ការប្រមូលផ្តុំនៃប្រព័ន្ធផ្សព្វផ្សាយ
ទីផ្សារប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា មានការប្រមូលផ្តុំនៅគ្រប់វិស័យ ដោយវិស័យទូរទស្សន៍ និងបោះពុម្ពមានកម្រិតខ្ពស់ ឯវិស័យវិទ្យុមានកម្រិតមធ្យម។ រង្វាយតម្លៃក្នុងវិស័យអុីនធឺណិតមានការលំបាកក្នុងការប៉ាន់ស្មាន ដោយសារតែមិនមានទិន្នន័យនៃការប្រើប្រាស់គ្រប់គ្រាន់។
- ដោយសារតែម្ចាស់ស្ថាប័នធំៗចំនួន៤ ក្នុងវិស័យទូរទស្សន៍ គ្រប់គ្រងចំណែកទីផ្សារទស្សនិកជនរហូតដល់ ៧៨% វិស័យនេះត្រូវបានចាត់ទុកថាមានកម្រិតប្រមូលផ្តុំខ្ពស់ បើយោងតាមសូចនាករ MOM។ ទស្សនិកជនចំនួន ៩១% ទស្សនាប៉ុស្តិ៍ទូរទស្សន៍ចំនួន៩។ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបតែមួយ បានទាញយកអ្នកទស្សនារហូតដល់ ៤៧% តាមរយៈក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន Cambodia Broadcasting Service (CBS)។ កម្មវិធីទូរទស្សន៍ និងស្ថានីយដែលមានប្រជាប្រិយភាពបំផុត ផ្តោតលើការកម្សាន្ត ខណៈប៉ុស្តិ៍ទូរទស្សន៍ដំបូងគេដែលផ្តោតលើកម្មវិធីព័ត៌មាន ទទួលបានទស្សនិកជនត្រឹមតែ ១% ប៉ុណ្ណោះ។ នេះបង្ហាញថា ការចាប់អារម្មណ៍ចំពោះព័ត៌មានជាតិ និងអន្តរជាតិ នៅមានកម្រិតនៅឡើយ។
- ស្ថានីយវិទ្យុឈានមុខចំនួន៤ បានគ្រប់គ្រងចំណែកទីផ្សារអ្នកស្តាប់ ៤៣%។ បើយោងតាមសូចនាករ MOM នេះបង្ហាញថា កម្រិតប្រមូលផ្តុំក្នុងទីផ្សារក្នុងវិស័យវិទ្យុ នៅមានកម្រិតមធ្យម។ វិស័យនេះក៏មានការបែងចែកអ្នកស្តាប់ដាច់ៗពីគ្នាជាងគេដែរ ដោយស្ថានីយចំនួន ៨ ក្នុងចំណោម ១០ បានទាញយកចំណែកទីផ្សារអ្នកស្តាប់ ចន្លោះពី ៤% ទៅ ៦% រៀងៗខ្លួន។ នេះមានន័យថា ស្ថានីយទាំងនេះមានឥទ្ធិពលមកលើមតិសាធារណៈនៅមានកម្រិតដូចៗគ្នា។ ខុសពីទីផ្សារទូរទស្សន៍ ស្ថានីយវិទ្យុភាគច្រើនគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនតូចៗ និងមានសំឡេងឯករាជ្យ ដូចជា វិទ្យុមង្គលសុវណ្ណ វិទ្យុសម្បុកឃ្មុំ និងវិទ្យុទន្លេ FM របស់ក្រុមហ៊ុនទន្លេគ្រុប។ បើទោះជាវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) មិនត្រូវរាប់បញ្ចូលក្នុងការសិក្សាស្រាវជ្រាវនេះ ដោយសារតែវិទ្យុទាំងនេះមិនមានអង់តែនផ្សាយខ្លួនឯងក្តី ក៏កម្មវិធីព័ត៌មាន និងមាតិកាផ្សេងៗរបស់វិទ្យុទាំងនេះ ស្ថិតក្នុងចំណោមកម្មវិធីដែលមានអ្នកនិយមស្តាប់ច្រើនជាងគេផងដែរ។
