This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/03/29 at 10:38
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

វិទ្យុថោន FM

វិទ្យុថោន FM (១០២.២៥ មេកាហឺត) ត្រូវបានបង្កើតនៅខែតុលា ឆ្នាំ២០១១ ដោយក្រុមហ៊ុន Town Group ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយចម្រុះមួយ។ វិទ្យុនេះធ្វើការផ្សាយ ១៩ម៉ោង ក្នុងមួយថ្ងៃ ចាប់ពីម៉ោង ៥ព្រឹក ដល់ម៉ោង ១២យប់ ហើយបើយោងតាមវិទ្យុនេះ គឺគេបានធ្វើការផ្សព្វផ្សាយទៅដល់ ៤៥% នៃប្រជាជនកម្ពុជាសរុប នៅក្នុងខេត្តចំនួន១០ (ភ្នំពេញ កណ្តាល កំពង់ស្ពឺ តាកែវ កំពង់ចាម កំពង់ឆ្នាំង ព្រៃវែង ស្វាយរៀង កំពត ពោធិ៍សាត់ កំពង់ធំ)។ កម្មវិធីផ្សាយរបស់វិទ្យុនេះ ផ្តោតទៅលើព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេស ព័ត៌មានទូទៅ ការកម្សាន្ត តន្ត្រី កីឡា ការចម្អិនម្ហូប ជំនួយ។ល។ បើទោះជាវិទ្យុនេះទទួលគ្រប់ការផ្សព្វផ្សាយ ពីក្រុមហ៊ុនពាណិជ្ជកម្មនានា និងអង្គការមិនមែនរដ្ឋាភិបាលក៏ដោយ ក៏វិទ្យុនេះមានជួលម៉ោងផ្សាយ សម្រាប់កម្មវិធីដែលមានការឧបត្ថម្ភផងដែរ។

ការពិតសំខាន់

ការគាំទ្រពីមិត្តអ្នកអាន

៥%

ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ

ឯកជន

លទ្ធភាព​ចែកចាយ

ទូទាំងប្រទេស

ប្រភេទមាតិកា

ឥតគិតថ្លៃ

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

2011

ស្ថាបនិក

ក្រុមហ៊ុនថោនគ្រុប

ទំនាក់ទំនង

No. 44A-44B, St. 592Phnom Penh, 12152Cambodia (PHONE) 015 338 111 (MAIL) thatana.ngin168@gmail.com

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ជា Mill. $)

Missing Information

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

Missing Information

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

Missing Information

ចំណែកទីផ្សារ

Missing Information

ព័ត៌មានបន្ថែម

ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​