វិទ្យុអាស៊ីសេរី (RFA)

វិទ្យុអាស៊ីសេរីជាកម្មសិទ្ធិរបស់រដ្ឋាភិបាលអាមេរិក។ វាគឺជាក្រុមហ៊ុនបងប្អូនរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមិនរកប្រាក់កម្រៃដែលដំណើរការវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)។
វិទ្យុអាស៊ីសេរី (RFA) គឺមានអាណត្តិធ្វើការផ្សាយនៅក្នុងប្រទេសចិន តំបន់ទីបេ ប្រទេសកូរ៉េខាងជើង វៀតណាម កម្ពុជា ឡាវ និងភូមា។ កម្មវិធីផ្សាយរបស់ RFA ផ្តោតជាចម្បងទៅលើព័ត៌មានក្នុងស្រុក និងព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍ និងពិសេសៗសម្រាប់អ្នកស្តាប់របស់ខ្លួន។ ការផ្សព្វផ្សាយទាំងអស់ធ្វើឡើងជាភាសាក្នុងស្រុក និងភាសាតាមតំបន់។
វិទ្យុអាស៊ីសេរី គឺជាក្រុមហ៊ុនឯកជនមិនស្វែងរកប្រាក់ចំណេញដែលទទួលហិរញ្ញប្បទានពីរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការផ្តល់ជំនួយប្រចាំឆ្នាំពីក្រុមប្រឹក្សាផ្សព្វផ្សាយនៃអភិបាលក្រុង ដែលជាភ្នាក់ងារសហព័ន្ធឯករាជ្យមួយ មានតួនាទីគ្រប់គ្រងទៅលើការផ្សព្វផ្សាយអន្តរជាតិជាលក្ខណៈស៊ីវិលទាំងអស់របស់សហរដ្ឋអាមេរិក។
ក្រុមហ៊ុនមេ
ក្រុមប្រឹក្សាភិបាលការផ្សព្វផ្សាយ (BBG)
ទម្រង់អាជីវកម្ម
មិនរកប្រាក់ចំណូល
ទម្រង់ច្បាប់
ក្រុមហ៊ុន លីមីតធីត (Limited Company)
ផ្នែកអាជីវកម្ម
ការផ្សព្វផ្សាយ
ក្រុមប្រឹក្សាភិបាលការផ្សព្វផ្សាយ (BBG)
ភ្នាក់ងារសហព័ន្ធអាមេរិកឯករាជ្យមួយ ដែលត្រូវបានទទួលបន្ទុក ត្រួតពិនិត្យលើមូលនិធិវិទ្យុអន្ដរជាតិរបស់អាមេរិកដែលផ្តល់ជារៀងរាល់ឆ្នាំ
ស្ថាប័នវិទ្យុផ្សេងពីនេះ
វិទ្យុអាស៊ីសេរី
សារព័ត៌មានអនឡាញផ្សេងពីនេះ
អាជីវកម្ម
ការគ្រប់គ្រង
ក្រុមប្រឹក្សាប្រតិបត្តិ + សម្ព័ន្ធក្រុមប្រឹក្សាប្រតិបត្តិ
សមាជិកក្រុមប្រឹក្សាភិបាល៖
Jeffrey Shell, ប្រធាន BBG and RFA Corporate Board
Matthew C. Armstrong
Dr. Leon Aron
Ryan C. Crocker
Michael Kempner
Secretary of State John Forbes Kerry
Ambassador Karen Kornbluh
Kenneth Weinstein ប្រធាន៖ Libby Liu
នាយកប្រតិបត្តិ៖ Dan Southerland
អនុប្រធានកម្មវិធី៖ Parameswaran Ponnudurai
ក្រុមបុគ្គលមានឥទ្ធិពលផ្សេង + សម្ព័ន្ធក្រុមបុគ្គលមានឥទ្ធិពលផ្សេង
Parameswaran Ponnudurai - អនុប្រធានផលិតកម្មវិធី