This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/10/04 at 03:40
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយដែលកំពុងតែផ្លាស់ប្តូរ

បើ​គិតជាតួលេខ ប្រព័ន្ធផ្សព្វផ្សាយនៅ​កម្ពុជាមានរាប់រយ​ស្ថាប័ន​ ប៉ុន្តែធាតុពិតគឺខុសពីនេះ។ ឧទាហរណ៍ ពាក់កណ្តាលនៃស្ថានីយទូរទស្សន៍ដែលត្រូវបានចុះបញ្ជី បានប្រមូលយកស្ទើរតែទាំងអស់នៃចំណែកទស្សនិកជនសរុប ហើយមានក្រុមហ៊ុនបោះពុម្ពផ្សាយតែ ១១% ប៉ុណ្ណោះ ត្រូវបានគេទទួលស្គាល់ថា មានសកម្មភាព។ ជាមួយស្ថានីយវិទ្យុចំនួន ១៧៥ ត្រូវបានចុះបញ្ជី ទីផ្សារវិទ្យុគឺបាក់បែក ដោយ​ការប្រកួតប្រជែងទៅលើអាជ្ញាប័ណ្ណមានកម្រិតខ្ពស់ គ្មានទិន្នន័យនៃចំនួនវិទ្យុដែលមានសកម្មភាព និងទំហំផ្សព្វផ្សាយរបស់ពួកគេនោះទេ។

ការបោះជំហានទៅមុខលឿននៃប្រព័ន្ធអុីនធឺណិត

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយ គឺកំពុងធ្វើការផ្លាស់ប្តូរជាមួយប្រព័ន្ធអុីនធឺណិត បានឆក់យកប្រជាប្រិយភាពពីវិទ្យុ និងកំពុងតែមានការរីកលូតលាស់យ៉ាងខ្លាំង។ សព្វថ្ងៃនេះ ប្រជាជនកម្ពុជាទស្សនាទូរទស្សន៍មាន ៩៦% ការផ្សព្វផ្សាយពាណិជ្ជកម្ម និងសារនៅលើម៉ូតូកង់បី ៩២% ផ្ទាំងបដាធំៗតាមផ្លូវ ៨៨% ខិត្តប័ណ្ណផ្សព្វផ្សាយ ៨៣% និងប្រព័ន្ធអុីនធឺណិត ៣៥%។ សូម្បីតែស្លាកសញ្ញាតាមផ្លូវ (៣៧%) ក៏មានវត្តមាននៅក្នុងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយ ច្រើនជាងវិទ្យុ (៣៥%) ផងដែរ។ ការបោះពុម្ពផ្សាយ និងកាសែត តំណាងឱ្យចំណែកដ៏តូចមួយ នៃទស្សនិកជននៅកម្ពុជា។

ការជាប់ពាក់ព័ន្ធផ្សេងៗនៃប្រព័ន្ធផ្សព្វផ្សាយ

ក្នុ្ងងចំណោមប្រព័ន្ធផ្សព្វផ្សាយ ៤១ ដែលត្រូវបានសិក្សាដោយអ្នកត្រួតពិនិត្យកម្មសិទ្ធិប្រព័ន្ធផ្សព្វ​ផ្សាយនៅ​កម្ពុជា យ៉ាងហោចណាស់មានប្រព័ន្ធផ្សព្វផ្សាយចំនួន ១៩ ជាកម្មសិទ្ធិរបស់បុគ្គលដែលជាប់ពាក់ព័ន្ធនឹងនយោបាយ។ ក្រុមហ៊ុនទាំងនេះ ទទួលបាន ​៤៣% នៃអ្នកអានអត្ថបទបោះពុម្ពផ្សាយ ៦៣% នៃអ្នកទស្សនាទូរទស្សន៍ និង ៨% នៃអ្នកស្តាប់វិទ្យុ។

ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ភាគច្រើនជាកម្មសិទ្ធិរបស់អ្នកជំនួញ ដែលចង់ផ្សព្វផ្សាយពាណិជ្ជកម្ម​ឱ្យក្រុមហ៊ុនរបស់ខ្លួន តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយរបស់គេ ឬផ្សព្វផ្សាយឱ្យកម្មវិធីដែលជាកម្មសិទ្ធិរបស់​បរទេស។

ប្រភព៖

CMRD (ឆ្នាំ២០១៥) ការស្ទង់មតិលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ។
បញ្ញត្តិករទូរគមនាគមន៍កម្ពុជា (ឆ្នាំ២០១៥)។

ក្រសួងព័ត៌មាន (ឆ្នាំ២០១៥) ទិន្នន័យអំពីក្រុមហ៊ុនចុះបញ្ជី។
ការសម្ភាសន៍ និងអុីម៉ែលឆ្លើយឆ្លងជាមួយក្រសួងព័ត៌មាន (ឆ្នាំ២០១៥ អាចផ្តល់ជូនបានតាមការស្នើសុំ)។