This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/10/04 at 09:14
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

វិទ្យុមង្គលសុវណ្ណ

វិទ្យុមង្គលសុវណ្ណ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ នៅក្នុងខេត្តសៀមរាប ដោយលោក ហេង សុវណ្ណ និងគ្រួសារ។ ចាប់តាំងពីឆ្នាំ២០០៩ ស្ថានីយវិទ្យុនេះ បានចាប់ផ្តើមពង្រីកការគ្របដណ្តប់ការផ្សាយរបស់ខ្លួន ទៅខេត្តបាត់ដំបង ព្រះសីហនុ (២០១០) កំពង់ចាម (២០១១) បន្ទាយមានជ័យ (២០១២) ពោធិ៍សាត់ (២០១៣) និងខេត្តកំពត (២០១៤)។ វិទ្យុមង្គលសុវណ្ណ ផ្សព្វផ្សាយកម្មវិធីផ្សេងៗគ្នា ចាប់ពីកម្មវិធីកម្សាន្ត និងការអប់រំ ដើម្បីដោះស្រាយបញ្ហានានា។ វិទ្យុនេះក៏ជាវេទិកាមួយ ដើម្បីផ្សព្វផ្សាយផលិតផល ដែលត្រូវបាននាំចូលដោយក្រុមហ៊ុននាំចេញនាំចូល មង្គលសុវណ្ណ ដែលក្រុមហ៊ុនមេរបស់ខ្លួន ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០១៣។ វិទ្យុមង្គលសុវណ្ណ លក់ម៉ោងផ្សាយរបស់ខ្លូនសម្រាប់ការផ្សាយពាណិជ្ជកម្ម និងកម្មវិធីផ្សេងៗទៀត ក៏ដូចជា «ការអប់រំពលរដ្ឋ» ជាកម្មវិធីផលិតដោយវិទ្យាស្ថានពលរដ្ឋវិជ្ជា ដែលជាវេទិកាមួយត្រូវបានគេស្គាល់ថា ដើម្បីរិះគន់គណបក្សសង្គ្រោះជាតិ។ នៅក្នុងឆ្នាំ២០១៥ លោក ឈឹម ផលវរុណ ជាអ្នកកាន់កម្មវិធីនេះ និងជាអ្នកដឹកនាំ ដោយលោកត្រូវបានចាត់តាំងដោយវិទ្យាស្ថានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ មកទល់ឆ្នាំ២០១៥នេះ ជំនួយការកាន់កម្មវិធីរបស់លោក គឺលោក សត្យា រក្ស ដែលជាអតីតពិធីករនៃទូរទស្សន៍បាយ័ន បានទទួលមរណភាពនៅក្នុងឆ្នាំ២០១៥។ នាពេលបច្ចុប្បន្ន កម្មវិធី « អប់រំពលរដ្ឋ» ត្រូវបានចាក់ផ្សាយតែនៅវិទ្យុមង្គលសុវណ្ណប៉ុណ្ណោះ។

ការពិតសំខាន់

ការគាំទ្រពីមិត្តអ្នកអាន

៦%

ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ

ឯកជន

លទ្ធភាព​ចែកចាយ

ទូទាំងប្រទេស

ប្រភេទមាតិកា

ឥតគិតថ្លៃ

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម

ក្រុមហ៊ុនពាណិជ្ជកម្មមង្គលសុវណ្ណ

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

2007

ស្ថាបនិក

លោក ហេង សុវណ្ណ និងគ្រួសារ

ទំនាក់ទំនង

Tavean Village, Sala Kamreuk Commune, Siem Reap City, Siem Reap Province (PHONE) 017 666 168 (MAIL) radio_ms@yahoo.com (WEB) www.mksradio.com

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ជា Mill. $)

Missing Information

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

Missing Information

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

Missing Information

ចំណែកទីផ្សារ

Missing Information

ព័ត៌មានបន្ថែម

ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​