វិទ្យុបារាំងអន្តរជាតិ (RFI)

វិទ្យុបារាំងអន្តរជាតិត្រូវបានគេស្គាល់ភាគច្រើនជាពាក្យកាត់ថា RFI គឺសេវាវិទ្យុសាធារណៈរបស់ប្រទេសបារាំងដែលផ្សព្វផ្សាយចេញពីទីក្រុងប៉ារីស និងទូទាំងពិភពលោក។ RFI ផ្សាយ២៤ម៉ោងក្នុងមួយថ្ងៃទៅទូទាំងពិភពលោកជាភាសាបារាំង និងភាសា១២ផ្សេងទៀត តាមរយៈរលកធាតុអាកាស FM ខ្លី និងមធ្យម តាមខ្សែកាប និងតាមប្រព័ន្ធអ៊ីនធើណែត rfi.fr។ វាជាប៉ុស្តិ៍របស់ក្រុមហ៊ុន France Médias Monde (RFI – France24 – MCD) ដែលជាក្រុមហ៊ុនរបស់រដ្ឋ។
វិទ្យុបារាំងអន្តរជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៥ ជាផ្នែកមួយនៃវិទ្យុរបស់រដ្ឋាភិបាលបារាំង និងជំនួសឲ្យស្ថានីយវិទ្យុឯកជនមួយដែលត្រូវបានរឹបអូសដោយអាល្លឺម៉ង់នៅអំឡុងពេលនៃការកាន់កាប់របស់បារាំង និងជំនួសឲ្យវិទ្យុសំឡេងបារាំង (Vocie of France) ដែលត្រូវបានដំណើរការនៅក្នុងរបប Vichy ពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៤ វិទ្យុ RTF Radio Paris (ឆ្នាំ១៩៤៥) និងវិទ្យុ ORTF Radio Paris (ឆ្នាំ១៩៦៥)។ ក្នុងឆ្នាំ១៩៨៦ សភាបារាំងបានធ្វើការផ្លាស់ប្ដូរច្បាប់ដោយអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិអាចដំណើរការដោយខ្លួនឯង ឯករាជ្យពីវិទ្យុសំឡេងបារាំង។
វិទ្យុបារាំងអន្តរជាតិដំណើរការក្រោមការជ្រោមជ្រែង និងទទួលកញ្ចប់ថវិកាពីក្រសួងការបរទេសបារាំង។ វិទ្យុបារាំងអន្តរជាតិក៏ជាម្ចាស់កម្មសិទ្ធិលើ Monte Carlo Doualiya (ពីមុនជា វិទ្យុ Radio Monte Carlo Middle East) ដែលផលិតកម្មវិធីជាភាសាអារ៉ាប់នៅទីក្រុងប៉ារីស និងចាក់ផ្សាយកម្មវិធីទាំងនោះតាមរយៈម៉ាស៊ីនបញ្ជូននៅក្នុងប្រទេស Cyprus ទៅកាន់ប្រិយមិត្តអ្នកស្ដាប់នៅមជ្ឈឹមបូព៌ា និងអាហ្វិកខាងត្បូង។
អ្នកស្ដាប់ប្រមាណ៣៤,៥លាននាក់នៅទូទាំងពិភពលោកបើកស្ដាប់វិទ្យុបារាំងអន្តរជាតិរៀងរាល់សប្ដាហ៍ និងទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយថ្មីនៃវិទ្យុនេះបានទាក់ទាញបានការចូលទស្សនាបាន៨លានដងក្នុង១ខែ។
ក្រុមហ៊ុនមេ
ក្រុមហ៊ុនរដ្ឋ France Médias Monde (RFI – France24 – MCD)
ទម្រង់អាជីវកម្ម
រដ្ឋ
ទម្រង់ច្បាប់
ក្រុមហ៊ុន លីមីតធីត (Limited Company)
ផ្នែកអាជីវកម្ម
ប្រព័ន្ធផ្សព្វផ្សាយ
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
1975
ស្ថាបនិក
ដ្ឋាភិបាលបារាំង
ទំនាក់ទំនង
No. 315, Preah Ang Duong (St. 110), corner of Preah Monivong (St. 93), Canadia Towner, 21st Floor Phnom Penh, Cambodia (WEB) km.rfi.fr