ក្រុមហ៊ុនទន្លេគ្រុប

ក្រុមហ៊ុនទន្លេគ្រុប ត្រូវបានបង្កើតឡើងក្នងឆ្នាំ២០០៥ ដោយលោក ជិន ភារុំ ដែលជាអ្នកជំនួញម្នាក់ ដែលបង្កើតក្រុមហ៊ុន Advertising និង PR។ ក្រុមហ៊ុនទន្លេគ្រុប ត្រូវបានគ្រប់គ្រងដោយក្រុមគ្រួសាររបស់លោក ជិន ភារុំ ហើយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនឯកជន ក្រោមឈ្មោះប្រពន្ធរបស់គាត់តាំងពីឆ្នាំ២០០៥។
នៅពេលចាប់ផ្តើមជាលើកដំបូង ក្រុមហ៊ុន ទន្លេគ្រុប បានប្រតិបត្តិការនៅខេត្តសៀមរាប។ ក្រុមហ៊ុននេះ បានបង្កើតស្ថានីយវិទ្យុមួយទៀតនៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០០៨ និងនៅខេត្តកំពង់ចាម ក្នុងឆ្នាំ ២០១៥។ បច្ចុប្បន្ននេះ ក្រុមហ៊ុននេះ មានគម្រោងបើកស្ថានីយវិទ្យុទីបួន នៅខេត្តបាត់ដំបង។
នៅឆ្នាំ ២០១៣ ក្រុមហ៊ុន Tonle Group ត្រូវបានផ្តល់អាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន បើកវិទ្យុ Friend FM នៅភ្នំពេញ ដែលក្រុមហ៊ុននេះ គ្រោងនឹងបើកដំណើរការជាផ្លូវការនៅដើមឆ្នាំក្រោយ។ កម្មវិធីវិទ្យុFriend FM នឹងត្រូវផ្តោតលើព័ត៌មានជាពិសេសទាក់ទងនឹងបញ្ហាសង្គម ហើយមាតិកានឹងត្រូវបានផលិតដោយអ្នកសារព័ត៌មានវ័យក្មេង។ វាអាចរកបាននៅលើអ៊ីនធឺណិត ប៉ុន្តែមាតិកាមិនទាន់ត្រូវបានផ្យាយជាទៀងទាត់នៅឡើយទេ។
យោងតាមលោក ភារុំ បានឱ្យដឹងថា ក្រុមហ៊ុន Tonle Group មានបុគ្គលិកយ៉ាងហោចណាស់ 50 នាក់ ដែលមានបុគ្គលិកប្រមាណ 30 នាក់កំពុងធ្វើការនៅស្ថានីយ៍ភ្នំពេញ ខណៈដែលស្ថានីយនីមួយៗនៅក្នុងខេត្តមានបុគ្គលិកពី 15 ទៅ 20 នាក់។
ទម្រង់អាជីវកម្ម
ឯកជន
ទម្រង់ច្បាប់
ក្រុមហ៊ុន លីមីតធីត (Limited Company)
ផ្នែកអាជីវកម្ម
ប្រព័ន្ធផ្សព្វផ្សាយ និង កំសាន្ត
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ស្ថាប័នវិទ្យុផ្សេងពីនេះ
វិទ្យុទន្លេអេហ្វអ៊ឺម
វិទ្យុហ្វ្រេអេហ្វអ៊ឺម
សារព័ត៌មានអនឡាញផ្សេងពីនេះ
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
2005
ស្ថាបនិក
លោក ជិន ភារុំ - អ្នកកាន់អាជ្ញាបណ្ណ គឺប្រពន្ធរបស់គាត់ ជុន រចនា
បុគ្គលិក
50
ទំនាក់ទំនង
No. 246 E1 E2, Preah Trasak Paem (St. 63), Sangkat Beong Kengkang I, Khan Chmakar Morn, Phnom Penh, Cambodia (PHONE) 023 222 484 (MAIL) fm102.5river@yahoo.com (WEB) www.tonlefm.com
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ទិន្ន័យផ្នែកហិរញ្ញវត្ថុ/ស្រេចចិត្ត)
MD
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
MD
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
MD