លោក នាង ផាត
ឧត្ដមសេនីយ៍ នាង ផាត គឺជាម្ចាស់អាជ្ញាប័ណ្ណស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទ (ទូរទស្សន៍ប៉ុស្តិ៍លេខ៥) ដែលត្រូវបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ក្រោមការវិនិយោគរួមគ្នា រវាងសម្ព័ន្ធកាន់តាណារបស់ប្រទេសថៃ ដោយប្រើឈ្មោះក្រុមហ៊ុនមីកាមីឌៀ និងក្រសួងការពារជាតិ។ ឧត្ដមសេនីយ៍ នាង ផាត គឺជាមេបញ្ជាការផ្កាយ៤ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ។ នៅចន្លោះឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ លោកត្រូវបានបណ្តុះបណ្តាលជាកងកុម៉ង់ដូនៅប្រទេសវៀតណាម។
ក្នុងនាមជាសមាជិកនៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា លោកត្រូវបានរិះគន់ចំៗ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមិថុនា ឆ្នាំ២០១០។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា លោក នាង ផាត មិនបានប្រើស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដើម្បីបម្រើផលប្រយោជន៍យោធាកម្ពុជា បើទោះជាប៉ុស្តិ៍នេះ ស្ថិតក្រោមការចាត់ចែងរបស់គាត់ក្តី។ ក្រោយហេតុការណ៍នេះ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមបន្ថែមសេក្តីរាយការណ៍របស់ខ្លួន មកលើសកម្មភាពកងទ័ព។