ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី
freshnewsasia.com
Fresh News Asia ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១២។ ដើមឡើយ វាជាការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន LMA អន្តរជាតិ និងមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ជាកម្មវិធីលើទូរស័ព្ទ ដោយផ្សព្វផ្សាយមាតិកានៃគេហទំព័រដើមអម្ពិល ចាប់តាំងពីឆ្នាំ២០១៤។ វាបានចាប់ផ្តើមបង្កើតទំព័រហេ្វសប៊ុកផ្លូវការរបស់ខ្លួន ដែលមានអ្នកតាមដានឥឡូវនេះ (followers) ប្រមាណជា ២លាននាក់។ នៅដើមឆ្នាំ២០១៥ Fresh News បានបង្កើតជាគេហទំព័រ និងផ្តោតសំខាន់ទៅលើព័ត៌មានទាន់ហេតុការណ៍។ ទាំង DAP-News ទាំង Fresh News គឺ សុទ្ធតែជាគេហទំព័រសារព័ត៌មាន ដែលកំពុងតែពេញនិយមបំផុត នៅក្នុងចំណោមគេហទំព័រផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា (CMRD, 2015)។ នៅចុងខែវិច្ឆិកា ឆ្នាំ២០១៥ DAP-News និង Fresh News បានប្រកាសបញ្ចប់កិច្ចសហប្រតិបត្តិការផ្ដល់ព័ត៌មានឲ្យគ្នា។ នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល គឺលោក លឹម ជាវុត្ថា បានក្លាយទៅជានាយកប្រតិបត្តិរបស់អង្គភាព Fresh News។ ថ្មីៗនេះ Fresh News បានបើកដំណើរការតាមទូរទស្សន៍និងវិទ្យុតាមប្រព័ន្ធអ៊ីនធឺណេត។
ការគាំទ្រពីមិត្តអ្នកអាន
អ្នកទស្សនា ៩៧០០ នាក់ ក្នុងមួយថ្ងៃ
ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ
ឯកជន
លទ្ធភាពចែកចាយ
អន្តរជាតិ
ប្រភេទមាតិកា
ឥតគិតថ្លៃ
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
2012
ស្ថាបនិក
ការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន LMA អន្តរជាតិ និងមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល
ទំនាក់ទំនង
9th Floor, PPIU Building, Czech Repulic Blvd (169), Phnom Penh, Cambodia (PHONE) 017 608 006 (MAIL) appfreshnews@gmail.com (WEB) www.freshnewsasia.com
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ជា Mill. $)
Missing Data
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
Missing Data
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
Missing Data
ចំណែកទីផ្សារ
Missing Data
ព័ត៌មានបន្ថែម
ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ
CMRD (2015). Media consumption survey
ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និងកាសែតនេះទើបចាប់ផ្តើមសកម្មភាពផ្សាយ និងបោះពុម្ពរបស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង MOM សម្រេចមិនបញ្ចូលស្ថាប័នទាំងពីរនេះ ទៅក្នុងចំណោមស្ថាប័នដែលជាប់ពាក់ព័ន្ធបំផុតក្នុងការសិក្សានេះទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារនៃទស្សនិកជនដែលយើងមាន នៅមិនទាន់អាចប្រាប់ពីប្រជាប្រិយភាពនៃស្ថាប័នទាំងពីរនេះនៅឡើយទេ។
យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះយ៉ាងខ្លាំង ហើយយុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័នទាំងពីរនេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់ ដោយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។