This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/12/11 at 02:32
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

លទ្ធផល

សូចនាករ​ខាងក្រោម គឺជា​មូលដ្ឋាន​សម្រាប់​ការ​គណនា​ស​ន្ទ​ស្សន៍​មួយ ​រៀបរាប់​អំពី​ហានិភ័យ​ចំពោះពហុ​និយម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​បណ្តាល​មកពី​កម្រិត​ណាមួយ ​នៃ​ការគ្រប់គ្រង​កម្មសិទ្ធិ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។​​

សូចនាករ​នេះ ត្រូវបាន​បង្កើតឡើង​ផ្អែកលើ​មូលដ្ឋាន​ នៃ​ការស្រាវជ្រាវ​កម្មសិទ្ធិ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ពហុ​និយម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ស្រាប់​។ សូចនាករ​នេះ​ត្រូវ​រៀប​ឡើង និង​សម្របសម្រួល ដោយ​ការអង្កេតពហុ​និយម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ក្រោម​ការ​ឧបត្ថម្ភ​របស់​សហភាព​អីរ៉ុប ដែល​ត្រូវបាន​អនុវត្ត​ដោយ​មជ្ឈមណ្ឌល​សម្រាប់​ពហុនិ​យមប្រព័ន្ធ​ផ្សព្វផ្សាយ និង​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​វិទ្យាស្ថាន​សាកលវិទ្យាល័យ​អឺរ៉ុប (​នៅ​ទីក្រុង​ផ្លូ​រ៉ង់ ប្រទេស​អុីតាលី​)​។​​

តារាង​ខាងក្រោម​នេះ​ សង្ខេប​នូវ​លទ្ធផល​នៃ​ការសិក្សា​ទាក់ទង​សូចនាករ​ផ្សេងៗ​។ ស​ន្ទ​ស្សន៍​ចុងក្រោយមួយ ​ក្នុង​ទម្រង់​ជា​តួលេខ​ជាក់លាក់​មួយ នឹង​ត្រូវបាន​គណនា​ បន្ទាប់​ពី​ការបញ្ចប់​ជាមុនសិន​នូវ​ដំណាក់កាល​សាកល្បង និង​ប្រៀបធៀប​លទ្ធផល​នៃ​ការសិក្សា​ទាំងពីរ​ នៅ​ប្រទេស​កូឡុំប៊ី​ (​គម្រោង​ប្រទេស​ទី​១) និង​ប្រទេស​កម្ពុជា​។​