ក្រុមហ៊ុនប៉ុស្តិ៍ប្រព័ន្ធផ្សព្វផ្សាយ (Post Media Co., Ltd)

ក្រុមហ៊ុនប៉ុស្តិ៍ប្រព័ន្ធផ្សព្វផ្សាយ (Post Media Co., Ltd) ត្រូវបានបង្កើតឡើងដោយជនជាតិអូស្ត្រាលី លោក Ross Dunkley នៅក្នុងឆ្នាំ 2008 នៅរាជធានីភ្នំពេញ ហើយបន្ទាប់ពីគាត់បានទិញកាសែតភ្នំពេញប៉ុស្តិ៍ពីលោក Michael Hayes។ ក្រុមហ៊ុននេះ បានចំណាយលើការពង្រីកទីផ្សារលក់ និងបុគ្គលិកផលិតកម្មបន្ថែម ដែលខ្លួនបានបង្កើតឡើងនូវប្រតិបត្ដិការបោះពុម្ពនិងបោះពុម្ពជាមុនដើម្បីបោះពុម្ពផ្សាយភ្នំពេញប៉ុស្តិ៍។ ភ្នំពេញប៉ុស្តិ៍ បានបើកដំណើរការជាភាសាខ្មែរក្នុងឆ្នាំ២០០៩ និងបង្កើត Post Week-end ក្នុងឆ្នាំ២០១៤។ ភ្នំពេញប៉ុស្តិ៍ បានបង្កើតកិច្ចព្រមព្រៀងដែលមានអាជ្ញាប័ណ្ណជាមួយសារព័ត៌មានរ៉យទ័រ ហ្គាឌៀន វ៉ាស៊ីនតោនប៉ុស្តិ៍ ទីភ្នាក់ងារព័ត៌មាន Bloomberg និងសម្ព័ន្ធព័ត៌មានផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានអន្តរជាតិនៅក្នុងប្រទេសកម្ពុជា។ លោក Dunkley ត្រូវបានគេពិពណ៌នាថា ជាមនុស្សដែលមានបទពិសោធន៍ខ្ពស់ នៅក្នុងឧស្សាហកម្មបោះពុម្ពផ្សាយរបស់ប្រទេសកម្ពុជា" ដែលកំពុងដំណើរការទាំងកាសែតភ្នំពេញប៉ុស្តិ៍ និងកាសែត The Myanmar Times ។
ទម្រង់អាជីវកម្ម
ឯកជន
ទម្រង់ច្បាប់
ក្រុមហ៊ុន លីមីតធីត (Limited Company)
ផ្នែកអាជីវកម្ម
ការផ្សព្វផ្សាយ
លោក Ross Dunkley
លោក Dunkley គឺជាចាងហ្វាងបោះផ្សាយ និងជាម្ចាស់ភាគហ៊ុនដ៏សំខាន់នៅក្រុមហ៊ុន Post Media Ltd (PML)។ គាត់ក៏ជាស្ថាបនិកនាយកគ្រប់គ្រង និងជានិពន្ធនាយកនៃក្រុមហ៊ុន Myanmar Consolidated Media Ltd ដែលបានបោះពុម្ពផ្សាយ The Myanmar Times ។ លោក Dunkley បានចាប់ផ្តើមធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងឆ្នាំ១៩៨០ តាមរយៈការបង្ហាត់បង្រៀននៅកាសែត The Stock and Land នៅក្នុងទីក្រុងមែលប៊ន។
លោក Bill Clough
សហគ្រិន ផ្នែកប្រេងនិងឧស្ម័នជនជាតិអូស្រ្តាលី។ ក្នុងឆ្នាំ២០១០ អ្នករុករករ៉ែ និងសហគ្រិនអូស្ដ្រាលី លោក Bill Clough បានលាឈប់ពីតំណែងជាប្រធាន ប៉ុន្តែនៅតែជានាយកនិងជាម្ចាស់ភាគហ៊ុនធំ។ លោក Clough គឺជាផ្នែកមួយនៃគ្រួសារ Perth ។ ឪពុករបស់គាត់គឺលោក Harold Clough ក៏ជាម្ចាស់ភាគហ៊ុន និងជាអតីតប្រធានកាសែត West Australian ។
សារព័ត៌មានបោះពុម្ពផ្សេងពីនេះ
កាសែតភ្នំពេញប៉ុស្តិ៍ (ភាសាខ្មែរ)
កាសែតភ្នំពេញប៉ុស្តិ៍ (ភាសាអង់គ្លេស)
ឌឹប៉ុស្តិ៍វីកឃែន
ទស្សនាវដ្តី៍ 7Days
កីឡាថ្ងៃនេះ
សារព័ត៌មានអនឡាញផ្សេងពីនេះ
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
1992
ស្ថាបនិក
លោក Michael Hayes និង Kathleen O'Keefe ជាមនុស្សជិតស្និទនិង ព្រះមហាក្សត្រនរោត្តមសីហនុ ហើយប្តីប្រពន្ធជនជាតិអាមេរិកទាំងពីរនេះ បានបង្កើតកាសែតភ្នំពេញប៉ុស្តិ៍តាំងពីដំបូងនៅឆ្នាំ១៩៩២ ហើយអស់រយៈពេល១៦ឆ្នាំ ដែលទទួលខុសត្រូវលើកាសែត។
បុគ្គលិក
220
ទំនាក់ទំនង
No. 888, corner of Sothearos (St. 3) & Sihanouk (St. 274), Phnom Penh Center, Building F, 8th Floor, Phnom Penh, Cambodia - (PHONE) 023 214 311 (MAIL) newsroom@phnompenhpost.com (WEB) www.postkhmer.com
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ទិន្ន័យផ្នែកហិរញ្ញវត្ថុ/ស្រេចចិត្ត)
MD
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
MD
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
MD