ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី
វិទ្យុអេប៊ីស៊ីកម្ពុជា FM ១០៧.៥
វិទ្យុអេប៊ីស៊ីកម្ពុជា បង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយលោក សេង ប៊ុនវ៉េង ដែលគេស្គាល់ជាអាចារ្យ អេ ហើយជាអ្នករាយការណ៍គាំទ្រគណបក្សប្រជាជនកម្ពុជា។ វិទ្យុអេប៊ីស៊ីកម្ពុជា មានឈ្មោះល្បីលើការរាយការណ៍ព័ត៌មានទាន់ហេតុការណ៍ អំពីចរាចរណ៍លើដងផ្លូវ និងគ្រោះថ្នាក់ចរាចរណ៍។ វិទ្យុនេះយកព័ត៌មានដោយការទូរស័ព្ទចូលក្នុងកម្មវិធីវិទ្យុ និងរាយការណ៍ព័តមានពីសំណាកប្រជាជន ហើយធ្វើឲ្យវិទ្យុនេះមានឈ្មោះល្បី។ ប៉ុន្តែ វាក៏បង្កើតការភាន់ច្រឡំ នៅពេលព័ត៌មានមិនមានអ្នកបញ្ជាក់បន្ថែមពីលើ ក្នុងការរាយការណ៍។ លើពីនេះទៀត នៅក្នុងកំឡុងពេលយុទ្ធការបោះឆ្នោតឆ្នាំ២០១៣ លោក សេង ប៊ុនវ៉េង បានប្រើកម្មវិធីផ្សាយពេលព្រឹកផ្សាយទស្សន៍ទាយថា នឹងមានការធ្វើរដ្ឋប្រហារយោធា ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោត។ មួយថ្ងៃបន្ទាប់មក និងបីថ្ងៃមុនពេលការបោះឆ្នោត កម្មវិធីទាំងអស់ លើកលែងតែកម្មវីធីតន្រ្តី ចម្រៀង និងការផ្សាយពាណិជ្ជកម្ម ត្រូវបានគេបិទការផ្សាយ [ដោយក្រសួងព័ត៌មាន បន្ទាប់ពីប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត សុំឲ្យគាត់បញ្ឈប់ការផ្សាយ ពីការបញ្ចេញមតិ ដែលបង្កភាពចលាចលដល់សង្គម [WMC, 2013]។ លោក សេង ប៊ុនវ៉េង ត្រូវបានគេប្តឹងពីបទញុះញង់ ដោយគណបក្សប្រឆាំង សម្រាប់ការបញ្ចេញមតិបែបនេះ។ ទោះជាយ៉ាងណា តុលាការមិនទាន់បានចាត់វិធានការលើករណីនេះនៅឡើយទេ។ បន្ទាប់ពីការបោះឆ្នោត វិទ្យុអេប៊ីស៊ីបានចាប់ផ្តើមការផ្សាយឡើងវិញ ហើយចាប់ផ្សាយអំពាវនាវ នៅក្នុងទីក្រុងភ្នំពេញ គាំទ្រសម្តេច នរោត្តម សីហមុនី ឲ្យកោះហៅគណបក្សប្រឆាំងចូល ក្នុងការបើកកិច្ចប្រជុំសភាមាតិកាទី១ ក្នុងអាណត្តិទី៥។ នៅចុងឆ្នាំ២០១៣ លោក ប៊ុនវ៉េង បានប្រើវិទ្យុនេះ ជំរុញឲ្យសិស្សរាយការណ៍ពីគ្រូបង្រៀនណា ដែលនិយាយបញ្ហានយោបាយនៅក្នុងថ្នាក់។ វិទ្យុអេប៊ីស៊ី ជាវិទ្យុមានប្រជាប្រិយភាពជាងគេ សម្រាប់សាធារណជនទូទៅ [CMRD, 2015] និងក្នុងចំណោមយុវជនក្នុងប្រទេសកម្ពុជា។ [BBC Media Action, 2014, p.13].
ការគាំទ្រពីមិត្តអ្នកអាន
២៦ %
ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ
ឯកជន
លទ្ធភាពចែកចាយ
ទូទាំងប្រទេស
ប្រភេទមាតិកា
ឥតគិតថ្លៃ
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
2008
ស្ថាបនិក
លោក សេង ប៊ុនវ៉េង - លោក សេង ប៊ុនវ៉េង ធ្លាប់ជាម្ចាស់សាលាបង្រៀនបើកបរ២៣តុលា មុននឹងក្លាយជាម្ចាស់ស្ថានីយវិទ្យុ ABC នៅឆ្នាំ២០០៨។
ទំនាក់ទំនង
Street Tunup Teok 7 Makara, Prek Thloeng, Cambodia(PHONE) 012 231 010
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ជា Mill. $)
Missing Information
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
Missing Information
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
Missing Information
ចំណែកទីផ្សារ
Missing Information
ព័ត៌មានបន្ថែម
ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ
ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និងកាសែតនេះទើបចាប់ផ្តើមសកម្មភាពផ្សាយ និងបោះពុម្ពរបស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង MOM សម្រេចមិនបញ្ចូលស្ថាប័នទាំងពីរនេះ ទៅក្នុងចំណោមស្ថាប័នដែលជាប់ពាក់ព័ន្ធបំផុតក្នុងការសិក្សានេះទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារនៃទស្សនិកជនដែលយើងមាន នៅមិនទាន់អាចប្រាប់ពីប្រជាប្រិយភាពនៃស្ថាប័នទាំងពីរនេះនៅឡើយទេ។
យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះយ៉ាងខ្លាំង ហើយយុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័នទាំងពីរនេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់ ដោយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។