ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី
វិទ្យុបារំាងអន្តរជាតិ RFI - FM 92
វិទ្យុបារាំងអន្តរជាតិ ជាភាសាខ្មែរ វិទ្យុបារាំងអន្តរជាតិ ជាភាសាខ្មែរ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន France Médias Monde គ្រុប។ វាជាវិទ្យុដែលផ្តោតសំខាន់ទៅលើព័ត៌មាន និងកម្មវិធីផ្សេងៗជាច្រើន ហើយមានអ្នកចូលទស្សនាលើគេហទំព័រជារៀងរាល់ថ្ងៃ ដែលជាមធ្យមមានជាងមួយម៉ឺនពីរពាន់នាក់។ វិទ្យុបារាំងអន្តរជាតិ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ និងបង្កើតនូវមុខងារលើអុីនធឺណេត នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៤។ មាតិកាលើអុីនធឺណេត ត្រូវបានត្រួតពិនិត្យដោយអង្គភាពខ្មែរ នៅក្នុងទីក្រុងប៉ារីស ដោយមានជំនួយពីបុគ្គលិកនៅរាជធានីភ្នំពេញ។ វិទ្យុនេះត្រូវបានដឹកនាំដោយលោក សេង ឌីណា នៅក្នុងទីក្រុងប៉ារីស។ នៅក្នុងឆ្នាំ២០១៥ ចំនួនអ្នកបើកទំព័រហេ្វសប៊ុក របស់វិទ្យុបារាំងអន្តរជាតិ មានលើសមួយលាននាក់។
ការគាំទ្រពីមិត្តអ្នកអាន
៥%
ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ
ឯកជន
លទ្ធភាពចែកចាយ
ទូទាំងប្រទេស
ប្រភេទមាតិកា
ឥតគិតថ្លៃ
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
វិទ្យុបារាំងអន្តរជាតិ (RFI)
រចនាសម្ព័ភាពជាម្ចាស់កម្មសិទ្ធិ
Marie-Christine Saragosse, 55, is the official owner of the RFI radio station in Cambodia.
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
2013
ទំនាក់ទំនង
No. 315, Preah Ang Duong (St. 110), corner of Preah Monivong (St. 93), Canadia Towner, 21st Floor Phnom Penh, Cambodia (WEB) km.rfi.fr
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ជា Mill. $)
Missing Information
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
Missing Information
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
Missing Information
ចំណែកទីផ្សារ
Missing Information
ព័ត៌មានបន្ថែម
ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និងកាសែតនេះទើបចាប់ផ្តើមសកម្មភាពផ្សាយ និងបោះពុម្ពរបស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង MOM សម្រេចមិនបញ្ចូលស្ថាប័នទាំងពីរនេះ ទៅក្នុងចំណោមស្ថាប័នដែលជាប់ពាក់ព័ន្ធបំផុតក្នុងការសិក្សានេះទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារនៃទស្សនិកជនដែលយើងមាន នៅមិនទាន់អាចប្រាប់ពីប្រជាប្រិយភាពនៃស្ថាប័នទាំងពីរនេះនៅឡើយទេ។
យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះយ៉ាងខ្លាំង ហើយយុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័នទាំងពីរនេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់ ដោយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។