This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/03/29 at 10:54
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

ទូរទស្សន៍អាស៊ីអាគ្នេយ៍ SEATV

ទូរទស្សន៍អាស៊ីអាគ្នេយ៍ ឬទូរទស្សន៍ SEA TV ជាទូរទស្សន៍ជាតិដែលផ្សាយចេញពីទីក្រុងភ្នំពេញ។ វាជាទូរទស្សន៍ទី៩ ដែលផ្តល់ការផ្សាយដោយមិនគិតថ្លៃសេវា ក្នុងប្រទេសកម្ពុជា។ ទូរទស្សន៍នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនវិទ្យុ FM ១០៦ និងទូរទស្សន៍អាស៊ីអាគ្នេយ៍ (S.E.A TV & Radio) ដែលបានសម្ពោធការផ្សាយស្ថានីយវិទ្យុ FM១០៦ នៅខែកក្តដា ឆ្នាំ២០០៧។ ដោយបានចាប់ផ្តើមសម្ពោធការផ្សាយរបស់ខ្លួននៅឆ្នាំ២០១០ ទូរទស្សន៍មួយនេះបានពង្រីកការផ្សាយរបស់ខ្លួន ពី១៣ ទៅ២០ខេត្ត ក្នុងឆ្នាំ២០១៥ និងចាក់ផ្សាយរយៈពេល២៤ម៉ោង។ បន្ថែមលេនេះទៀត ទូរទស្សន៍អាស៊ីអាគ្នេយ៍ក៏មានផ្សាយលើប៉ុស្តិ៍ខ្សែកាប និងលើប្រព័ន្ធអុីនធឺណេត ហើយក៏មើលឃើញក្នុងតំបន់អាស៊ីអាគ្នេយ៍ មានដូចជា ចិន ឥណ្ឌា អូស្ត្រាលី ញូវសេឡេន និងប៉ាសីុហ្វិកអាយឡេន។ ក្រោមបាវចនាថា “ការអប់រំ វប្បធម៌ និងព័ត៌មាន” ទូរទស្សន៍នេះផ្សាយនូវកម្មវិធីផ្សេងគ្នា ទាំងភាពយន្តភាគបរទេស ទាំងភាពយន្តខ្មែរ ការប្រគំតន្រ្តីផ្ទាល់ កីឡា ព័ត៌មាន វប្បធម៌ និងកម្មវីធីសម្រាប់កុមារ។ កម្មវិធីពេញនិយមជាងគេរបស់ទូរទស្សន៍នេះ គឺភាពយន្តភាគរបស់ឥណ្ឌា ដែលផ្សាយនៅម៉ោងដែលគេនិយមមើលជាងគេ ហើយកម្មវិធីបានទាញយកអ្នកទស្សនាជាងពាក់កណ្តាល នៃទូរទស្សនិកជនប៉ុស្តិ៍នេះ [CMRD, 2015]។ វាជាទូរទស្សន៍ដែលមានការពេញនិយមជាងគេ ក្នុងចំណោមយុវវ័យ បន្ទាប់ពីទូរទស្សន៍ស៊ីធីអិន ម៉ាយធីវី បាយ័ន និងហង្សមាស [BBC Media Action, 2014, p.12]។

ការពិតសំខាន់

ការគាំទ្រពីមិត្តអ្នកអាន

២ %

ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ

ឯកជន

លទ្ធភាព​ចែកចាយ

ទូទាំងប្រទេស

ប្រភេទមាតិកា

ឥតគិតថ្លៃ (VHF)

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម

ក្រុមហ៊ុនទូរទស្សន៍ និង​វិទ្យុ​អាស៊ីអាគ្នេយ៍ FM ១០៦

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

2010

បុគ្គលសំខាន់ដទៃផ្សេង

លោកស្រី ឃឹម រ៉ានី។ លោកស្រី​គឺជាភរិយាលោក កៅ គឹមហួន ដែលជាស្ថាបនិក​​ស្ថានីយទូរទស្សន៍ និងវិទ្យុអាស៊ីអាគ្នេយ៍ និងជាមន្រ្តីជាន់ខ្ពស់ក្នុង​រដ្ឋា​ភិ​បាល​។

ទំនាក់ទំនង

Sleng Roleung Village, Sangkat Toek Thla, Khan Sen SokPhnom Penh, Cambodia (PHONE) 023 995 106 (MAIL) tv@seatv.com.kh (WEB) www.seatv.com.kh

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ជា Mill. $)

Missing Information

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

Missing Information

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

Missing Information

ចំណែកទីផ្សារ

Missing Information

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​