងទៅនឹងសេរីភាពសារព័ត៌មាននេះ។ នេះបង្ហាញពីទំនាក់ទំនងមិនដាច់ស្រេច នៃភាពសម្បូរបែប
នៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យភាព និងតម្លាភាព។ ដូច្នេះ​ នេះបង្ហាញថា ប្រទេសកម្ពុជាជាប្រទេសមួយ
ដែលត្រូវបានគេសម្លឹងមើលខ្លាំង ទៅលើហានិភ័យនៃការសង្កត់ធ្ងន់ លើអត្តសញ្ញាណនៃម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ។

លើសពីនេះទៅទៀត ខុសពីបណ្តាប្រទេសដែលនៅជុំវិញ អង្គការសង្គមស៊ីវិល មានដូចជាដៃគូមជ្ឈមណ្ឌលកម្ពុជាដើម្បី​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អាចធ្វើប្រតិបត្តិការដោយសេរី ដែលអាច​ឲ្យ​ការ​អនុវត្ត​ន៍ជំហាន​ដំបូង​ធ្វើ​ឡើង​បាន​។

៩. តើ “ការត្រួតពិនិត្យលើភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ” (MOM) មានតែនៅក្នុងប្រទេសកម្ពុជា ឬយ៉ាងណា?

MOM ត្រូវបានបង្កើតឡើងដោយវិធីសាស្រ្តទូទៅ ដែលអាចត្រូវបានអនុវត្តជាសកល ហើយនិងមានសក្តានុពល។ ទោះបីជាមានការផ្តោតអារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលមាននិន្នាការធ្វើការអង្កេតនៅទូទាំងពិភពលោកក៏ដោយ ការអនុវត្តន៍ និងការវិភាគជាដំបូង នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងអំឡុងដំណាក់កាលសាកល្បង
នៅឆ្នាំ២០១៥ ជាមួយ​កម្ពុជា MOM ក៏​ត្រូវបានធ្វើឡើងនៅក្នុងប្រទេសកូឡុំប៊ីផងដែរ។

ការអនុវត្តន៍នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៨ បន្ថែមទៀត ត្រូវបានគ្រោងធ្វើជាជំហានទី២ នៅក្នុងឆ្នាំ​២០១៦។

១០. តើឧបសគ្គសំខាន់នៃការសិក្សានេះមានអ្វីខ្លះ?

 • គ្មានស្ថិតិសេដ្ឋកិច្ច: ការ​ប្រមូលផ្ដុំ​ទីផ្សារ ផ្អែកលើភាគហ៊ុនក្នុងទីផ្សារ មិនអាចគណនា ដោយសារគ្មានការបង្ហាញចេញជាសាធារណៈ នូវទិន្នន័យដែលអាចប្រើបានពេញលេញ
  និងគួរឱ្យទុកចិត្ត។ គ្រឹះស្ថានបោះពុម្ពផ្សាយបានចែករំលែកព័ត៌មានទាំងនោះ នៅពេលដែលមានការស្នើសុំ ដែលព័ត៌មានទាំងនោះ បានបង្ហាញនូវប្រវត្តិរបស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេ។
 • ទិន្នន័យផ្ទុយ: របាយការណ៍ជាផ្លូវការ ហាក់ដូចជាស្ទើរតែមិនត្រូវបានធ្វើបច្ចុប្បន្នភាព។  ទិន្នន័យភាគហ៊ុនទីផ្សារ ត្រូវបានផ្សព្វផ្សាយដោយពួកគេផ្ទាល់ ហាក់ដូចជាបំផ្លើស (សន្មតថាជាការលើកទឹកចិត្តសម្រាប់វិស័យផ្សាយពាណិជ្ជកម្ម)។
 • ទិន្នន័យប្រព័ន្ធផ្សព្វផ្សាយមានភាពកម្រ: ទិន្នន័យប្រព័ន្ធផ្សព្វផ្សាយមិនមានកម្រិតស្តង់ដារ ដែលអាចកំណត់យកមកប្រើបាននោះទេ។ ទិន្នន័យគាំទ្រពីទស្សនិកជន ជាពិសេសលើវិទ្យុ និងទូរទស្សន៍ មិនសមស្របនឹងបរិបទប្រទេសកម្ពុជា។ ប្រព័ន្ធផ្សព្វផ្សាយហាក់ដូចជាមិនបានយល់ដឹងពីតម្លៃនៃទិន្នន័យ ដែលទីផ្សារត្រូវការទិញ និងរបៀបទាញយកផលប្រយោជន៍ពីវានោះទេ។ MOM បានធ្វើការជាមួយអ្នក តំណាង នៅលើទិន្នន័យដែលអាចប្រើបាន។

១១. តើអ្នកណាដែលយើងកំណត់យក​ជា​គោលដៅ?

មូលដ្ឋាននៃទិន្នន័យ

 • អនុញ្ញាតឱ្យពលរដ្ឋគ្រប់រូបទទួលបានព័ត៌មាន នៅលើប្រព័ន្ធផ្សព្វផ្សាយទូទៅ
 • បង្កើតនូវទីកន្លែងផ្ទុកទិន្នន័យការពិតមួយ សម្រាប់កិច្ចខិតខំប្រឹងប្រែងតស៊ូមតិរបស់សង្គមស៊ីវិល
  ក្នុងការលើកកម្ពស់បន្ថែមទៀត នូវមនសិការសាធារណៈ លើភាពជាម្ចាស់ និងការសង្កត់ធ្ងន់
  នៃប្រព័ន្ធផ្សព្វផ្សាយ។
 • ជាចំណុចមួយនៃសេចក្ដីយោង សម្រាប់ការពិគ្រោះយោបល់ជាមួយក្រុមអាជ្ញាធរព័ត៌មាន ឬរដ្ឋាភិបាល នៅពេលមានការបង្កើតវិធានការបទប្បញ្ញត្តិមួយដែលសមរម្យ ដើម្បីការពារពហុនិយម
  នៃប្រព័ន្ធផ្សព្វផ្សាយ។

១២. តើមានអ្វីនឹង​កើតឡើងបន្ទាប់ទៀត?

ទិន្នន័យមូលដ្ឋាននេះ គឺជាទិដ្ឋភាពនៃស្ថានភាពបច្ចុប្បន្ន ដែលធ្វើការវិភាគលើបរិបទនៃការពិតជាប្រវត្តិសាស្រ្ត។ វានឹងត្រូវបានធ្វើបច្ចុប្បន្នភាពយ៉ាងទៀងទាត់ ដោយអង្គការជាដៃគូ គឺ​ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ
ឯករាជ្យ (CCIM)។ បន្ទាប់ពីមានការសិក្សាបន្ត នៃបរិបទ​ប្រទេសផ្សេងទៀត (ដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០១៦ និងលើសពីនេះ) ចំណាត់ថ្នាក់អន្តរជាតិ ស្តីពីការកម្រិតនៃការសង្កត់ធ្ងន់លើភាពជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយនេះ
នឹងត្រូវបានបង្កើតឡើង ដែលស្រដៀងគ្នាទៅនឹងចំណាត់ថ្នាក់នៃរបាយការណ៍សេរីភាពសារព័ត៌មាន ដែលបានធ្វើឡើង
ដោយស្ថាប័នអ្នករាយការណ៍គ្មានព្រំដែន។

១៣. តើមានគម្រោងស្រដៀងគ្នានេះ​ដែរឬទេ?

មជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយសេរី និងប្រព័ន្ធផ្សព្វផ្សាយពហុបក្ស (CMPF) [តំណទៅកាន់: monitor.cmpf.eui.eu] នៅវិទ្យាស្ថានសាកលវិទ្យាយ័លសហភាពអឺរ៉ុប (European University Institute) បានធ្វើនូវ “ការត្រួតពិនិត្យលើពហុនិយមនៃប្រព័ន្ធផ្សព្វផ្សាយ” (MPM)។ ដោយទទួលបានការឧបត្ថម្ភពី
សហគមន៍អឺរ៉ុប MPM បានធ្វើការស្រាយបំភ្លឺលើការគំរាមកំហែង ចំពោះភាពផ្សេងគ្នាលើបរិបទទូទៅនៃសូចនាករ ដែលពាក់ព័ន្ធទៅនឹងការពិចារណាលើផ្នែកច្បាប់ សេដ្ឋកិច្ច និងវប្បធម៌សង្គម ហើយវាបានទទួលយកការសង្កត់ធ្ងន់
នៃភាពជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ដែលជាផ្នែកមួយក្នុងចំណោមប្រាំមួយ។ វាបានវាយតម្លៃលើហានិភ័យ សម្រាប់ពហុនិយមប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងរដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប។