សេដ្ឋកិច្ច
បើទោះបីជាមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងមានជំនាញបច្ចេកទេសផ្នែកប្រព័ន្ធផ្សព្វផ្សាយល្អប្រសើរជាងមុនក៏ដោយ ផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅតែមិនមានការចាប់អារម្មណ៍ ដូចការធ្វើអាជីវកម្មនោះទេ។ វានៅតែជាឧបករណ៍ប្រើប្រាស់ក្នុងបញ្ហានយោបាយទៅវិញ។ ដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយដំណើរការបានជោគជ័យ គេតម្រូវឱ្យមានការគាំទ្រយ៉ាងខ្លាំងលើផ្នែកហិរញ្ញវត្ថុ។ រហូតមកទល់ពេលនេះ នៅក្នុងការអនុវត្តន៍ គេសង្កេតឃើញថា គណបក្សកាន់អំណាច និងអ្នកមានមុខមាត់ក្នុងអាជីវកម្ម ជាអ្នកដែលមានសមត្ថភាពក្នុងការជំរុញលើបញ្ហានេះ [Roberts, ២០១១]។
ទោះបីជាច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម (២០០៥) តម្រូវឲ្យក្រុមហ៊ុនទាំងអស់ រៀបចំ និងរក្សានូវកំណត់ត្រាផ្នែកហិរញ្ញវត្ថុ និងអាជីវកម្មក៏ដោយ ច្បាប់ស្តីពីគណនេយ្យភាពអាជីវកម្ម ក៏ដូចជាវិជ្ជាជីវៈសវនកម្ម និងគណនេយ្យករ (២០០២) ឬច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម (២០០៥) មិនតម្រូវឱ្យមានការធ្វើសវនកម្មដើម្បីផ្សព្វផ្សាយជាសាធារណេៈនោះទេ។ នេះស្ថិតនៅលើការកំណត់លទ្ធភាព នៃការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុនពីប្រភពខាងក្រៅ [អង្គការតម្លាភាព, ២០១៤]។
បទប្បញ្ញត្តិច្បាប់ទាក់ទងនឹងតម្លាភាពនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ នៅមានកម្រិត ដែលធ្វើឱ្យទីផ្សារប្រព័ន្ធផ្សព្វផ្សាយ នៅមានលក្ខណៈស្រពេចស្រពិល។ ទិន្នន័យសេដ្ឋកិច្ច ដែលមានសម្រាប់សាធារណៈមានលក្ខណៈខុសគ្នាយ៉ាងខ្លាំង។ ពោលគឺ ប្រភពខ្លះបញ្ជាក់ថា វិស័យនេះបានរកចំណូលជាង ៥០ លានដុល្លារ ក្នុងមួយឆ្នាំ។ រីឯឯកសារផ្សេងទៀត បានប៉ាន់ស្មានថា កំណើនការចំណាយនាពេលបច្ចុប្បន្នក្នុងការផ្សព្វផ្សាយ មានចាប់ពី ១៥០ លានដុល្លារ ទៅ ៥០០ លានដុល្លារ ជារៀងរាល់ឆ្នាំ។ ខណៈពេលដែលការផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថល ត្រូវបានរីកលូតលាស់លឿន ទូរទស្សន៍ និងវិទ្យុ នៅតែជាចំណុចចាប់អារម្មណ៍ ដោយសារតែវិសាលភាពដ៏ធំទូលាយ របស់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។
គ្រឹះស្ថានប្រព័ន្ធផ្សព្វផ្សាយ មិនត្រូវបានគេតម្រូវឱ្យដាក់របាយការណ៍ស្តីពីផ្នែកហិរញ្ញប្បទាន ឬសកម្មភាពណាមួយក្នុងការត្រួតពិនិត្យនោះទេ។ ឧទាហរណ៍ដូចជា ការគ្របលើបទប្បញ្ញត្តិនៃការផ្សាយរបស់ខ្លួន។ ដូច្នេះ ការត្រួតពិនិត្យតាមផ្លូវច្បាប់មួយចំនួនឲ្យមានតុល្យភាព គឺត្រូវធ្វើនៅនឹងកន្លែង ដើម្បីធានាឱ្យមានគណនេយ្យភាពនៃប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងនាមជាអ្នកជំនាញមួយរួប ពួកគេបានបិទនូវព័ត៌មានដែលមិនជាក់លាក់ និងជាពិសេស មានការប្រុងប្រយ័ត្នក្នុងការបោះពុម្ពផ្សាយដំណឹងស្តីពីប្រាក់ចំណូល ការធ្វើកិច្ចសន្យា និងការចំណាយនានា [អង្គការតម្លាភាពអន្តរជាតិ, ២០១៤]។ បើយោងតាមអង្គការតម្លាភាពអន្តរជាតិ រាល់អាជីវកម្មទាំងអស់ត្រូវបានចុះបញ្ជីជាតម្លៃបន្ថែមពន្ធលើ (អាករ) ចំណេញ ប៉ុន្តែពួកគេភ័យខ្លាចក្នុងការទាមទារឲ្យបង់ពន្ធខ្ពស់ជាងមុន ប្រសិនបើប្រាក់ចំណូល/ប្រាក់ចំណេញរបស់ខ្លួន បានប្រកាសជាសាធារណៈ។
ស្ថាប័នសារព័ត៌មានជាច្រើន មាននៅក្នុង និងក្រៅរាជធានី តែទោះបីជាយ៉ាងណាក៏ដោយ ភាគច្រើននៃស្ថាប័នទាំងនោះ មានទីតាំងស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ បើទោះបីជាមានកាសែតនៅតាមបណ្តាខេត្តនានា ប៉ុន្តែគ្មានស្ថាប័នបោះពុម្ពផ្សាយណាមួយ ស្ថិតនៅក្រៅទីក្រុងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានីយវិទ្យុមានវិសាលភាពធំធេងនៅក្នុងការផ្សព្វផ្សាយ។ ស្ថានីយ៍ចំនួន ៧០ ត្រូវបានចុះឈ្មោះផ្សាយនៅទូទាំងប្រទេស ហើយពាក់កណ្តាលនៃស្ថានីយទាំងនោះ គឺស្ថិតនៅរាជធានីភ្នំពេញ [TI, ២០១៤, ទំព័រ២២]។
ប្រភព