ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី
វិទ្យុវាយោ - FM 105.5
វិទ្យុវាយោ FM ត្រូវបានបើកសម្ពោធនៅឆ្នាំ២០១០ ក្នុងខេត្តបាត់ដំបង ដោយលោក អ៊ឹង ឌីប៉ូឡា និងអ្នកស្រី សេង ពិសី ម្ចាស់ហាងអាយឃែរ ដែលជាហាងវ៉ែនតាអុបទិកនាំមុខគេមួយនៅកម្ពុជា។ នៅឆ្នាំ២០១១ ស្ថានីយនេះបានប្តូរទីតាំងមកទីក្រុងភ្នំពេញ។ តាំងពីពេលនោះមក ស្ថានីយនេះផ្សាយកម្មវិធីរបស់ខ្លួនទៅខេត្តបាត់ដំបង (FM 88) ខេត្តសៀមរាប (FM 88) និងក្រុងព្រះសីហនុ (FM 102.5)។
វិទ្យុវាយោ FM ផ្តោតការផ្សាយទៅលើព័ត៌មាន និងចម្រៀង។ បុគ្គលិកភាគច្រើនរបស់វិទ្យុនេះ គឺជាក្រុមព័ត៌មាន ដោយមានសមាជិក ២០នាក់ ក្នុងចំណោម ៣០នាក់ គឺជាអ្នកសារព័ត៌មាន។ វិទ្យុវាយោ FM ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Vayo Media Group គឺជាក្រុមហ៊ុនមួយដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ យោងតាមលោក ឌីប៉ូឡា គ្រួសាររបស់គាត់បានបើកស្ថានីយវិទ្យុឡេីង សម្រាប់គោលបំណងមុខជំនួញ និងដើម្បីចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ការគាំទ្រពីមិត្តអ្នកអាន
៤%
ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ
ឯកជន
លទ្ធភាពចែកចាយ
ទូទាំងប្រទេស
ប្រភេទមាតិកា
ឥតគិតថ្លៃ
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ក្រុមហ៊ុនវាយោគ្រុប
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
2010
ស្ថាបនិក
លោក អ៊ឹង ឌីប៉ូឡា និងអ្នកស្រី សេង ពិសី - លោក អ៊ឹង ឌីប៉ូឡា និងអ្នកស្រី សេង ពិសី ម្ចាស់ហាងអាយឃែរ ដែលជាហាងវ៉ែនតាអុបទិកនាំមុខគេមួយនៅកម្ពុជា។
ទំនាក់ទំនង
Building No. 216B, 7th Floor, Norrodom Blvd. Sangkat Tonle Bassac, Khan Chamkar Morn, Phnom Penh, Cambodia(PHONE) 077 60 85 88 (MAIL) info@vayofm.com (WEB) wwwl.vayofm.com
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ជា Mill. $)
Missing Information
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
Missing Information
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
Missing Information
ចំណែកទីផ្សារ
Missing Information
ព័ត៌មានបន្ថែម
ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ
CMRD (2015). Media consumption survey
Email correspondence with Ung Dipola, license holder of Vayo FM (available upon request) (http://www.phnompenhpost.com/special-reports/politics-beckons-ex-engineer-turned-cambodia-eyewear-don)
ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និងកាសែតនេះទើបចាប់ផ្តើមសកម្មភាពផ្សាយ និងបោះពុម្ពរបស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង MOM សម្រេចមិនបញ្ចូលស្ថាប័នទាំងពីរនេះ ទៅក្នុងចំណោមស្ថាប័នដែលជាប់ពាក់ព័ន្ធបំផុតក្នុងការសិក្សានេះទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារនៃទស្សនិកជនដែលយើងមាន នៅមិនទាន់អាចប្រាប់ពីប្រជាប្រិយភាពនៃស្ថាប័នទាំងពីរនេះនៅឡើយទេ។
យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះយ៉ាងខ្លាំង ហើយយុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័នទាំងពីរនេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់ ដោយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។