ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី
cen.com.kh
គេហទំព័រព័ត៌មាន CEN (Cambodia Express News) ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន PEN Media Group បានសម្ពោធការផ្សាយនៅឆ្នាំ២០០៨ ជាកម្មសិទ្ធិរបស់លោក ប៉ែន សមិទ្ធិ ដែលជាអតីតប្រធានក្លឹបអ្នកកាសែតកម្ពុជា (CCJ) ហើយលោកក៏បានបង្កើតគេហទំព័រព័ត៌មានមួយទៀត ជាភាសាអង់គ្លេស មានឈ្មោះថា The Cambodia Herald។
លោក សមិទ្ធិ គឺជាអតីតនិពន្ធនាយកនៃកាសែតរស្មីកម្ពុជា ហើយលោកបានទទួលមរណភាពនៅឆ្នាំ២០១៥។ ចាប់ពីពេលនោះមក ភរិយារបស់លោក គឺលោកស្រី វង្ស មយូរ៉ា បានក្លាយទៅជាម្ចាស់ជំនួសវិញ។
ការគាំទ្រពីមិត្តអ្នកអាន
អ្នកទស្សនា ៤៨៨០ ក្នុងមួយថ្ងៃ
ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ
ឯកជន
លទ្ធភាពចែកចាយ
អន្តរជាតិ
ប្រភេទមាតិកា
ឥតគិតថ្លៃ
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ក្រុមហ៊ុនប៉ែនមីឌៀគ្រុប (PEN Media Group)
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
2008
ស្ថាបនិក
លោក ប៉ែន សមិទ្ធិ
ទំនាក់ទំនង
4 St.610 Sangkat Boeng Kok 2, Khan Toulkork, Phnom Pen, Cambodia (PHONE) 088 979 9148 (MAIL) nina33pen@gmail.com (WEB) www.cen.com.kh
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ជា Mill. $)
Missing Data
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
Missing Data
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
Missing Data
ចំណែកទីផ្សារ
Missing Data
ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និងកាសែតនេះទើបចាប់ផ្តើមសកម្មភាពផ្សាយ និងបោះពុម្ពរបស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង MOM សម្រេចមិនបញ្ចូលស្ថាប័នទាំងពីរនេះ ទៅក្នុងចំណោមស្ថាប័នដែលជាប់ពាក់ព័ន្ធបំផុតក្នុងការសិក្សានេះទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារនៃទស្សនិកជនដែលយើងមាន នៅមិនទាន់អាចប្រាប់ពីប្រជាប្រិយភាពនៃស្ថាប័នទាំងពីរនេះនៅឡើយទេ។
យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះយ៉ាងខ្លាំង ហើយយុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័នទាំងពីរនេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់ ដោយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។