ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី
វិទ្យុទន្លេ- FM 102.5
វិទ្យុទន្លេ FM ត្រូវបានសម្ពោធការផ្សាយនៅឆ្នាំ២០០៥ នៅខេត្តសៀមរាប ដោយលោក ជិន ភារុំ ជាអ្នកជំនួញក្នុងស្រុកមួយរូប ដែលជាអ្នកបង្កើតក្រុមហ៊ុនទំនាក់ទំនងសាធារណៈ ការផ្សាយពាណិជ្ជកម្ម និងរៀបចំកម្មវិធីផ្សេងៗ។
វិទ្យុទន្លេ FM បានពង្រីកការផ្សាយរបស់ខ្លួនមកដល់ភ្នំពេញ នៅឆ្នាំ២០០៨ ដល់ខេត្តកំពង់ចាម នៅឆ្នាំ២០១៥ និងកំពុងរៀបចំពង្រីកទៅដល់ខេត្តបាត់ដំបង។ ស្ថានីយនីមួយៗ មានក្រុមផលិត និងកម្មវិធីស្រដៀងៗគ្នា។ យោងតាមវិទ្យុទន្លេ FM វិទ្យុនេះគ្របដណ្តប់ការផ្សាយបានទូទាំងប្រទេស។ បេីតាមម្ចាស់ស្ថានីយ វិទ្យុទន្លេ FM ផ្តោតការផ្សាយជាសំខាន់លើការកម្សាន្ត តែក៏បានធ្វើការផ្សព្វផ្សាយកម្មវិធីសីលធម៌ អប់រំ ពាណិជ្ជកម្ម និងកសិកម្ម។
បន្ថែមពីនេះទៀត វិទ្យុទន្លេ FM ក៏បង្កើតកម្មវិធីព័ត៌មានផងដែរ រួមមានព័ត៌មានបង្កេីតខ្លួនឯង និងព័ត៌មានដែលដកស្រង់ចេញពីសារព័ត៌មានដទៃទៀត។ វិទ្យុនេះមានស្ថានីយនៅភ្នំពេញ ដោយការិយាល័យព័ត៌មាន មានអ្នកយកព័ត៌មានចំនួន ៥នាក់ និងជាកម្មសិទ្ធិរបស់សម្ព័ន្ធក្រុមហ៊ុនទន្លេ ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម តាំងពីឆ្នាំ២០០៥ ជាមួយនឹងសកម្មភាពរាប់ចាប់តាំងពីអចលនទ្រព្យ រហូតដល់ការធ្វើពាណិជ្ជកម្មទូទៅ។
វិទ្យុទន្លេ FM ក៏អាចស្តាប់តាមអុីនធឺណេតផងដែរ។ ការផលិតព័ត៌មាននយោបាយរបស់វិទ្យុទន្លេ FM នៅមានកម្រិត ហើយវិទ្យុនេះ មានវេទិកាផ្សព្វផ្សាយពាណិជ្ជកម្មឱ្យសម្ព័ន្ធក្រុមហ៊ុនទន្លេ។
ការគាំទ្រពីមិត្តអ្នកអាន
៤%
ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ
ឯកជន
លទ្ធភាពចែកចាយ
ទូទាំងប្រទេស
ប្រភេទមាតិកា
ឥតគិតថ្លៃ
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ក្រុមហ៊ុនទន្លេគ្រុប
រចនាសម្ព័ភាពជាម្ចាស់កម្មសិទ្ធិ
Tonle - FM 102.5 is fully owned by Chin’s family and registered at the ministry of commerce as a private company under the name of Phearum’s wife, Chum Rachana, since 2005
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
2005
ស្ថាបនិក
លោក ជិន ភារុំ - លោក ជិន ភារុំ ជាអ្នកជំនួញក្នុងស្រុកមួយរូប ដែលជាអ្នកបង្កើតក្រុមហ៊ុនទំនាក់ទំនងសាធារណៈ ការផ្សាយពាណិជ្ជកម្ម និងរៀបចំកម្មវិធីផ្សេងៗ។
ទំនាក់ទំនង
No. 246 E1 E2, Preah Trasak Paem (St. 63), Sangkat Beong Kengkang I, Khan Chmakar Morn, Phnom Penh, Cambodia (PHONE) 023 222 484 (MAIL) fm102.5river@yahoo.com (WEB) www.tonlefm.com
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ជា Mill. $)
Missing Information
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
Missing Information
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
Missing Information
ចំណែកទីផ្សារ
Missing Information
ព័ត៌មានបន្ថែម
ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ
CMRD (2015). Media consumption survey
Interview Chin Phearum, Owner of Tonle Group (http://www.tonlefm.com/about-us.html) (http://www.tonlefm.com/about-us.html) Source:
[Tonle FM](http://www.tonlefm.com/about-us.html)
[Priority Group Company](http://prioritygroup.com.kh/about-us/)
CMRD (2015). Media consumption survey.
Interview Chin Phearum, Owner of Tonle Group
ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និងកាសែតនេះទើបចាប់ផ្តើមសកម្មភាពផ្សាយ និងបោះពុម្ពរបស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង MOM សម្រេចមិនបញ្ចូលស្ថាប័នទាំងពីរនេះ ទៅក្នុងចំណោមស្ថាប័នដែលជាប់ពាក់ព័ន្ធបំផុតក្នុងការសិក្សានេះទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារនៃទស្សនិកជនដែលយើងមាន នៅមិនទាន់អាចប្រាប់ពីប្រជាប្រិយភាពនៃស្ថាប័នទាំងពីរនេះនៅឡើយទេ។
យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះយ៉ាងខ្លាំង ហើយយុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័នទាំងពីរនេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់ ដោយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។