ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី
ទូរទស្សន៍ស៊ីអិនស៊ី CNC
ទូរទស្សន៍ស៊ីអិនស៊ី ជាទូរទស្សន៍ដំបូងដែលផ្សាយរយៈពេល២៤ម៉ោងរៀងរាល់ថ្ងៃ លើព័ត៌មានជាតិ ពីទីក្រុងភ្នំពេញ។ វាជាទូរទស្សន៍ដែលមិនគិតពីថ្លៃសេវា និងអាចមើលតាមផ្កាយរណបដោយគិតថ្លៃសេវា។ ទូរទស្សន៍ស៊ីអិនស៊ីបានសម្ពោធការផ្សាយនៅឆ្នាំ២០១២ ដោយក្រុមហ៊ុនសេវាកម្មផ្សព្វផ្សាយព័ត៌មានកម្ពុជា។ ទូរទស្សន៍នេះជាបងប្អូនទី២ របស់ទូរទស្សន៍ស៊ីធីអិន បន្ទាប់ពីទូរទស្សន៍ម៉ាយធីវី, វាមានគោលបំណងជួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយ និងអភិវឌ្ឍន៍នៅក្នុងប្រទេស។ កម្មវិធីដែលពេញនិយមជាងគេ គឺកម្មវីធីព័ត៌មានពេលល្ងាច ជាម៉ោងដែលគេនិយមមើលជាងគេ។ ទូរទស្សន៍នេះផ្សាយគ្រប់ដណ្តប់លើខេត្តភាគច្រើនក្នុងប្រទេសកម្ពុជា ហើយមានអ្នកទស្សនាតិចជាង១% ដែលតាមដានមាតិកាទូរទស្សន៍នេះ [CMRD, 2015]។
ទូរទស្សន៍ស៊ីធីអិន ស៊ីធីអិនអន្តរជាតិ ម៉ាយធីវី និងស៊ីអិនស៊ី ស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុនសេវាកម្មផ្សព្វផ្សាយព័ត៌មានកម្ពុជា (CBS) ដែលរួមសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០១៣។
ការគាំទ្រពីមិត្តអ្នកអាន
១ %
ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ
ឯកជន
លទ្ធភាពចែកចាយ
ទូទាំងប្រទេស
ប្រភេទមាតិកា
ឥតគិតថ្លៃ (VHF)
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
សេវាកម្មផ្សព្វផ្សាយព័ត៌មានកម្ពុជា (CBS)
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
2012
ស្ថាបនិក
សេវាកម្មផ្សព្វផ្សាយព័ត៌មានកម្ពុជា
បុគ្គលសំខាន់ដទៃផ្សេង
មុន រ៉ាម៉ាឌី - អ្នកចាត់ការទូទៅ (លោក រ៉ាម៉ាឌី ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ Real Estate Co., Ltd.) និង លោក ហ៊ុយ វណ្ណៈ ជានាយករង
ទំនាក់ទំនង
National Road 5, Phum Krollko Sangkat Klomet No 6, Khan Russey keo Phnom Penh, Kingdom of Cambodia (PHONE) 012 525 694 (MAIL) info@ctn.com.kh (WEB) www.cnc.com.kh
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ជា Mill. $)
Missing Information
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
Missing Information
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
Missing Information
ចំណែកទីផ្សារ
Missing Information
ព័ត៌មានបន្ថែម
ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ
CMRD (2015). Media Consumption Survey (http://www.akp.gov.kh/?p=22309) (http://www.phnompenhpost.com/national/cambodia-launches-first-24-hour-news-station)
ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និងកាសែតនេះទើបចាប់ផ្តើមសកម្មភាពផ្សាយ និងបោះពុម្ពរបស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង MOM សម្រេចមិនបញ្ចូលស្ថាប័នទាំងពីរនេះ ទៅក្នុងចំណោមស្ថាប័នដែលជាប់ពាក់ព័ន្ធបំផុតក្នុងការសិក្សានេះទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារនៃទស្សនិកជនដែលយើងមាន នៅមិនទាន់អាចប្រាប់ពីប្រជាប្រិយភាពនៃស្ថាប័នទាំងពីរនេះនៅឡើយទេ។
យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះយ៉ាងខ្លាំង ហើយយុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័នទាំងពីរនេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់ ដោយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។