This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/12/11 at 10:03
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

លោកស្រី វង្ស មយូរ៉ា​

លោកស្រី វង្ស មយូរ៉ា​

 

លោកស្រី វង្ស មយូរ៉ា គឺ​ជា​ម្ចាស់គេហទំព័រព័ត៌មាន Cambodia Express News (CEN) និងគេហទំព័រ​ The Cambodia Herald​ ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុនប៉ែនមីឌៀគ្រុប (PEN Media Group)។ លោកស្រី​ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃ​សក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ នៅ​ក្នុង​ខែ​មេសា ឆ្នាំ២០១៥ និង​ចាត់ចែង​ក្រុមហ៊ុនប៉ែនមីឌៀគ្រុប បន្ទាប់​ពីសហស្ថាបនិកដែល​ជា​ស្វាមី​របស់​លោកស្រី គឺលោក ប៉ែន សមិទ្ធិ បាន​ទទួល​មរណភាព​ក្នុង​ខែ​មីនា ឆ្នាំ​២០១៥។

 

លោក ប៉ែន សមិទ្ធិ កើត​នៅ​ក្នុង​ឆ្នាំ​១៩៦០​ គឺជា​ស្ថាបនិក និង​ធ្លាប់​ជា​និពន្ធនាយក​កាសែត​រស្មីកម្ពុជា ​ចាប់​ឆ្នាំ​១៩៩៣ រហូត​ដល់​លោកទទួល​មរណភាព​។ លោក​ក៏​ជា​ស្ថាបនិក​ក្លិបអ្នកកាសែត​កម្ពុជា​ ក្នុង​ឆ្នាំ​២០០០ផងដែរ​។ លោក​ ប៉ែន សមិទ្ធិ ដំបូង​ឡើយ​ធ្វើ​ការ​នៅ​ក្រសួងព័ត៌មាន និង​ឃោសនាការ នៅក្រុង​ភ្នំពេញ នា​ឆ្នាំ​១៩៧៩​។ បន្ទាប់​មក លោក​បាន​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​កាសែត​ នៅក្នុង​ឆ្នាំ​១៩៨១ ដោយ​ធ្វើ​ជា​អ្នកយក​ព័ត៌មាន​ឲ្យ​កាសែត​ភ្នំពេញ និង​ក្រោយ​មក​ក្លាយ​ជា​បណ្ណាធិការព័ត៌មាន និង​ជា​និពន្ធនាយក ចាប់​ពី​ឆ្នាំ​១៩៨៦​ ដល់​ឆ្នាំ​១៩៩៣​។

 

នៅ​ឆ្នាំ​២០០៨ លោក ប៉ែន សមិទ្ធិ បាន​បង្កើត​ក្រុមហ៊ុនប៉ែនមីឌៀគ្រុប ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម ដោយ​ដំណើរ​ការ​គេហទំព័រ​ព័ត៌មាន Cambodia Express News និង​គេហទំព័រ The Cambodia Herald​។ មកទល់នឹង​ឆ្នាំ​២០១៥ លោក​ក៏​ជា​សាស្ត្រាចារ្យ​បង្រៀន​ផ្នែកសារព័ត៌មាន ​នៅ​ដេប៉ាតឺម៉ង់​ប្រព័ន្ធផ្សព្វផ្សាយ និង​សារគមនាគមន៍ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ផងដែរ​។

 

លោក ប៉ែន សមិទ្ធិ ជា​ប្អូន​ប្រុស​របស់​លោក ប៉ែន បញ្ញា ដែល​បច្ចុប្បន្ន​ជា​ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា​ និង​ជា​សមាជិកគណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។

 

លោក ប៉ែន សមិទ្ធិ ទទួល​បានបរិញ្ញាបត្រ​ផ្នែកសារព័ត៌មាន​ពី​ប្រទេស​រុស្ស៊ី ​ក្នុង​ឆ្នាំ​១៩៨៧។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ផ្នែកប្រព័ន្ធផ្សព្វផ្សាយ
ការពិត

គ្រួសារ និង មិត្តភ័ក្ត

ព័ត៌មានបន្ថែម