ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី
ទូរទស្សន៍ស៊ីធីអិន (CTN)

ដោយបានប្រកាសការផ្សាយនៅខែមីនា ឆ្នាំ២០១៣ បណ្តាញទូរទស្សន៍កម្ពុជា ឬស៊ីធីអិន គឺជាទូរទស្សន៍ដែលមានប្រជាប្រិយភាពជាងគេក្នុងប្រទេសកម្ពុជា។ ស៊ីធីអិនបានគ្របដណ្តប់លើទស្សនិកជនជាង៣០ភាគរយ ជាពិសេសមានការគ្រាំទ្រពីសំណាក់យុវវ័យចន្លោះពី១៥ឆ្នាំ ទៅ២០ឆ្នាំ [CMRD, ២០១៥]។ ប៉ុស្តិ៍ទូរទស្សន៍នេះ គឺជាស្ថានីយផ្សាយតាមរលកធាតុអាកាស ទៅកាន់សាធារណជន ដោយមិនគិតថ្លៃសេវាកម្ម ផ្សាយចេញពីទីក្រុងភ្នំពេញ ហើយក៏អាចមើលតាមរយៈផ្កាយរណបដែលត្រូវបង់ថ្លៃសេវា។
ស៊ីធីអិន ជាស្ថានីយទូរទស្សន៍ដំបូងគេ ដែលវិនិយោគទុនចូលគ្នា រវាងក្រុមហ៊ុនកម្ពុជា គឺក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនកំម្សាន្តផ្នែកឌីជីថលប្រចាំសហភាពអឺរ៉ុប ហៅថា អឹមធីជី (MTG) ដែលមានទីស្នាក់ការនៅប្រទេសស៊ុយអែត។ នៅក្នុងឆ្នាំ២០០៤ ទូរទស្សន៍ស៊ីធីអិនបានបង្កើនការផ្សាយដល់សហរដ្ឋអាមេរិក អូស្ត្រាលី និងកាណាដា គឺទូរទស្សន៍ស៊ីធីអិនអន្តរជាតិ។ ទស្សនវិស័យរបស់ទូរទស្សន៍ស៊ីធីអិន គឺផ្សាយឲ្យបានដល់ប្រជាជនកម្ពុជាជាង៧០ភាគរយ និងផ្តោតលើកម្មវីធីកម្សាន្ត និងកម្មវិធីអប់រំ ដែលមានទម្រង់ស្រដៀងនឹងប្រទេសស៊ុយអែត សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស។ ទូរទស្សន៍ស៊ីធីអិន ក៏មានសម្ទុះផ្តោតលើកម្មវិធីភាពយន្តឯកសារ និងកម្មវិធីកម្សាន្ត ដែលមានប្រជាប្រិយភាព ដូចជាភាពយន្តភាគ កីឡា និងការប្រគំតន្រ្តី [Roberts, 2011]។ ខណៈពេលកម្មវីធីផ្តោតលើការកម្សាន្ត កម្មវិធីពេលព្រឹក និងកម្មវីធីពេលល្ងាច គឺទុកសម្រាប់ការផ្សាយកម្មវីធីព័ត៌មានជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ។ ព័ត៌មានអន្តរជាតិ និងព័ត៌មានអាស៊ី ត្រូវបានបញ្ជូនតាមរលកធាតុអាកាស មកដល់ទូរទស្សន៍ស៊ីធីអិននៅទីក្រុងភ្នំពេញ តាមរយៈផ្កាយរណបពីទីក្រុងឡុងដ៏។
ការគាំទ្រពីមិត្តអ្នកអាន
៣០ %
ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ
ឯកជន
លទ្ធភាពចែកចាយ
ទូទាំងប្រទេស
ប្រភេទមាតិកា
ឥតគិតថ្លៃ (VHF)
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
សេវាកម្មផ្សព្វផ្សាយព័ត៌មានកម្ពុជា (CBS)
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
2003
ស្ថាបនិក
វិនិយោគទុនចូលគ្នា រវាងក្រុមហ៊ុនកម្ពុជា គឺក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនកំម្សាន្តផ្នែកឌីជីថលប្រចាំសហភាពអឺរ៉ុប ហៅថា អឹមធីជី (MTG)
ទំនាក់ទំនង
National Road 5, Phum Krollko Sangkat Klomet No 6, Khan Russey keo Phnom Penh, Kingdom of Cambodia (PHONE) 012 999 434 (MAIL) info@ctn.com.kh (WEB) www.ctn.com.kh
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ជា Mill. $)
Missing Information
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
Missing Information
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
Missing Information
ចំណែកទីផ្សារ
Missing Information
ព័ត៌មានបន្ថែម
ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ
ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និងកាសែតនេះទើបចាប់ផ្តើមសកម្មភាពផ្សាយ និងបោះពុម្ពរបស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង MOM សម្រេចមិនបញ្ចូលស្ថាប័នទាំងពីរនេះ ទៅក្នុងចំណោមស្ថាប័នដែលជាប់ពាក់ព័ន្ធបំផុតក្នុងការសិក្សានេះទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារនៃទស្សនិកជនដែលយើងមាន នៅមិនទាន់អាចប្រាប់ពីប្រជាប្រិយភាពនៃស្ថាប័នទាំងពីរនេះនៅឡើយទេ។
យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះយ៉ាងខ្លាំង ហើយយុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័នទាំងពីរនេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់ ដោយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។