លោក កៅ គឹមហួន

លោក កៅ គឹមហួន មានអាយុ ៥៩ឆ្នាំ សព្វថ្ងៃមានតួនាទីជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់លោកត្រូវបានគេជម្លៀស និងត្រូវរស់នៅក្នុងជំរុំជនភៀសខ្លួនជាច្រើនឆ្នាំ មុនពេលដែលលោកត្រូវផ្លាស់ប្តូរទៅនៅរដ្ឋតិចសាស នៃសហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានសិក្សា។ បន្ទាប់ពីបញ្ចប់ជំនាញសិក្សាផ្នែកអាស៊ី លោកបានទទួលសញ្ញាប័ត្រពីរ នៅក្នុងឆ្នាំ១៩៩១ គឺជំនាញវិទ្យាសាស្រ្តនយោបាយ និងជំនាញកិច្ចការអន្តរជាតិ។ នៅក្នុងឆ្នាំ១៩៩៣ លោកបានត្រឡប់មកកម្ពុជាវិញ ដើម្បីស្រាវជ្រាវលើសកម្មភាពថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ហើយក៏បានធ្វើការនៅវិទ្យាស្ថានកម្ពុជាដើម្បីកិច្ចសហប្រតិបត្តិការ និងសន្តិភាព រហូតដល់ឆ្នាំ២០០៤។ កំឡុងពេលនោះ លោកបានបញ្ចប់និក្ខេបទ ស្តីពី គោលនយោបាយបរទេស រវាងកម្ពុជា និងអាស៊ាន ហើយទទួលបានសញ្ញាបត្របណ្ឌិត ផ្នែកវិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យហាវ៉ៃ។ លោកបានបង្កើតសាកលវិទ្យាល័យកម្ពុជា នៅឆ្នាំ២០០៣។ នៅក្នុងឆ្នាំ២០០៧ លោកក៏បានចាប់ផ្តើមធ្វើជំនួញលើប្រព័ន្ធផ្សព្វផ្សាយ ជាមួយលោក សែម សុវណ្ណដេត ដែលជាដៃគូជំនួញរបស់លោក។ ពួកគាត់បានធ្វើការចរចាជាមួយអ្នកវិនិយោគទុនជប៉ុន ដើម្បីជួយលើបណ្តាញស្ថានីយទូរទស្សន៍ និងវិទ្យុ។ នៅឆ្នាំ២០០៩ លោក កៅ គឹមហួន បានដាក់ពាក្យប្ដឹងដៃគូជំនួញរបស់លោក ពីការបែកបាក់ទំនុកចិត្ត។ ក្នុងឆ្នាំដដែល លោកត្រូវបានតែងតាំងជាទីប្រឹក្សានាយករដ្ឋមន្រ្តី ហ៊ុន សែន។ មួយឆ្នាំក្រោយមក លោកក៏បានក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (នៅឆ្នាំ២០១០) ហើយបម្រើការជារដ្ឋលេខាធិការនៃក្នុងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៣។ លោកបានទទួលនូវគ្រឿងឥស្សរិយយស ចំនួន ៦ ពីព្រះរាជាណាចក្រកម្ពុជា និងគ្រឿងឥស្សរិយយសក្នុងកិច្ចការសេវាកម្មសាធារណៈ ពីសាកលវិទ្យាល័យអូហាយ៉ូ។