This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/12/11 at 05:34
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

ច្បាប់

ជា​លទ្ធផល​នៃ​ការបោះឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ១៩៩៣ ប្រទេស​កម្ពុជាបាន​អនុម័តរដ្ឋធម្មនុញ្ញ​ថ្មី ដែល​ទទួលស្គាល់​នូវ​រាល់​សិទ្ធិទាំងអស់​ដែល​មាន​នៅក្នុង​សេចក្តីប្រកាស​ជា​សកល​ ស្តីពី​សិទ្ធិ​មនុស្ស​ ឆ្នាំ១៩៤៨ និងកតិកាសញ្ញា​អន្តរជាតិ​ ស្តីពី​សិទ្ធិ​ពលរដ្ឋ និងសិទ្ធិ​នយោបាយ ឆ្នាំ១៩៦៦ ដោយ​រួម​បញ្ចូល​ទាំង​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ និងការសម្តែង​មតិ​។ វា​ក៏​ត្រូវបាន​គេ​លើក​ឡើង​ផងដែរ នៅក្នុង​មាត្រា ៤១ នៃ​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​។​

​ច្បាប់​ជាច្រើន​អាច​យកមក​អនុវត្ត​លើ​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ច្បាប់សារព័ត៌មាន (​ឆ្នាំ១៩៩៥) ធានាថា គ្មាន​នរណា​ម្នាក់​អាច​ត្រូវបាន​ចាប់ខ្លួន​ ពី​ការប្រើ​សិទ្ធិ​លើ​ការសម្តែង​ពី​សេរីភាព​ក្នុង​ការបញ្ចេញមតិ​នោះទេ​។​

​ទោះជា​យ៉ាងណា​ ក្នុង​មាត្រា​ ​១២ បានចែង​ថា អ្នកសារព័ត៌មាន​អាច​ត្រូវបាន​គេ​ប្ដឹង និង​ដាក់​ពន្ធនាគារ ប្រសិនបើ​ទង្វើ​របស់​អ្នក​សារ​​ព័ត៌មាន​អាច​ប៉ះពាល់​ទៅ​នឹង “ស្ថិរភាព​នយោបាយ​” និង “​សន្ដិសុខ​ជាតិ​” និងបទ​បរិហារកេរ្តិ៍ ត្រូវបាន​គេ​ហាមឃាត់។​

​នៅ​ឆ្នាំ២០០៦ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ​បាន​សន្យាជាមួយសហគមន៍​អន្តរជាតិ​ ដើម្បី​លុបចោលបទ​បរិហារកេរ្តិ៍ ជា​យន្តការ​ក្នុង​ការអនុវត្ត​ន៍ទៅរក​ក្រមព្រហ្មទណ្ឌ​ថ្មី​។ ទោះបីជា​មានភាពប្រសើរ​ឡើង​តិចតួច​ក៏ដោយ ការ​ល្មើស​លើ​បទ​បរិហារកេរ្តិ៍ អាច​នៅ​តែ​ត្រូវ​ទទួល​ទោស​ដែល​មាន​ចារ​ក្នុង​ក្រមព្រហ្មទណ្ឌ​ និងច្បាប់សារព័ត៌មាន​។  ​ច្បាប់សារព័ត៌មាន គឺ​នៅតែ​ជា​ច្បាប់​តែមួយគត់​ ដែលអាច​ការពារអ្នកកាសែតនាពេល​បច្ចុប្បន្ន ហើយ​ក្រមព្រហ្មទណ្ឌ ក៏​នៅតែ​ជា​ច្បាប់​មួយ​ដែល​គេ​យក​មក​ចាត់វិធានការ​ផ្លូវ​ច្បាប់​ ប្រឆាំង​នឹង​អ្នកកាសែត និង​អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម [Oldag, ២០១៥]។​

​ជាទូទៅ បរិយាកាស​ច្បាប់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​មាន​ចន្លោះ​ខ្វះខាត​បទ​ប្បញ្ញត្តិ​ស្តង់ដា​រនៅឡើយ។ ខណៈពេល​ដែល​គ្មាន​ក្របខ័ណ្ឌ​តម្លាភាព សម្រាប់​ការចេញ​អាជ្ញាប័ណ្ណ​ ឬ ការ​បន្ត​លើ​ការបោះពុម្ពផ្សាយ ហើយ​ក្រសួង​ព័ត៌មានមាន​អំណាច​តែ​មួយ​គ​ត់ ក្នុង​ការរក្សា​បម្រុង​ទុក​ពួកគេ​ នៅក្នុង [ដំណើរការ​ស្រពេចស្រពិល​] (តំណ​ភ្ជាប់​ទៅនឹងបទ​ប្បញ្ញត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​)។​

​លើសពីនេះទៀត នៅពេល​ដែល​គ្មាន​ច្បាប់​សម្រាប់​ការពារ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​នៅក្នុង​វិស័យសោតទស្សន៍ វិទ្យុ​ និង​ទូរទស្សន៍​នៅ​តែ​មិនមាន​ច្បាប់​ទម្លាប់ ដែល​ណ្តា​ល​មក​ពី​ច្បាប់​ពហុ​បុគ្គល​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​។ ប្រការ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​លើ​ទីផ្សារ (​ច្បាប់សារព័ត៌មាន មាត្រា ១៧) បាន​បញ្ជាក់​ថា ច្បាប់​នេះ​អនុវត្តបាន​តែ​ទៅលើ​វិស័យ​សារព័ត៌មាន ហើយ​បញ្ជាក់ថា ប្រជាជន​កម្ពុជា​មិន​អាច​ជា​ម្ចាស់​កាសែត​ច្រើនជាង​ពីរ​នោះទេ។ ចុងក្រោយ គ្មាន​បទ​ប្បញ្ញត្តិ​ណាមួយ ​បាន​ចែង​លើ​ការអភិវឌ្ឍ​ការផ្សព្វផ្សាយ​ជា​សាធារណៈ ក្នុងន័យ​ធានាបាន​នូវ​មាតិកា​ចម្រុះ និង​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​នោះ​ទេ ។​

ប្រភព

Oldag (2015). Freedom of the Press and media regulation in Cambodia: Approaches and Options for Democratic Diversity. Publication by Konrad-Adenauer-Stiftung