លោក ហេង សុវណ្ណ
លោក ហេង សុវណ្ណ មានអាយុ ៤១ឆ្នាំ ជាម្ចាស់ស្ថានីយវិទ្យុមង្គលសុវណ្ណ។ លោកបានបាត់បង់ឪពុកម្តាយរបស់លោក ក្នុងសម័យខ្មែរក្រហម ប៉ុន្តែបងៗចំនួនបួននាក់របស់លោក មានលទ្ធភាពផ្គត់ផ្គង់លោកបាន។ នៅក្នុងឆ្នាំ១៩៩៦ លោក សុវណ្ណ បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យរូបវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទទួលបានវិញ្ញាបនបត្រគរុកោសល្យ ពីវិទ្យាស្ថានជាតិអប់រំ។ លោកបានចាប់ផ្តើមធ្វើការ នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងស្ថានីយវិទ្យុ១០៣ អេហ្វអឹម ក្នុងរាជធានីភ្នំពេញ នៅឆ្នាំ១៩៩៥ ខណៈពេលដែលលោកកំពុងតែសិក្សា។ លោកបានធ្វើការនៅទីនោះរហូតដល់ឆ្នាំ២០០៦ ស្របពេលដែលលោកធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង។ នៅក្នុងឆ្នាំ២០០៧ លោក សុវណ្ណ បានបង្កើតវិទ្យុមង្គលសុវណ្ណ នៅខេត្តសៀមរាប ជាមួយភរិយារបស់លោក។ បន្ទាប់ពីពួកគេបានទទួលអាជ្ញាប័ណ្ណផ្សព្វផ្សាយ ពីក្រសួងព័ត៌មាន នៅខែតុលា ឆ្នាំដដែល។ បើតាមលោក ការបង្កើតនេះ គឺជាមូលនិធិខ្លួនលោកផ្ទាល់ ដើម្បីការផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងទៅកាន់ប្រជាពលរដ្ឋ។ ចាប់ពីឆ្នាំ២០០៩ មង្គលសុវណ្ណ បានពង្រីកការផ្សព្វផ្សាយគ្របដណ្តប់ជាបន្តបន្ទាប់ ទៅខេត្តបាត់ដំបង ខេត្តព្រះសីហនុ (២០១០) ខេត្តកំពង់ចាម (២០១១) ខេត្តបន្ទាយមានជ័យ (២០១២) ខេត្តពោធិ៍សាត់ (២០១៣) និងខេត្តកំពត (២០១៤)។ នៅឆ្នាំ២០១៣ ស្ថានីយវិទ្យុនេះ បានទិញវិទ្យុមង្គលថ្មី នៅក្នុងខេត្តសៀមរាប ដែលបានចុះបញ្ជីជាក្រុមហ៊ុនពាណិជ្ជកម្ម នាំចេញនាំចូល មង្គលសុវណ្ណ នាំចូលថ្នាំគ្រាប់សុខភាព និងជីសរីរាង្គ។ លោក ហេង សុវណ្ណ បានកាន់កាប់ភាគហ៊ុនមួយរយភាគរយ និងដឹកនាំក្រុមហ៊ុន។ ស្ថានីយវិទ្យុនេះ ផ្សព្វផ្សាយផលិតនាំចេញនាំចូលក្រុមហ៊ុនមង្គលសុវណ្ណ តាមរលកធាតុអាកាស។ បច្ចុប្បន្ន លោក ហេង សុវណ្ណ រស់នៅក្នុងខេត្តសៀមរាប ជាមួយប្រពន្ធរបស់លោក និងកូនចំនួនបីនាក់។ ប្រពន្ធរបស់លោក ក៏ជាម្ចាស់ហាងកែសម្ជស្សនៅក្នុងខេត្តសៀមរាបផងដែរ ដែលមានឈ្មោះថា Nice Cosmetic។
អាជីវកម្ម
គ្រួសារ និង មិត្តភ័ក្ត
សម្ព័ន្ធទំនាក់ទំនងសមាជិកគ្រួសារ និងមិត្តភ័ក្ត
ចាប់ពីឆ្នាំ២០០៩ មង្គលសុវណ្ណ បានពង្រីកការផ្សព្វផ្សាយគ្របដណ្តប់ជាបន្តបន្ទាប់ ទៅខេត្តបាត់ដំបង ខេត្តព្រះសីហនុ (២០១០) ខេត្តកំពង់ចាម (២០១១) ខេត្តបន្ទាយមានជ័យ (២០១២) ខេត្តពោធិ៍សាត់ (២០១៣) និងខេត្តកំពត (២០១៤)។ នៅឆ្នាំ២០១៣ ស្ថានីយវិទ្យុនេះ បានទិញវិទ្យុមង្គលថ្មី នៅក្នុងខេត្តសៀមរាប ដែលបានចុះបញ្ជីជាក្រុមហ៊ុនពាណិជ្ជកម្ម នាំចេញនាំចូល មង្គលសុវណ្ណ នាំចូលថ្នាំគ្រាប់សុខភាព និងជីសរីរាង្គ។ លោក ហេង សុវណ្ណ បានកាន់កាប់ភាគហ៊ុនមួយរយភាគរយ និងដឹកនាំក្រុមហ៊ុន។
ព័ត៌មានបន្ថែម
ប្រភព
Phone Interview with Heng Sovann, Owner of Mongkul Sovann Radio