លោក គិត ម៉េង
លោក គិត ម៉េង មានអាយុ ៤៧ឆ្នាំ មានសញ្ជាតិខ្មែរកាត់អូស្ត្រាលី។ គាត់ក៏ជាអ្នកបង្កើតសម្ព័ន្ធរ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនចម្រុះ រាប់ពីធនាគារទៅដល់ទូរគមនាគមន៍ នៅក្នុងឆ្នាំ១៩៩៤ ហើយមានចង្កោមក្រុមហ៊ុនជាង ៤០ ប្រភេទ បានចុះឈ្មោះនៅក្រសួងពាណិជ្ចកម្ម។ ក្រុមហ៊ុនទាំងនោះ រួមបញ្ចូលទាំងទូរទស្សន៍ស៊ីធីអិន និងម៉ាយធីវី ដែលជាទូរទស្សន៍មានការពេញនិយមជាងគេ ហើយរួមទាំងទូរទស្សន៍ស៊ីអិនស៊ី ជាប៉ុស្តិ៍ដំបូងនៅកម្ពុជាដែលមានការផ្សាយរយៈពេល ២៤ម៉ោង ជារៀងរាល់ថ្ងៃ។ លោក គិត ម៉េង ធំដឹងក្ដីនៅប្រទេសអូស្ត្រាលី បន្ទាប់ពីលោកបាត់បង់ឪពុកម្ដាយរបស់លោកក្នុងសម័យខ្មែរក្រហម។ ឪពុករបស់លោកឈ្មោះ គិត ផេងអុីក ជាម្ចាស់ដីច្រើនកន្លែង និងជាអ្នកជំនួញខ្សែស្រឡាយចិន ហើយនោះជាមុខសញ្ញាសម្លាប់របស់ពួកខ្មែរក្រហម។ លោក គិត ម៉េង ជាកូនប្រុសពៅ និងបានសិក្សាជំនាញផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យកានបើរ៉ា (Canberra) ក្រោយពេលដែលលោកបានជម្លៀសចេញពីប្រទេស ក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ លោក គិត ម៉េង មានឋានៈជាឧកញ៉ាក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងមុខជំនួញរាប់លានដុល្លារ ជាច្រើនផ្នែក រាប់ពីការអភិវឌ្ឍទំនប់ រហូតដល់វិស័យធនាគារ។ លោក គិត ម៉េង មានក្រុមហ៊ុនទូរស័ព្ទចល័ត ធំជាងគេនៅកម្ពុជា ហើយមានក្រុមហ៊ុនផ្តល់សេវាកម្មអុីនធឺណិតនៅកម្ពុជា គឺក្រុមហ៊ុនអុីហ្សីុខម (Ezecom)។ នៅក្នុងឆ្នាំ២០១២ លោកក៏បានបង្កើតក្រុមហ៊ុនទូរទស្សន៍ខ្សែកាបនៅកម្ពុជា ឈ្មោះថា វ័នធីវី ONE TV។ ដោយមានកេរ្តិ៍ឈ្មោះបែបនេះ លោក គិត ម៉េង ត្រូវបានគេដឹងថា មានការពាក់ព័ន្ធនឹងបក្សកាន់អំណាច ហើយមានកៅអីជាប្រធាន នៅក្នុងកាកបាទក្រហមកម្ពុជា ដែលមានភរិយាលោក ហ៊ុន សែន លោកជំទាវ ប៊ុន រ៉ានី ជាអគ្គប្រធាន។ បើយោងតាមការផ្សាយរបស់វីគីលីក (Wikileaks) មានប្រភពជាច្រើនបានជឿថា គណបក្សប្រជាជន បានព្យាយាមពង្រឹងចំណងមិត្តភាពជាមួយលោក គិត ម៉េង ពីព្រោះត្រូវការប្រើទូរទស្សន៍ស៊ីធីអិន ក្នុងការផ្សាយដោយទូលំទូលាយ ទៅកាន់ប្រជាជននៅក្រៅប្រទេស។ លោក គិត ម៉េង ត្រូវបានគេបោះឆ្នោតឲ្យក្លាយជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងឆ្នាំ២០០៧ រហូតមកទល់បច្ចុប្បន្ន។ តែទោះជាយ៉ាងនេះក្តី លោកបាន [បដិសេធមិនទទួលយកអភ័យឯកសិទ្ធិណាមួយទេ ពីតួនាទីនេះ
អាជីវកម្ម
ព័ត៌មានបន្ថែម
ប្រភព
axzz3q2UunlLy) (http://www.forbes.com/global/2008/0211/030.html) (http://www.phnompenhpost.com/business/blackberry-coming-cambodia) (http://en.gs-group.com/press-center/news/a-step-ahead-in-digitization-one-tv-cambodia-marks-a-year-since-soft-launch/) (http://www.ft.com/cms/s/2/d5d38cdc-6ac6-11dd-b613-0000779fd18c.html
axzz3o2o4AHyG) (https://wikileaks.org/plusd/cables/07PHNOMPENH1034_a.html) ((https://wikileaks.org/plusd/cables/07PHNOMPENH1034_a.html) (http://www.forbes.com/search/?q=kith+meng)