This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/12/11 at 09:34
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

លោកស្រី ម៉ារី គ្រីស្ទីន សារ៉ាហ្គោស (Marie Christine Saragosse)

 លោកស្រី ម៉ារី គ្រីស្ទីន សារ៉ាហ្គោស (Marie Christine Saragosse)

លោកស្រី Marie Christine Saragosse មានអាយុ​ ៥៥​ឆ្នាំ​ គឺ​ជា​ម្ចាស់​ស្របច្បាប់​នៃ​វិទ្យុបារាំង​អន្តរជាតិ (RFI) នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន ​នៅ​ក្នុង​ឆ្នាំ២០១៣​។ លោកស្រី​កើត​នៅ​ប្រទេស​អាល់ហ្ស៊េរី និង​បាន​ទៅ​ប្រទេស​បារាំង​ នៅ​ពេល​លោកស្រី​មានអាយុ​ ៤​ឆ្នាំ​។ លោកស្រី​បាន​ធ្វើ​ការនៅ​ក្នុង​វិស័យ​ប្រព័ន្ធផ្សព្វផ្សាយ ​អស់​រយៈ​ពេល ២៨​ឆ្នាំ និង​ជា​ប្រធាន​ក្រុមហ៊ុន The France Media Monde Group ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​លើ​វិទ្យុបារាំងអន្តរជាតិ ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក​។

 

វិទ្យុ​បារាំង​អន្តរជាតិ ​បាន​ចាប់​ផ្ដើមដំណើរ​ការ​នៅរាជធានីភ្នំពេញ ​នា​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០១៣ មួយ​ខែ​មុន​ការ​បោះឆ្នោតជាតិ​។ វិទ្យុ​នេះ​ផ្សាយ​ជា​ភាសា​ខ្មែរ​រយៈពេល​ ១៣ម៉ោង ​ក្នុង​មួយ​ថ្ងៃ​។ ទោះ​បី​ជា​ក្រសួង​ព័ត៌មាន​ បាន​ព្យាយាម​ផ្អាក​ការ​ផ្សាយ​របស់​វិទ្យុបរទេស​​ នៅ​អំឡុង​ពេល​នៃ​ការ​បោះឆ្នោតក៏​ដោយ ក៏​វិទ្យុ​បារាំង​អន្តរជាតិ​មិន​រង​ប៉ះពាល់​នោះ​ទេ ហើយនៅ​ខែកុម្ភៈ ឆ្នាំ​២០១៤ ក្រសួង​ព័ត៌មាន​ក៏​បាន​ផ្ដល់ហ្វ្រេកង់មួយ​ទៀតដល់​វិទ្យុ​នេះ សម្រាប់​ផ្សាយ​មាតិកា​ជា​ភាសា​បារាំង​។ នេះ​ជា​ករណី​តែ​មួយ​គត់​ ដែល​បាន​កើត​ឡើង​សម្រាប់​វិទ្យុបារាំង​អន្តរជាតិ ​នៅ​ទូទាំង​ពិភពលោក​។ វិទ្យុ​នេះ​មាន​ស្ថានីយ​ផ្សាយ​បន្ត​ចំនួន​ ៥​ នៅក្នុង​ប្រទេស​កម្ពុជា​។

 

​ឪពុក​ម្ដាយ​របស់​លោកស្រី Marie Christine គឺជា​គ្រូ​បង្រៀន​​នៅ​ប្រទេស​បារាំង ហើយ​លោកស្រីបាន​បញ្ចប់​ការ​សិក្សា​ ពី​សាលាជាតិរដ្ឋបាល (National School of Administration ឬ ENA)​ នៅ​ក្នុង​ទីក្រុង​ប៉ារីស​។ បច្ចុប្បន្ន​លោកស្រី​រស់នៅ​ក្នុង​ទីក្រុង​ប៉ារីស​។

 

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ផ្នែកប្រព័ន្ធផ្សព្វផ្សាយ