ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី
កាសែតរស្មីកម្ពុជាប្រចាំថ្ងៃ
កាសែតរស្មីកម្ពុជា បានបោះពុម្ភផ្សាយលើកដំបូងនៅខែមេសា ឆ្នាំ១៩៩៣ ជាកាសែតប្រចាំថ្ងៃដែលមានប្រជាប្រិយភាពលំដាប់ទី២ ក្នុងប្រទេសកម្ពុជា។ [CMRD, 2015]។
កាសែតនេះ ត្រូវបានបង្កើតឡើងដោយលោក ប៉ែន សមិទ្ធិ ដែលនៅតែជានិពន្ធនាយករហូតដល់គាត់បានស្លាប់នៅឆ្នាំ២០១៥។ យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កាសែតនេះជាកម្មសិទ្ធិរបស់ ធេង ប៊ុនម៉ា [LICADHO, 2008] ដែលជាឈ្មោះរបស់អ្នកមានម្នាក់ និងជាអ្នកជំនួញដែលមានឥទ្ធិពល ក្នុងបញ្ហានយោបាយប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០០៥ កាសែតនេះ និងរោងបោះពុម្ព ធីប៊ីអរ ត្រូវប្តូរកម្មសិទ្ធិពីលោក ធេង ប៊ុនម៉ា ទៅលោក សាយ ឈុំ ដែលជាប្រធានព្រឹទ្ធសភា និងអនុប្រធានគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ដោយនៅក្រោមការបង្គាប់របស់ក្រសួងព័ត៌មាន។ ប៉ុន្តែកាសែតនេះ ស្ថិតនៅក្រោមការចុះឈ្មោះរបស់លោក ធេង ប៊ុនម៉ា នៅក្រសួងព័ត៌មាន នៅឡើយ។ ក្នុង២០១១ កាសែតរស្មីកម្ពុជាបានចុះឈ្មោះនៅក្រសួងពាណិជ្ចកម្ម។ ដោយមានកេរ្តិ៍ឈ្មោះក្នុងការចុះផ្សាយបញ្ហានយោបាយ កាសែតរស្មីកម្ពុជាត្រូវបានគេសន្និដ្ឋាន ថាជាកាសែតដែលមានតុល្យភាព និងមានវិជ្ជាជីវៈជាងកាសែតភាសាខ្មែរដទៃទៀត [KAS, 2009]។ ដោយកាសែតនេះមិនផ្សព្វផ្សាយរិៈគន់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គេក៏បានចាត់ទុកថា កាសែតនេះជាកាសែតគាំទ្រគណបក្សប្រជាជនកម្ពុជា [Roberts, 2011]។ មាតិកាព័ត៌មានភាគច្រើននៃកាសែតនេះ ទាក់ទងនឹងនយោបាយក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ចោរកម្ម ការកម្សាន្ត ជំនួញ បញ្ហាសង្គម និងកីឡា។ កាសែតនេះក៏មានចុះផ្សាយអត្ថបទប្រជាមតិ និងព័ត៌មានអន្តរជាតិផងដែរ ថែមទាំងមានចុះផ្សាយព័ត៌មានលម្អិតៗ ពីមន្រ្តីរាជរដ្ឋាភិបាលជាន់ខ្ពស់ និងអ្នកដឹកនាំនៅតាមខេត្ត លើបញ្ហារសើបៗ ដូចជា ការកាប់ព្រៃឈើ និងអំពើពុករលួយ។
ការគាំទ្រពីមិត្តអ្នកអាន
១៤ %
ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ
ឯកជន
លទ្ធភាពចែកចាយ
ទូទាំងប្រទេស
ប្រភេទមាតិកា
លក់
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ក្រុមហ៊ុនរស្មីកម្ពុជា ខូអិលធីឌី
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
1993
ទំនាក់ទំនង
No. 474, Preah Monivong Blvd (93), Kbal Thnal, 12301 Phnom PenhPhnom Penh, 12301Cambodia - (PHONE) 023 726 655 - (MAIL) rasmeionline@rasmeinews.com - (WEB) www.rasmeinews.com
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ជា Mill. $)
Missing Data
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
Missing Data
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
Missing Data
ចំណែកទីផ្សារ
Missing Data
ព័ត៌មានបន្ថែម
មេតាដាតា
Conversion rate on Dec. 31, 2015: P 46.85
Audience share from Nielsen's Consumer and Media View (Jan.-June 2016)
ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ
CMRD (2015). Media consumption survey
LICADHO (2008). Reading between the lines: How politics, money & fear control Cambodia’s media (http://www.phnompenhpost.com/national/tengboonmamanmoney) (http://www.freshnewsasia.com/index.php/en/3556-2015-04-10-09-31-38.html) (LINK TO THE DOCUMENT
ឯកសារ
ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និងកាសែតនេះទើបចាប់ផ្តើមសកម្មភាពផ្សាយ និងបោះពុម្ពរបស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង MOM សម្រេចមិនបញ្ចូលស្ថាប័នទាំងពីរនេះ ទៅក្នុងចំណោមស្ថាប័នដែលជាប់ពាក់ព័ន្ធបំផុតក្នុងការសិក្សានេះទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារនៃទស្សនិកជនដែលយើងមាន នៅមិនទាន់អាចប្រាប់ពីប្រជាប្រិយភាពនៃស្ថាប័នទាំងពីរនេះនៅឡើយទេ។
យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះយ៉ាងខ្លាំង ហើយយុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័នទាំងពីរនេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់ ដោយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។