មជ្ឈមណ្ឌលព័ត៌មាននគរវត្ត

មជ្ឈមណ្ឌលព័ត៌មាននគរវត្ត ត្រូវបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ២០១០ ដោយលោកស្រី សៀង ចាន់ហេង ដែលជានាយកក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងជាអតីតអ្នកផ្តល់ហិរញ្ញវត្ថុ ដល់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល របស់លោក សយ សុភាព។
លោកស្រី សៀង ចាន់ហេង បានចាត់តាំងកូនស្រីរបស់គាត់ ឈ្មោះ ឌឹម សុភាវី ជានិពន្ធនាយកនៃមជ្ឈមណ្ឌលព័ត៌មាននគរវត្ត។ កាលពីមុន លោកស្រី ឌឹម សុភាវី គឺជានាយករងនៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យក្រសួងលោក ជួយគាំទ្រដល់មជ្ឈមណ្ឌលព័ត៌មាននគរវត្ត នៅពេលដែលវាចាប់ផ្តើមដំណើរការ។
នៅខែសីហា ឆ្នាំ២០១១ មជ្ឈមណ្ឌលនេះបានសម្ពោធរោងពុម្ពរបស់ខ្លួន ឈ្មោះក្រុងនរាយ៍។ នៅពេលនោះ លោក ទូច គង្គា ដែលជាជំនួយការម្នាក់របស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ត្រូវបានរាយការណ៍ ថាជានាយកនៃមជ្ឈមណ្ឌលនេះ។ ភរិយារបស់លោកគន់ គីម ឈ្មោះ កែកុល សោភា គឺជានាយករង។
លោកស្រី កែកុល សោភា ពេលនេះគឺជានាយកនៃមជ្ឈមណ្ឌលព័ត៌មាននគរវត្ត និងជាអ្នកកាន់អាជ្ញាប័ណ្ណ នៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលនេះ។ បច្ចុប្បន្ន នគរវត្តដំណើរការកាសែតប្រចាំថ្ងៃ ឈ្មោះកាសែតនគរវត្ត និងទស្សនាវដ្ដីប្រចាំខែ ព្រមទាំងព័ត៌មានតាមអុីនធឺណិត។
ទម្រង់អាជីវកម្ម
ឯកជន
ទម្រង់ច្បាប់
ក្រុមហ៊ុន លីមីតធីត (Limited Company)
ផ្នែកអាជីវកម្ម
ការផ្សព្វផ្សាយ និងរោងពុម្ពផ្សាយ
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
លោកស្រី កែកុល សោភា គឺជាភរិយារបស់លោក ទូច គង្គា ដែលជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាជំនួយការរបស់លោកឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។

សារព័ត៌មានបោះពុម្ពផ្សេងពីនេះ
កាសែតនគរវត្ត
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
2010
ស្ថាបនិក
សៀង ចាន់ហេង - នាយកក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងជាអតីតអ្នកផ្តល់ហិរញ្ញវត្ថុ ដល់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល របស់លោក សយ សុភាព។
ទំនាក់ទំនង
No 111, St. Rada, Tumnup Toek Village, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh, Cambodia (PHONE) 012 864 189 (MAIL) nokorwatnews@gmail.com (WEB) www.nokorwatnews.com
ព័ត៌មានបន្ថែម
ប្រភព
Email corespondence with Nokor Wat Media Center (Available upon request)