This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/04/23 at 17:13
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

ក្រុមហ៊ុនកោះសន្តិភាព ខូអិលធីឌី

ក្រុមហ៊ុនកោះសន្តិភាព ខូអិលធីឌី

កាសែតប្រចាំថ្ងៃកោះសន្តិភាព ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦៧ ដោយលោក ជូ ថានី ដែលជាអតីតគ្រូបង្រៀន។ក្រុមហ៊ុនកោះសន្តិភាព ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ប៉ុន្តែមិនបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មរហូតមកដល់ឆ្នាំ២០០៥។ ដំបូងក្រុមហ៊ុននេះ មានកាសែតកោះសន្តិភាព និងរោងពុម្ព។

ក្នុងឆ្នាំ២០១០ កោះសន្តិភាពត្រូវបានប្តូរទៅជាក្រុមហ៊ុនកោះសន្តិភាពគ្រុប ហើយ លោកស្រី យីន ផាន្នី ដែលជាអតីតចាងហ្វាងបោះពុម្ពកាសែត ត្រូវបានតែងតាំងជានាយក។ នៅឆ្នាំដដែលនោះ កោះសន្តិភាពបានបង្កើតគេហទំព័រព័ត៌មាន និងស្ថានីយ៍វិទ្យុ នៅភ្នំពេញនិងខេត្តបាត់ដំបង។

នៅខែវិច្ឆិកាឆ្នាំ២០១០ កោះសន្តិភាព បានចាប់ផ្តើមសាងសង់អាគារការិយាល័យកម្ពស់១៥ ជាន់របស់ខ្លួន លើផ្ទៃដី១ហិកតា។ បច្ចុប្បន្នក្រុមហ៊ុនកោះសន្តិភាព ក៏ជាម្ចាស់ហាងទំនើប Central ដែលជាហាងលក់គ្រឿងទេស និងមានអាគារ ANINA Tower អគារការិយាល័យ និងអាគារស្នាក់នៅមួយនៅក្នុងរាជធានីភ្នំពេញ។

 

 

 

ការពិតសំខាន់

ទម្រង់អាជីវកម្ម

ឯកជន

ទម្រង់ច្បាប់

ក្រុមហ៊ុន លីមីតធីត (Limited Company)

ផ្នែកអាជីវកម្ម

ការផ្សព្វផ្សាយ

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

លោកស្រី យីន ផាន្នី

លោកស្រី ផាន្នី បានក្លាយជាប្រធានក្រុមហ៊ុនកោះសន្តិភាពគ្រុបដែលជាក្រុមហ៊ុនមេរបស់កាសែតកោះសន្តិភាព ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០០៥មក។ លោកស្រី ក៏ជាម្ចាស់ និងជាប្រធានក្រុមហ៊ុន ANINA Tower នៅក្នុងរាជធានីភ្នំពេញផងដែរ។ គ្រួសារនេះ ក៏ជាម្ចាស់ហាង Central Superstore ដែលជាហាងលក់គ្រឿងទេស នៅជាប់នឹង ANINA Tower ។ លោកស្រី ក៏មានតំណែងកិត្តិយស ជាអនុប្រធាននៃកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ។

?
ទម្រង់ប្រព័ន្ធផ្សព្វផ្សាយ
Other Media Outlets

សារព័ត៌មានបោះពុម្ពផ្សេងពីនេះ

កាសែតកោះសន្តិភាពប្រចាំថ្ងៃ

ស្ថាប័នវិទ្យុផ្សេងពីនេះ

វិទ្យុសំឡេងកោះសន្តិភាព

សារព័ត៌មានអនឡាញផ្សេងពីនេះ

ការពិត

អាជីវកម្ម

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

1993

បុគ្គលិក

MD

ទំនាក់ទំនង

No. 240, Yothapol Khemarak Phoumin Blvd (St. 271), Anina Office & Apartment, 2nd Floor, Phnom Penh, Cambodia- (PHONE) 023 987 118 - (MAIL) info@kspg.com - (WEB) kohsantepheapdaily.com.kh

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ទិន្ន័យផ្នែកហិរញ្ញវត្ថុ/ស្រេចចិត្ត)

MD

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

MD

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

MD

ការគ្រប់គ្រង

ក្រុមប្រឹក្សាប្រតិបត្តិ + សម្ព័ន្ធក្រុមប្រឹក្សាប្រតិបត្តិ

ជា ហ្គារូដា - អ្នកចាត់ការទូទៅ (កូនប្រសារប្រុសម្ចាស់កម្មសិទ្ធិ)

ព័ត៌មានបន្ថែម

ប្រភព

Interview with Thong Uypang (http://www.moc.gov.kh/en-us/company-search/type/2/id/387) (www.kohsantepheapdaily.com) (http://kohsantepheapdaily.com.kh/article/8299.html) (http://c21fortuna.com.kh/news-event/detail/25) (http://aninabuilding.com/?page_id=20)