លោក អ៊ឹង ឌីប៉ូឡា
លោក អុឹង ឌីប៉ូឡា កើតនៅឆ្នាំ១៩៧២ គឺជាម្ចាស់អាជ្ញាប័ណ្ណនៃវិទ្យុវាយោ FM ដែលធ្វើការផ្សាយនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប និងព្រះសីហនុ។ គាត់បានបញ្ចប់ការសិក្សាពីសាលា The Ecole Speciale Des Travaux Publics, du batiment et de l’industrie (ESTP) ជាសាលាវិស្វកម្ម សំណង់ស៊ីវិល និងបច្ចេកទេសសាងសង់ នៅទីក្រុងប៉ារីស។ នៅទីក្រុងប៉ារីស គាត់បានធ្វើការជាវិស្វករសំណង់អស់រយៈពេលពីរឆ្នាំ មុននឹងត្រឡប់មកប្រទេសកម្ពុជាវិញ។ បន្ទាប់ពីបានបញ្ចប់ការសិក្សា គាត់បានចូលរៀននៅសាលាភូមិន្ទរដ្ឋបាល និងបានធ្វើការនៅអាជ្ញាធរសវនកម្មជាតិកម្ពុជា។ នៅឆ្នាំ២០០៤ លោកបានលាលែងពីការងាររដ្ឋាភិបាល និងបានក្លាយជាអ្នកគ្រប់គ្រងហាងអាយឃែរ ជាហាងវ៉ែនតាអុបទិកឈានមុខមួយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយម្តាយក្មេករបស់គាត់ នៅឆ្នាំ១៩៩៤។ លោក ឌីប៉ូឡា កំពុងបម្រើការជាទីប្រឹក្សាវិទ្យុវាយោ FM។ នៅឆ្នាំ២០១៤ លោកត្រូវបានតែងតាំងជាអគ្គនាយករងទូទៅ នៃក្រសួងរ៉ែ និងថាមពល។