វិធីសាស្ត្រស្រាវជ្រាវ
> ទ្រឹស្តី៖ ពហុនិយមប្រព័ន្ធផ្សព្វផ្សាយ ជាគ្រឹះសំខាន់សម្រាប់សង្គមប្រជាធិបតេយ្យ
ពហុនិយមប្រព័ន្ធផ្សព្វផ្សាយ គឺជាទិដ្ឋភាពសំខាន់នៃសង្គមប្រជាធិបតេយ្យ ដែលជាប្រព័ន្ធផ្សព្វផ្សាយសេរី ឯករាជ្យ និងចម្រុះគ្នា។ វាបានឆ្លុះបញ្ចាំងពីទស្សនៈផ្ទុយគ្នា និងបានផ្តល់ឱ្យប្រជាជនមានលទ្ធភាពធ្វើការរិះគន់។
ជាទូទៅ អ្នកអាចបែងចែកសេចក្តីលម្អិតខាងក្នុង នៃពហុនិយមប្រព័ន្ធផ្សព្វផ្សាយបាន ដោយសង្កេតមើលទៅលើភាពផ្សេងគ្នានៃសង្គម និងផ្នែកនយោបាយ ដែលគេបានយកមកឆ្លុះបង្ហាញក្នុងមាតិកានៃប្រព័ន្ធផ្សព្វផ្សាយ។ (ឧទាហរណ៍ ការតំណាងនៃក្រុមវប្បធម៌ផ្សេងៗគ្នា និងភាពផ្សេងៗគ្នា ក្នុងឆន្ទះនយោបាយ ឬមនោគមវិជ្ជា)។ ម្យ៉ាងវិញទៀត ពហុប្រព័ន្ធផ្សព្វផ្សាយខាងក្រៅ ត្រូវបានគ្របដណ្តប់នូវទម្រង់រចនាសម្ព័ន្ធមួយចំនួន នៃម្ចាស់កម្មសិទ្ធ ដែលគេស្គាល់ថាជា “ពហុភាព” នៃអ្នកផ្គត់ផ្គង់។
ហានិភ័យនៃភាពផ្សេងគ្នា នៃគំនិតយោបល់ដែលបណ្តាលមកពីការផ្តោតសំខាន់ ទៅលើទីផ្សារប្រព័ន្ធផ្សព្វផ្សាយ ដូចជា ភាពខុសគ្នាទៅនឹងពហុនិយមប្រព័ន្ធផ្សព្វផ្សាយ បានកើតឡើង៖
- នៅពេលមានតែមនុស្សមួយចំនួន ដែលមានឥទ្ធិពលលេចធ្លោលើមតិសាធារណៈ ហើយពួកគេបង្កើតជាបាតុភូតច្រកចូលសម្រាប់អ្នកដទៃផ្សេងទៀត និងទស្សនវិស័យផ្សេងៗទៀត (ការផ្តោតលើភាពជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ)។
- នៅពេលដែលមាតិកាប្រព័ន្ធផ្សព្វផ្សាយមានតែមួយ និងផ្តោតទៅលើតែប្រធានបទជាក់លាក់ ប្រជាជន គំនិត និងមតិយោបល់ (ការផ្តោតលើមាតិកានៃប្រព័ន្ធផ្សព្វផ្សាយ)។
- នៅពេលទស្សនិកជនមានលទ្ធភាពបានត្រឹមតែអាចអាន មើល និងស្តាប់ ទៅលើគ្រឹះស្ថានប្រព័ន្ធផ្សព្វផ្សាយមួយជាក់លាក់ (ការផ្តោតនៃទស្សនិកជនទៅលើប្រព័ន្ធផ្សព្វផ្សាយ)។
> គោលបំណង៖ ការបង្កើតឲ្យមានតម្លាភាពនៃភាពជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ
ទោះបីជាមានភាពផ្សេងគ្នានៃប្រព័ន្ធផ្សព្វផ្សាយនៅក្នុងបរិបទជាច្រើន ហើយត្រូវប្រឈមមុខនឹងហានិភ័យជាច្រើនក៏ដោយ “ការត្រួតពិនិត្យលើភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ” បានផ្តោតសំខាន់ទៅលើពហុនិយមខាងក្រៅ និងការសង្កត់ធ្ងន់
- តាមរយៈការបង្ហាញអំពីម្ចាស់គ្រឹះស្ថានប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗបំផុត នៃប្រភេទផ្សេងគ្នា នៃប្រព័ន្ធផ្សព្វផ្សាយ (ទូរទស្សន៍ វិទ្យុ អុីនធឺណិត កាសែត) និងទំនោររបស់ពួកគេ។
- តាមរយៈការវិភាគទៅលើឥទ្ធិពលចម្បងៗ ក្នុងដំណើរការបង្កើតគំនិតសាធារណៈ ដោយផ្អែកលើ
