ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី
ទូរទស្សន៍អ៊ីធីវី

ទូរទស្សន៍អ៊ីធីវី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤។ ដូចការដាក់ឈ្មោះនោះ ទូរទស្សន៍អ៊ីធីវី ផ្សាយកម្មវិធីព័ត៌មានកំសាន្តក្នុងប្រទេសកម្ពុជា និងជុំវីពិភពលោក ដូចជា អាស៊ី អ៊ឺរ៉ុប សហរដ្ឋអាមេរិក និង កាណាដា។ ប៉ុន្តែ ប៉ុស្តិ៍ទូរទស្សន៍នេះ ក៏ផ្សាយព្រឹត្តិការណ៍សំខាន់ រួមមានការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការគាំទ្រពីមិត្តអ្នកអាន
១ %
ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ
ឯកជន
លទ្ធភាពចែកចាយ
ទូទាំងប្រទេស
ប្រភេទមាតិកា
ឥតគិតថ្លៃ (VHF)
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយហាយស៊ីស្ទេមបាយ័ន
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
2014
ទំនាក់ទំនង
National Road No 1, Chbar Ampeou, Boeung Snoa Village, Phnom Penh, Cambodia (PHONE) 023 726 614 (MAIL) bayontv.com.kh@gmail.com(WEB) bayontv.com.kh
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ជា Mill. $)
Missing Information
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
Missing Information
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
Missing Information
ចំណែកទីផ្សារ
Missing Information
ព័ត៌មានបន្ថែម
ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ
CMRD (2015). Media consumption survey
ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និងកាសែតនេះទើបចាប់ផ្តើមសកម្មភាពផ្សាយ និងបោះពុម្ពរបស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង MOM សម្រេចមិនបញ្ចូលស្ថាប័នទាំងពីរនេះ ទៅក្នុងចំណោមស្ថាប័នដែលជាប់ពាក់ព័ន្ធបំផុតក្នុងការសិក្សានេះទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារនៃទស្សនិកជនដែលយើងមាន នៅមិនទាន់អាចប្រាប់ពីប្រជាប្រិយភាពនៃស្ថាប័នទាំងពីរនេះនៅឡើយទេ។
យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះយ៉ាងខ្លាំង ហើយយុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័នទាំងពីរនេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់ ដោយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។