ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី
kqube.net
Kqube.net ត្រូវបានដាក់ឲ្យដំណើរការក្នុងខែមករា ឆ្នាំ២០១៤ និងត្រូវបានចុះបញ្ជីនៅក្រសួងព័ត៌មាន ក្នុងខែកក្កដាឆ្នាំដដែល។ គេហទំព័រមួយនេះ បញ្ជាក់ពីការពង្រីកវិសាលភាពនៃព័ត៌មានអនឡាយ ហើយមានគោលបំណងឲ្យក្លាយជាមជ្ឈមណ្ឌលព័ត៌មាន និងការអប់រំ។ គេហទំព័រនេះ ក៏ជាវេទិកាសម្រាប់ការពិភាក្សា ចែករំលែកគំនិត និងបន្ថែមពីនេះ គឺផ្តល់ដំណឹង និង Kqube ក៏បំរើជាការទិញទំនិញអនឡាយ និងគេហទំព័រស្វែងរកការងារផងដែរ។
ការគាំទ្រពីមិត្តអ្នកអាន
អ្នកទស្សនា ៤៨០០ នាក់ ក្នុងមួយថ្ងៃ
ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ
ឯកជន
លទ្ធភាពចែកចាយ
អន្តរជាតិ
ប្រភេទមាតិកា
ឥតគិតថ្លៃ
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
K Qube
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និងកាសែតនេះទើបចាប់ផ្តើមសកម្មភាពផ្សាយ និងបោះពុម្ពរបស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង MOM សម្រេចមិនបញ្ចូលស្ថាប័នទាំងពីរនេះ ទៅក្នុងចំណោមស្ថាប័នដែលជាប់ពាក់ព័ន្ធបំផុតក្នុងការសិក្សានេះទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារនៃទស្សនិកជនដែលយើងមាន នៅមិនទាន់អាចប្រាប់ពីប្រជាប្រិយភាពនៃស្ថាប័នទាំងពីរនេះនៅឡើយទេ។
យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះយ៉ាងខ្លាំង ហើយយុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័នទាំងពីរនេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់ ដោយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។