- ការចាប់អារម្មណ៍របស់ទស្សនិកជន។
- តាមរយៈការបន្ធូរបន្ថយលើបទប្បញ្ញត្តិនៃភាពជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងការសង្កត់ធ្ងន់នានា ដូចជាការអនុវត្តន៍នៃការការពារបទប្បញ្ញត្តិ។
ឧបសគ្គចបម្បងដែលត្រូវប្រឈមមុខនោះគឺ កង្វះនៃតម្លាភាពលើភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ។ តើប្រជាជនអាចវាយតម្លៃនូវទំនុកចិត្តនៃព័ត៌មានដោយរបៀបណា ប្រសិនបើពួកគេមិនបានដឹងថាអ្នកជាផ្តល់ឲ្យនោះ? តើអ្នកកាសែតអាចធ្វើការបានដោយសមស្របរបៀបណា ប្រសិនបើពួកគេមិនបានដឹងថា តើអ្នកណាជាអ្នកគ្រប់គ្រងក្រុមហ៊ុនដែលគេបម្រើការឲ្យនោះ? តើអាជ្ញាធរប្រព័ន្ធផ្សព្វផ្សាយ អាចដោះស្រាយលើការសង្កត់ធ្ងន់ហួសប្រមាណលើប្រព័ន្ធផ្សព្វផ្សាយដោយរបៀបណា ប្រសិនបើពួកគេមិនដឹងថាអ្នកណាដែលនៅពីក្រោយនោះ?
“ការត្រួតពិនិត្យលើភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ” (MOM) មានគោលដៅបង្កើតនូវតម្លាភាព និងឆ្លើយតបនឹងសំណួរ “តើអ្នកពិតជាអ្នកគ្រប់គ្រងនូវមាតិកានៃប្រព័ន្ធផ្សព្វផ្សាយឬ?”
> មធ្យោបាយ៖ ការប្រមូលទិន្នន័យ និងការចុះស្រាវជ្រាវ
ដោយផ្អែកលើវិធីសាស្រ្តទូទៅ “ការត្រួតពិនិត្យលើភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ” (MOM) ត្រូវបានអភិវឌ្ឍន៍លើយុទ្ធសាស្រ្តប្រមូលទិន្នន័យ ដើម្បីឲ្យទៅដល់សាធារណជន ដែលមានលទ្ធភាពក្នុងការ
កែសម្រួលលើទិន្នន័យ ដែលជាប់ពាក់ព័ន្ធទៅនឹងម្ចាស់នៃស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ។ វាធ្វើឲ្យមាន
តម្លាភាពលើចំណាប់អារម្មណ៍ និងទំនោររបស់ម្ចាស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ដែលពង្រឹងនូវគោលការណ៍
ឯករាជ្យ ថាតើនណារមានឥទ្ធិពលលើមតិសាធារណជន។ ការចុះស្រាវជ្រាវដល់ទីកន្លែង មិនត្រឹមតែមាន
គោលបំណងស្វែងរកអ្នកដែលមានភាគហ៊ុននោះទេ ថែមទាំងស៊ើបអង្កេតថា អ្នកណាជាអ្នកគ្រប់គ្រង
ប្រព័ន្ធផ្សព្វផ្សាយផងដែរ។ លើសពីនេះទៀត “ការត្រួតពិនិត្យលើភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ” បានផ្ដល់នូវការវិភាគទៅលើបរិបទ និងគុណភាព ដោយការវាយតម្លៃទីផ្សារជាក់លាក់ និងលក្ខខណ្ឌច្បាប់
នៅក្នុងប្រទេសនេះផងដែរ។
ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដោយសហការជាមួយនឹងស្ថាប័នអ្នករាយការណ៍គ្មានព្រំដែន។
ការប្រមូលនូវទិន្នន័យ ត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងស្រុក ដែលមកពីមជ្ឈមណ្ឌលកម្ពុជា