- សារព័ត៌មានបោះពុម្ភឈានមុខគេចំនួន ៤ បានទាញយកចំណែកអ្នកអានចំនួន ៥៧% ដែលមានន័យថា វិស័យនេះមានកម្រិតប្រមូលផ្តុំខ្ពស់។ ទីផ្សារសារព័ត៌មានបោះពុម្ព ត្រូវបានគ្រប់គ្រងលើសលប់ដោយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា ដោយសារស្ថាប័ន ៣ ក្នុងចំណោមស្ថាប័ន ៤ ដែលពេញនិយមជាងគេ មានម្ចាស់ ឬក្រុមអ្នកផលិតព័ត៌មានដែលស្និទ្ធនឹងគណបក្សកាន់អំណាច។ ខណៈដែលមិនមានទិន្នន័យគ្រប់គ្រាន់ពីចំនួនច្បាប់បោះពុម្ពផ្សាយ ចំនួនបោះពុម្ពរបស់កាសែតទាំងនេះរួមគ្នាមានសរុបយ៉ាងតិច ៦៥ ០០០ ច្បាប់ ក្នុងមួយថ្ងៃ។ ទោះជាយ៉ាងនេះក្តី ទីផ្សារប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព នៅតែជាវិស័យដែលមានប្រជាប្រិយភាពតិចជាងគេ បើគិតពីចំនួនអ្នកអាន ដោយប្រជាជនកម្ពុជា ៩០% និយាយថា ពួកគេមិនដែលបានអានកាសែតនោះទេ (CMRD, ២០១៥)។
- ទីផ្សារអុីនធឺណិត គឺជាឧស្សាហកម្មមួយ ដែលមានការប្រកួតប្រជែងច្រើនបំផុតនៅកម្ពុជា ដោយក្រុមហ៊ុនមានអាជ្ញាប័ណ្ណផ្តល់សេវាអុីនធឺណិតមាន ៣១ និងក្រុមហ៊ុនទូរស័ព្ទសកម្ម មានចំនួន ៧ ដែលមានផ្តល់ជាកញ្ចប់ទិន្នន័យអុីនធឺណិតផងដែរ។ នេះបើយោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយធំជាងគេនៅកម្ពុជាចំនួន ៤ គឺ ក្រុមហ៊ុន CBS របស់រ៉ូយ៉ាល់គ្រុប (គ្រប់គ្រងចំណែកអតិថិជនសរុបលើគ្រប់វិស័យ ចំនួន ៤៥,១%) ក្រុមហ៊ុនហង្សមាស (២៣,១%) ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោកស្រី ហ៊ុន ម៉ាណា (៦,៥%) និងលោក សេង ប៊ុនវេង (៨,៧)។ ក្រុមហ៊ុនទាំង ៤ នេះ មានអតិថិជនលើគ្រប់វិស័យសរុបរហូតដល់ ៨៣,៤% ដែលនេះជាភស្តុតាងបង្ហាញពីកម្រិតខ្ពស់ នៃការប្រមូលផ្តុំក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលមានលទ្ធភាពជះឥទ្ធិពលលើមតិសាធារណៈ។ លទ្ធផលនេះមានជាប់ទាក់ទងនឹងទីផ្សារវិស័យទូរទស្សន៍ដែលមានការប្រមូលផ្តុំដ៏ខ្ពស់ ខណៈវិស័យនេះទទួលបានការចាប់អារម្មណ៍រហូតដល់ ៩៦% ពីប្រជាជនប្រជាជនកម្ពុជាសរុប។ កម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយដ៏មានប្រជាប្រិយភាព មានន័យស្មើនឹងឥទ្ធិពលដ៏គួរឲ្យកត់សម្គាល់លើទស្សនិកជន (សូមមើលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនហង្សមាស)។ កម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយក្នុងវិស័យផ្សេងគ្នា (តាមអត្ថន័យដើមមានន័យថា ម្ចាស់ក្រុមហ៊ុនពង្រីកអាជីវកម្មរបស់ខ្លួន ទៅវិស័យផ្សេងទៀតនៃប្រព័ន្ធផ្សព្វផ្សាយ) ហាក់មិនទាន់មានវិសាលភាពធំដុំនៅឡើយក្នុងប្រទេសកម្ពុជា។ ជំនួសឲ្យការបើកអាជីវកម្មថ្មីៗ លើវិស័យដទៃទៀតក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលទាមទារពេលវេលាដំណើរការសុំអាជ្ញាប័ណ្ណ ម្ចាស់ក្រុមហ៊ុនហាក់បានងាកមករកការពង្រីកអាជីវកម្មក្នុងវិស័យតែមួយ ដែលកំពុងដំណើរការស្រាប់។ ម្ចាស់ក្រុមហ៊ុនឈានមុខគេ ៣ ក្នុងចំណោម ៤ រកស៊ីតែក្នុងវិស័យ ២ ប៉ុណ្ណោះ។
- ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយធំជាងគេនៅកម្ពុជា ចំនួន ៤ គឺ ក្រុមហ៊ុន CBS របស់រ៉ូយ៉ាល់គ្រុប (គ្រប់គ្រងចំណែកអតិថិជនសរុបលើគ្រប់វិស័យចំនួន ៤៥,១%) ក្រុមហ៊ុនហង្សមាស (២៣,១%) ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោកស្រី ហ៊ុន ម៉ាណា(៦,៥%) និងលោក សេង ប៊ុនវេង (៨,៧)។ ក្រុមហ៊ុនទាំង ៤ នេះ មានអតិថិជនលើគ្រប់វិស័យសរុបរហូតដល់ ៨៣,៤% ដែលនេះជាភស្តុតាងបង្ហាញពីកម្រិតខ្ពស់នៃការប្រមូលផ្តុំក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលមានលទ្ធភាពជះឥទ្ធិពលលើមតិសាធារណៈ។ លទ្ធផលនេះមានជាប់ទាក់ទងនឹងទីផ្សារវិស័យទូរទស្សន៍ ដែលមានការប្រមូលផ្តុំដ៏ខ្ពស់ ខណៈវិស័យនេះបានទទួលការចាប់អារម្មណ៍រហូតដល់ ៩៦% ពីប្រជាជនប្រជាជនកម្ពុជាសរុប។ កម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយដ៏មានប្រជាប្រិយភាព មានន័យស្មើនឹងឥទ្ធិពលដ៏គួរឲ្យកត់សម្គាល់លើទស្សនិកជន (សូមមើលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនហង្សមាស)។ កម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយក្នុងវិស័យផ្សេងគ្នា (តាមអត្ថន័យដើមមានន័យថា ម្ចាស់ក្រុមហ៊ុនពង្រីកអាជីវកម្មរបស់ខ្លួន ទៅវិស័យផ្សេងទៀតនៃប្រព័ន្ធផ្សព្វផ្សាយ) ហាក់មិនទាន់មានវិសាលភាពធំដុំនៅឡើយក្នុងប្រទេសកម្ពុជា។ ជំនួសឲ្យការបើកអាជីវកម្មថ្មីៗ លើវិស័យដទៃទៀតក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលទាមទារពេលវេលាដំណើរការសុំអាជ្ញាប័ណ្ណ ម្ចាស់ក្រុមហ៊ុនហាក់បានងាកមករកការពង្រីកអាជីវកម្មក្នុងវិស័យតែមួយ ដែលកំពុងដំណើរការស្រាប់។ ម្ចាស់ក្រុមហ៊ុនឈានមុខគេ ៣ ក្នុងចំណោម ៤ រកស៊ីតែក្នុងវិស័យ ២ ប៉ុណ្ណោះ។
ប្រភព
Concentration is calculated with data released by CMRD (2015). Media Consumption Survey
Sok Som Oeun (2015). Media Ownership Monitor - Legal assessment (available upon request)