មនសិការខ្មែរ
មនសិការខ្មែរ បោះពុម្ពកាសែតឈ្មោះ មនសិការខ្មែរ ផងដែរ។ កាសែតនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដោយសកម្មជននយោបាយគណបក្សប្រឆាំង គឺលោក ដាំ សិដ្ឋ ដែលជាអ្នកគាំទ្រគណបក្ស សម រង្ស៊ី។ ក្នុងឆ្នាំ១៩៩៨ ក្រសួងព័ត៌មានបានប្រកាសឲ្យរោងពុម្ពឯកជន បញ្ឈប់ការបោះពុម្ពកាសែតមួយនេះ ដោយយោងថា លោកមិនមានច្បាប់អនុញ្ញាតក្នុងការបោះពុម្ព បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៩៧ ទម្លាក់ទ្រង់រណឫទ្ធិ។ នៅខែកក្កដាឆ្នាំ២០១០ មេធាវីរដ្ឋាភិបាលបានដាក់ពាក្យបណ្តឹង ប្តឹងពីបទបរិហារកេរ្តិ៍ ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការញុះញង់ ប្រឆាំងនឹងលោក ដាំ សិដ្ឋ ចំពោះអត្ថបទជាច្រើន ដែលរិះគន់មន្រ្តីរដ្ឋាភិបាល។ លោក ដាំ សិដ្ឋ បានសរសេរលិខិតទៅលោកនាយករដ្ឋមន្រ្តីហ៊ុនសែនជាមួយនឹងការសុំទោស ដោយស្មោះ ហើយបានសន្យាថា នឹងបញ្ឈប់ការបោះផ្សាយជាថ្នូរនឹងការលើកលែងទោស។ កាសែតនេះ ហាក់ដូចជាមិនដំណើរការនៅឆ្នាំ២០១៧នេះ។
ទម្រង់អាជីវកម្ម
ឯកជន
ទម្រង់ច្បាប់
ក្រុមហ៊ុន លីមីតធីត (Limited Company)
ផ្នែកអាជីវកម្ម
ការផ្សព្វផ្សាយ និងរោងពុម្ពផ្សាយ
លោក ដាំ សិដ្ឋ
ចាងហ្វាងបោះពុម្ភផ្សាយ និងជានិពន្ធនាយក។
សារព័ត៌មានបោះពុម្ពផ្សេងពីនេះ
កាសែតមនសិការខ្មែរ
សារព័ត៌មានអនឡាញផ្សេងពីនេះ
moneaksekarkhmer.com
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
1994
ស្ថាបនិក
លោក ដាំ សិដ្ឋ - សកម្មជនបក្សប្រឆាំង
ទំនាក់ទំនង
(PHONE) 089 83 33 01 (MAIL) sithik.dam@gmail.com (WEB) mrkhmer.blogspot.de/2013/06/moneakseka.html