ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី
វិទ្យុ VOD
VOD គឺជាស្ថានីយវិទ្យុមិនរកប្រាក់កម្រៃ ដែលដំណើរការផ្សាយក្នុងខែមករា ឆ្នាំ២០០៣ ក្រោមការគ្រប់គ្រងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR). ក្នុងឆ្នាំ ២០០៧ VOD ត្រូវបានចាប់ផ្តើមដំណើរការក្រោមការគ្រប់គ្រងដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងឆ្នាំ ២០១៣ VOD ចាប់ផ្តើមដំណើរការបែបអនឡាយ រួមមានគេហទំព័រព័ត៌មាន និងផ្សាយជាវីដេអូ។ នៅថ្ងៃទី២៥ខែសីហាឆ្នាំ២០១៧ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា វិទ្យុវីអូឌី ត្រូវបានផ្អាកដំណើរការផ្សាយតាមរលកអាកាស នៅក្នុងអ្វីដែលនាយកស្ថាប័ននេះ មើលឃើញថា ជាការបង្កាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមុនបោះឆ្នោតឆ្នាំ២០១៨។
មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលគ្រប់គ្រង VOD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វិទ្យុជាដៃគូ បានឈប់ចាក់ផ្សាយកម្មវិធីវិទ្យុរបស់វីអូឌី ដោយគ្មានហេតុផលច្បាស់លាស់។ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលគ្រប់គ្រង និងដំណើរការវីអូឌី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានីយវិទ្យុដៃគូរបស់ខ្លួន បានឈប់ចាក់ផ្សាយកម្មវិធីវិទ្យុនេះ ដោយពុំបានពន្យល់ហេតុផលច្បាស់លាស់។ ការបិទវីអូឌី មិនឲ្យផ្សាយតាមរលកអាកាស បានកើតឡើងចំពេល មានការវាយប្រហារពីសំណាក់រដ្ឋាភិបាលប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ
សហគមន៍
លទ្ធភាពចែកចាយ
ទូទាំងប្រទេស
ប្រភេទមាតិកា
ឥតគិតថ្លៃ
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
2003
បុគ្គលសំខាន់ដទៃផ្សេង
លោក ណុប វី ប្រធាននាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ
ទំនាក់ទំនង
14A, Beoung Keng Kong 1, Khan Chamkar Mon, Phnom Penh, Cambodia (PHONE) 023 726 845 (MAIL) info@vodhotnews.com (WEB) www.vodhotnews.com
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ជា Mill. $)
Missing Information
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
Missing Information
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
Missing Information
ចំណែកទីផ្សារ
Missing Information
ព័ត៌មានបន្ថែម
ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ
http://www.ccimcambodia.org/about-us http://vodhotnews.com/about-vod/ https://www.cambodiadaily.com/second2/voice-democracy-latest-casualty-attack-independent-media-134059/
ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និងកាសែតនេះទើបចាប់ផ្តើមសកម្មភាពផ្សាយ និងបោះពុម្ពរបស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង MOM សម្រេចមិនបញ្ចូលស្ថាប័នទាំងពីរនេះ ទៅក្នុងចំណោមស្ថាប័នដែលជាប់ពាក់ព័ន្ធបំផុតក្នុងការសិក្សានេះទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារនៃទស្សនិកជនដែលយើងមាន នៅមិនទាន់អាចប្រាប់ពីប្រជាប្រិយភាពនៃស្ថាប័នទាំងពីរនេះនៅឡើយទេ។
យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះយ៉ាងខ្លាំង ហើយយុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័នទាំងពីរនេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់ ដោយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។