ម្ចាស់កម្មសិទ្ធិប្រព័ន្ធផ្សព្វផ្សាយ
ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយភាគច្រើន គឺជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនដែលផ្ដោតលើប្រព័ន្ធផ្សព្វផ្សាយ។ ជាលទ្ធផល ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំង ៤១ ដែលត្រូវបានសិក្សា ជាកម្មសិទ្ធិរបស់មនុស្ស ២៧នាក់ ដែលមានក្រុមហ៊ុនសរុបទាំងអស់ ៣០។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអង្គរធំ ក្រុមហ៊ុន CBS មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក្រុមហ៊ុនបាយ័ន និងក្រុមហ៊ុនទន្លេគ្រុប គឺជាក្រុមហ៊ុនដែលមានស្ថាប័នប្រព័ន្ធផ្សព្វផ្សាយលើសពីពីរ នៅក្នុងវិស័យតែមួយ។
មានតែមនុស្សពីរនាក់ប៉ុណ្ណោះ ដែលមានស្ថាប័នប្រព័ន្ធផ្សព្វផ្សាយយ៉ាងតិចមួយ នៅក្នុងវិស័យនីមួយៗ៖
- លោក សាយ ឈុំ មានទូរទស្សន៍ និងវិទ្យុអប្សរា ព្រមទាំងកាសែតរស្មីកម្ពុជា។
- លោកស្រី ហ៊ុន ម៉ាណា មានបណ្ដាញប្រព័ន្ធផ្សព្វផ្សាយបាយ័ន និងកាសែតកម្ពុជាថ្មី។
ម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា