ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី
កាសែតខ្មែរថាម
កាសែតខ្មែរថាម ត្រូវបានសម្ពោធដំបូងជាលក្ខណៈតាមអ៊ីនធឺណិតប៉ុណ្ណោះ នៅខែកុម្ភៈ ឆ្នាំ២០១៤ និងបានក្លាយជាកាសែតប្រចាំសប្តាហ៍ នៅខែឧសភា ឆ្នាំ២០១៤។ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ វាបានក្លាយជាកាសែតប្រចាំថ្ងៃមួយ។
ខ្មែរថាម ជាកម្មសិទ្ធិរបស់ជនជាតិម៉ាឡេស៊ី ឈ្មោះ T. Mohan (Mohan Tirvgmanasam Banddam) និងកូនស្រីរបស់គាត់ ឈ្មោះ Ashwini Rajkumari Mohan។ កាសែតនេះក៏មានអត្ថបទបន្ថែមផងដែរ ចេញផ្សាយជាភាសាខ្មែរ ភាសាបារាំង ទំព័រយុវជនថ្ងៃនេះ កុមារប្រចាំសប្តាហ៍ និងព័ត៌មានប្រចាំសប្តាហ៍។
យោងតាមសារព័ត៌មាននេះ ៦៥ភាគរយ នៃអ្នកចូលទស្សនាគេហទំព័ររបស់ខ្លួន គឺមកពីប្រទេសកម្ពុជា ដែលការបោះពុម្ពរៀងរាល់ថ្ងៃសុក្រ មានចំនួន ៨០០០ ច្បាប់ ខណៈដែលថ្ងៃធម្មតា មានចំនួន ៦០០០ ច្បាប់។
ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ
ឯកជន
លទ្ធភាពចែកចាយ
ទូទាំងប្រទេស
ប្រភេទមាតិកា
លក់
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ក្រុមហ៊ុន Virtus Media Group
រចនាសម្ព័ភាពជាម្ចាស់កម្មសិទ្ធិ
ខ្មែរថាម ជាកម្មសិទ្ធិរបស់ជនជាតិម៉ាឡេស៊ី ឈ្មោះ T. Mohan (Mohan Tirvgmanasam Banddam) និងកូនស្រីរបស់គាត់ ឈ្មោះ Ashwini Rajkumari Mohan។
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
2014
ស្ថាបនិក
លោក T. Mohan គឺជាជនជាតិម៉ាឡេស៊ី។ លោក T. Mohan ជាលើកដំបូងបានចាប់ផ្តើមប្រឡុកចូលរួមក្នុងទីផ្សារកម្ពុជា នៅទសវត្សរ៍ឆ្នាំ១៩៩០។ លោក មានគ្រងភាគហ៊ុន២០% នៃក្រុម BlueMac Group និងគ្រប់គ្រងចម្ការរបស់ក្រុមហ៊ុន Virtus Green Plantations ។ នៅឆ្នាំ២០១៥ លោកត្រូវបានកាសែត ឌឹ
ទំនាក់ទំនង
Khmer Times Virtus Media Pte Ltd 1F/2F, No. 7, Street 252, Sangkat Chak Tomuk, Khan Dau Penh, Phnom Penh, Kingdom of Cambodia (PHONE) 023 221 660 (MAIL) info@khmertimeskh.com (WEB) www.khmertimeskh.com
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ជា Mill. $)
Missing Data
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
Missing Data
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
Missing Data
ចំណែកទីផ្សារ
Missing Data
ព័ត៌មានបន្ថែម
ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និងកាសែតនេះទើបចាប់ផ្តើមសកម្មភាពផ្សាយ និងបោះពុម្ពរបស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង MOM សម្រេចមិនបញ្ចូលស្ថាប័នទាំងពីរនេះ ទៅក្នុងចំណោមស្ថាប័នដែលជាប់ពាក់ព័ន្ធបំផុតក្នុងការសិក្សានេះទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារនៃទស្សនិកជនដែលយើងមាន នៅមិនទាន់អាចប្រាប់ពីប្រជាប្រិយភាពនៃស្ថាប័នទាំងពីរនេះនៅឡើយទេ។
យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះយ៉ាងខ្លាំង ហើយយុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័នទាំងពីរនេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់ ដោយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។