> ឧបករណ៍ស្រាវជ្រាវ៖ “ឯកសារណែនាំលើការត្រួតពិនិត្យលើភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ” (MOM-user guide)
ការប្រមូលទិន្នន័យនេះ ត្រូវបានធ្វើឡើងស្របតាមព័ត៌មានលម្អិតនៃ “ឯកសារណែនាំលើការត្រួតពិនិត្យលើ
ភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ” ដែលគ្របដណ្តប់ផ្នែកដូចខាងក្រោម៖
- ផ្នែក ក “បរិបទ” បានផ្ដល់នូវការពិនិត្យដំបូងទៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយ និងលក្ខខណ្ឌចំនួនពីរ គឺ ក្របខណ្ឌច្បាប់ទាក់ទងទៅនឹងបញ្ហាភាពជាកម្មសិទ្ធិព័ត៌មាន និងទិន្នន័យជាកលាក់នៃប្រព័ន្ធ
- ផ្សព្វផ្សាយរបស់ប្រទេសនេះ។ ផ្នែកនេះសម្រួលដល់ការស្រាយបំភ្លឺ លើបញ្ហាដូចខាងក្រោមនេះ ហើយនិងជួយដល់ការពិចារណា ពីបរិបទហានិភ័យនៃពហុភាពប្រព័ន្ធផ្សព្វផ្សាយ។
- ផ្នែក ខ “ទីផ្សារប្រព័ន្ធផ្សព្វផ្សាយ” ប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយ ដែលពាក់ព័ន្ធទៅនឹងកំណែទម្រង់
- ការបញ្ចេញមតិ ត្រូវបានព្រមព្រៀងគ្នា នៅលើមូលដ្ឋាននៃការផ្សាយទៅដល់ទស្សនិកជន។ គ្រឹះស្ថានប្រព័ន្ធផ្សព្វផ្សាយចំនួន ១០ - ទូរទស្សន៍ វិទ្យុ ស្ថាប័នបោះពុម្ពផ្សាយ និងអុីនធឺណិត - ត្រូវបានជ្រើសរើស។
- ផ្នែក គ “ភាពជាម្ចាស់” ម្ចាស់ / ភាគហ៊ុន / មនុស្សដែលមានឥទ្ធិពលនៅលើប្រព័ន្ធផ្សព្វផ្សាយ
- ពាក់ព័ន្ធច្រើនបំផុត ត្រូវបានធ្វើការសិក្សាស្រាវជ្រាវ។ ក្រុមហ៊ុនផ្សព្វផ្សាយសំខាន់ៗ ត្រូវបានកំណត់
- លើធនធានសេដ្ឋកិច្ច (ទាក់ទងទៅនឹងប្រាក់ចំណូលរបស់ពួកគេ) និងការស៊ើបទាក់ទងនឹងលក្ខណៈ
- ភាពជាម្ចាស់កម្មសិទ្ធិរបស់ពួកគេ។
- ផ្នែក ឃ “សូចនាករ” បានពន្យល់ថា សូចនាករដែលអាចធ្វើការគណនាសន្ទស្សន៍ហានិភ័យដល់
- ពហុនិយមប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានបង្កឡើងដោយកម្រិតជាក់លាក់មួយ នៃការត្រួតពិនិត្យភាពជាម្ចាស់
- ប្រព័ន្ធផ្សព្វផ្សាយ។
ជំរុញ និងសហការគ្នាដោយរីករាយ ជាមួយនឹងមូលនិធិសហភាពអឺរ៉ុប (ការគ្រប់គ្រងពហុនៃប្រព័ន្ធផ្សព្វផ្សាយ) នៃមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយពហុបក្ស និងប្រព័ន្ធផ្សព្វផ្សាយសេរីភាព (CMPF) នៃវិទ្យាស្ថានសាកលវិទ្យាល័យសហភាពអឺរ៉ុប European University Institute (EUI, Florence)។
ឯកសារណែនាំ (User Guide) ត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាន នៃការស្រាវជ្រាវពហុនិយមនៃប្រព័ន្ធផ្សព្វផ្សាយ និងអត្តសញ្ញាណម្ចាស់កម្មសិទ្ធិ នៃប្រព័ន្ធផ្សព្វផ្សាយដែលមានស្រាប់រួចទៅហើយ។ ជាពិសេស សូចនាករនេះត្រូវបាន