This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/04/13 at 21:36
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

លោក ដាំ សិដ្ឋ

លោក ដាំ សិដ្ឋ

លោក ដាំ សិដ្ឋ បានបង្កើតកាសែត ដែលគាំទ្រគណបក្សប្រឆាំងក្នុងឆ្នាំ១៩៩៦។ នៅពេលនោះ កាសែតនេះ បានផ្សព្វផ្សាយគំនិតនយោបាយរបស់គណបក្សសមរង្ស៊ីដែលត្រូវបានច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្សក្នុងឆ្នាំ២០១២ ដើម្បីក្លាយជាគណបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ។

 

នៅក្នុងឆ្នាំ២០០៩ លោក ដាំ សិដ្ឋ ត្រូវបានប្តឹងដោយគណបក្សប្រជាជនកម្ពុជា ចំនួនបីលើក ចាប់តាំងពីឆ្នាំ២០០៦ ពីបទបរិហារកេរ្តិ៍ ព័ត៌មានមិនពិត និងញុះញង់។ លោកបានសរសេរលិខិតសុំអភ័យទោស ទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងស្នើបិទស្ថាប័នកាសែតរបស់ខ្លួន ជាថ្នូរនឹងការបញ្ឈប់ការចោទប្រកាន់ព្រហ្មទណ្ឌ មកលើរូបលោក។ នៅក្នុងឆ្នាំ២០០៨ លោកបានចំណាយពេលមួយសប្តាហ៍នៅក្នុងពន្ធនាគារ នៅមុនពេលកាត់ទោស សម្រាប់បទចោទប្រកាន់ដូចគ្នានេះដែរ។ នៅក្នុងឆ្នាំ២០១០ ក្រសួងព័ត៌មានបានផ្តល់អាជ្ញាប័ណ្ណទៅឲ្យលោក ដើម្បីចាប់ផ្តើមការបោះពុម្ពផ្សាយសាជាថ្មី។ នៅក្នុងឆ្នាំ២០១៣ លោកត្រូវបានបោះឆ្នោតជាតំណាងរាស្រ្ត របស់គណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ និងត្រូវបានគំរាមគំហែងដោយរឿងក្តីក្តាំ បន្ទាប់ពីលិខិតរបស់លោក អមដោយអត្ថបទ ដែលបានចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីបទប្រើប្រាស់យោធា ដើម្បីទទួលបានសន្លឹកឆ្នោតដោយខុសច្បាប់ ក្នុងការបោះឆ្នោតថ្នាក់ជាតិ។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ផ្នែកប្រព័ន្ធផ្សព្វផ្សាយ
ការពិត