This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/04/25 at 22:26
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

ទស្សនាវដ្តីអង្គរធំ

ទស្សនាវដ្តីអង្គរធំ ត្រូវបានបង្កើតឡើនិងបោះពុម្ពផ្សាយដោយលោក ថុង សាផៃ ជាការផ្សាយលក្ខណៈកាសែត មុនពេលត្រូវបានបោះពុម្ពជាទស្សនាវដ្តី ក្នុងខែកុម្ភៈ ឆ្នាំ១៩៩៨។ ចាប់ពីពេលនោះមក អង្គរធំបានក្លាយជាកម្មសិទ្ធិរបស់លោក ស៊ីធាង ដែលជាកូនប្រុសលោក សាផៃ។ អង្គរធំ ជាទស្សនាវដ្តីមានប្រជាប្រិយភាពជាងគេ ក្នុងលំដាប់ទី២ នៅកម្ពុជា [CMRD, 2015] បន្ទាប់ពីទស្សនាវដ្តីប្រជាប្រិយ ដែលចុះផ្សាយរៀងរាល់១០ថ្ងៃម្តង។ ទោះជាទស្សនាវដ្តីអង្គរធំបានចុះឈ្មោះនៅក្រសួង ថាការបោះពុម្ភផ្សាយមានចំនួន ៥០០០ ច្បាប់ ក្នុងមួយលេខ តែទស្សនាវដ្តីមួយនេះអះអាងថា ការចុះផ្សាយជារៀងរាល់លេខ មានចំនួនប្រមាណ ៣៥០០០ ច្បាប់ ក្នុងមួយលេខ ដែល ក្នុងនោះ ៨៥% នៃទស្សនាវដ្តី បានចែកចាយក្នុងប្រទេស និងនៅសល់គឺចែកចាយនៅក្រៅប្រទេស រាប់បញ្ចូលទាំងសហរដ្ឋអាមេរិក កាណាដា បារាំង អូស្ត្រាលី ញូវសេឡេន កូរ៉េ ថៃ និងវៀតណាម។ ទស្សនាវដ្តីអង្គរធំ ផ្តោតលើព័ត៌មានកម្សាន្ត ហើយបានប្រមូលផ្តុំនូវមាតិកាចម្រុះដូចជា បញ្ហាសេដ្ឋកិច្ច សិល្បៈ និងវប្បធម៌ កីឡា សុខភាព និងសម្រស់ ការអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ទស្សនាវដ្ដីនេះមិនចុះផ្សាយបញ្ហានយោបាយរសើបនោះទេ។ ទស្សនាវដ្ដីអង្គរធំ មានស្ថាប័នផ្សព្វផ្សាយពាក់ព័ន្ធចំនួនបីផ្សេងទៀត រួមមាន៖ ទស្សនាវដ្តីតារា ដែលបានសម្ពោធការបោះពុម្ពផ្សាយនៅឆ្នាំ២០០៥ ដោយមានចំនួនបោះពុម្ពផ្សាយដូចទស្សនាវដ្តីអង្គរធំដែរ គេហទំព័រសម្ព័ន្ធក្រុមហ៊ុនអង្គរធំ និងកាសែតនគរធំប្រចាំថ្ងៃ។

 

ការពិតសំខាន់

ការគាំទ្រពីមិត្តអ្នកអាន

១៧ %

ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ

ឯកជន

លទ្ធភាព​ចែកចាយ

ទូទាំងប្រទេស

ប្រភេទមាតិកា

លក់

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម

សម្ព័ន្ធផ្សព្វផ្សាយអង្គរធំ

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

1995

ស្ថាបនិក

ថុង សាផៃ

ទំនាក់ទំនង

No.B7 94, St. 107BT, Sangkat Boeung Tumpun, Khan Meanchey, Phnom Penh - (HP) 078 86 60 23 - (MAIL) angkorthommagazineoline@gmail.com - (WEB) www.angkorthommagazine.com

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ជា Mill. $)

Missing Data

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

Missing Data

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

Missing Data

ចំណែកទីផ្សារ

Missing Data

ព័ត៌មានបន្ថែម

មេតាដាតា

Conversion rate on Dec. 31, 2015: P 46.85
Audience share from Nielsen's Consumer and Media View (Jan.-June 2016)

ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ

CMRD (2015). Media consumption survey

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​