This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/10/04 at 14:20
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

លោក លី យ៉ុងផាត់

លោក លី យ៉ុងផាត់

លោក លី យ៉ុងផាត់ មានអាយុ ៥៧ឆ្នាំ កើតនៅប្រទេសកម្ពុជា ភាគខាងត្បូងនៃខេត្តកោះកុង ហើយមានសញ្ជាតិពីរ​ គឺ​ ខ្មែរ និងថៃ ឈ្មោះក្រៅរបស់គាត់គឺ ស្តេចក្រាញ់ខេត្តកោះកុង។ នាពេលបច្ចុប្បន្ន លោកជាសមាជិកព្រឹទ្ធសភា និងជាទីប្រឹក្សាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកត្រូវគេនិយាយថា ជាមនុស្សមានទេពកោសល្យក្នុងការធ្វើមុខជំនួញ និងពាណិជ្ជកម្ម តាំងពីនៅក្មេង។ ក្នុងនាមជាអ្នកជំនួញនៅក្នុងទសវត្សរ៍ឆ្នាំ​១៩៨០ វាបានធ្វើឲ្យលោកក្លាយជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់ ហើយនៅឆ្នាំ២០០០ លោកបានក្លាយជាទីប្រឹក្សារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ២០០៦ លោកត្រូវបានគេបោះឆ្នោតឲ្យក្លាយជាសមាជិកព្រឹទ្ធឹសភា។ តាំងពីពេលនោះមក លោកមានទំនោរនយោបាយទៅខាងលោក ហ៊ុន សែន។ នៅក្នុងឆ្នាំដដែល បន្ទាប់ពីលោកទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល លើសពីច្បាប់កំណត់ (រហូតដល់ ១០ ០០០ ហិកតា) លោកត្រូវបានគេដឹងថា មានឥទ្ធិពលយ៉ាងខ្លាំងក្នុងការក្តាប់យកដី។ នៅក្នុងឆ្នាំ២០១៤ ធនាគារអេអិនហ្សិតអូស្ត្រាលី បានបង្កភាពអាម៉ាស់ ថាបានឲ្យលុយទៅលោក លី យ៉ុងផាត់ ខ្ចី ខណៈពេលលោកកំពុងមានជម្លោះបញ្ហាដីធ្លី ជាមួយប្រជាជនរាប់រយគ្រួសារ។ មួយឆ្នាំក្រោយមក លោក លី យ៉ុងផាត់ បានប្រកាសថា លោកនឹងបង្កើតប៉ុស្តិ៍ទូរទស្សន៍ ដើម្បីរាយការណ៍ព័ត៌មានពិតជូនប្រជាពលរដ្ឋ និងរាយការណ៍ព័ត៌មានស្តីពីបញ្ហាសង្គមក្នុងប្រទេស។ ប៉ុស្តិ៍ទូរទស្សន៍ភីអិនអិនថ្មីនេះ ជាផ្នែកមួយនៃក្រុមហ៊ុនលីយ៉ុងផាត់ (LYP Group) ជាសម្ព័ន្ធក្រុមហ៊ុន​ដែលមានឥទ្ធិពលក្នុងប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុននេះ មានការវិនិយោគសំខាន់ៗជាច្រើន ដូចជា ពាណិជ្ជកម្ម រមណីយដ្ឋាន ចម្ការ និងរោងចក្រកែច្នៃ ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងជំនួញលើអចលនទ្រព្យ។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម