ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី
ទូរទស្សន៍ម៉ាយធីវី

ទូរទស្សន៍ម៉ាយធីវី ជាប៉ុស្តិ៍ទូរទស្សន៍ផ្សាយជាភាសាជាតិពីទីក្រុងភ្នំពេញ ទៅកាន់ភាគខាងលិចនៃប្រទេសកម្ពុជា។ វាជាទូរទស្សន៍ផ្សាយមិនគិតថ្លៃសេវា និងគិតសេវាបើមើលតាមប៉ុស្តិ៍ផ្កាយរណប។
ទូរទស្សន៍ម៉ាយធីវីត្រូវបានសម្ពោធការផ្សាយនៅខែមករា ឆ្នាំ២០០៨ ដោយក្រុមហ៊ុនស៊ីប៊ីអេស ដែលជាសមាជិកគ្រួសារថ្មីជាមួយទូរទស្សន៍ស៊ីធីអិន។ វាផ្តោតសំខាន់លើជំនាន់យុវវ័យដែលប្រើទូរស័ព្ទស្មាតហ្វូន ពោលគឺអ្នកមានអាយុក្រោម២៥ឆ្នាំ។
ម៉ាយធីវីជាទូរទស្សន៍ដ៏មានប្រជាប្រិយភាពក្នុងចំណោមយុវជនកម្ពុជា។ ទូរទស្សន៍នេះបានផ្តល់ឲ្យទស្សនិកជននូវកម្មវិធីក្នុងស្រុកដែលមានភាពច្នៃប្រឌិត និងកម្មវិធីអន្តរជាតិផងដែរ។ កម្មវិធីដែលមានការពេញនិយមជាងគេនោះគឺកម្មវីធីពេញចិត្ត ឬអត់ ដែលចូលរួមសម្តែងដោយបេក្ខជន និងធ្វើការកាត់សេចក្តីពីគណៈកម្មការដែលជាអ្នកសិល្បៈកម្ពុជា។ទូរទស្សន៍ម៉ាយធីវីក៏មានសម្ទុះលើកម្មវីធីកម្សាន្ត ដូចជាភាពយន្តភាគ និងការប្រគំតន្រ្តី។ទូរទស្សន៍នេះផ្តោតសំខាន់លើកម្មវីធីកម្សាន្ត ហើយបានប្តេជ្ញាផលិតកម្មវិធីដោយខ្លួនឯងយ៉ាងហោចណាស់៥០%លើកម្មវិធីផ្សាយ។ កម្មវិធីទូរទស្សន៍នេះក៏មានលើគេហទំព័រអុីនធឺណេត និងក្នុងកម្មវិធីទូរស័ព្ទស្មាតហ្វូន។ ៧០%នៃកម្មវិធីជាកម្មវីធីតន្រ្តី និងការផ្សាយផ្ទាល់ ដើម្បីលើកកម្ពស់ស្នាដៃនិងការកម្សាន្តក្នុងស្រុក ដែលផ្តោតទៅលើគោលការណ៏ក្នុងការអភិវឌ្ឍ និងអប់រំយុវជន។
ម៉ាយធីវីផ្សាយចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១២យប់ជារៀងរាល់ថ្ងៃ។ នាពេលបច្ចុប្បន្នទូរទស្សន៍នេះជាទូរទស្សន៍ដែលមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យកម្ពុជា ដូចជាទូរទស្សន៍ស៊ីធីអិន និងទូរទស្សន៍បាយ័នផងដែរ [BBC Media Action, ២០១៤, p.៩]។
ការគាំទ្រពីមិត្តអ្នកអាន
១៦ %
ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ
ឯកជន
លទ្ធភាពចែកចាយ
ទូទាំងប្រទេស
ប្រភេទមាតិកា
ឥតគិតថ្លៃ (VHF)
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
សេវាកម្មផ្សព្វផ្សាយព័ត៌មានកម្ពុជា (CBS)
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
2008
ស្ថាបនិក
សេវាកម្មផ្សព្វផ្សាយព័ត៌មានកម្ពុជា
បុគ្គលសំខាន់ដទៃផ្សេង
លឹម ឃុនស្រ៊ុន ជាប្រធានចាត់ការទូទៅ និង លោក គុច ចាន់វិសា ជាប្រធានផលិតកម្មវិធី
ទំនាក់ទំនង
National Road 5, Phum Krollko Sangkat Klomet No 6, Khan Russey keo Phnom Penh, Kingdom of Cambodia (PHONE) 0617 877 35 (MAIL) info@mytv.com.kh (WEB) mytv.com.kh
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ជា Mill. $)
Missing Information
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
Missing Information
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
Missing Information
ចំណែកទីផ្សារ
Missing Information
ព័ត៌មានបន្ថែម
ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ
BBC Media Action (2014). Media Habits and Information Sources of Youth in Cambodia (http://www.phnompenhpost.com/national/new-channels-set-launch) (http://www.radioaustralia.net.au/international/radio/onairhighlights/new-youth-tv-channel-for-cambodia)
ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និងកាសែតនេះទើបចាប់ផ្តើមសកម្មភាពផ្សាយ និងបោះពុម្ពរបស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង MOM សម្រេចមិនបញ្ចូលស្ថាប័នទាំងពីរនេះ ទៅក្នុងចំណោមស្ថាប័នដែលជាប់ពាក់ព័ន្ធបំផុតក្នុងការសិក្សានេះទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារនៃទស្សនិកជនដែលយើងមាន នៅមិនទាន់អាចប្រាប់ពីប្រជាប្រិយភាពនៃស្ថាប័នទាំងពីរនេះនៅឡើយទេ។
យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះយ៉ាងខ្លាំង ហើយយុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័នទាំងពីរនេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់ ដោយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។