This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/03/19 at 03:00
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

បរិបទ

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា មិនមានការកាន់កាប់ ឬ គ្រប់គ្រងនោះទេ ប៉ុន្តែ វាពឹងផ្អែក​លើ​បរិបទ​នយោបាយ ច្បាប់ និងសង្គមរបស់ប្រទេស។ ពហុប្រព័ន្ធផ្សព្វផ្សាយ​ និង ឥរិយាបទរបស់សារព័ត៌មាននៅកម្ពុជា បាន​វិវឌ្ឍន៍​តាមការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រ និងនយោបាយ កំឡុងពេលសម័យអាណានិគមបារាំង និងជប៉ុន ដែលកើនឡើង​នៃសង្គ្រាមឥណ្ឌូចិន, សម័យខ្មែរក្រហមដ៏ឃោរឃៅ ​និងក្រោយ​ពីការ​កាន់កាប់របស់​វៀតណាម,​ សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងអាណត្តិរបស់អង្គការ​សហប្រជាជាតិ​នាំមុខឆ្ពោះ​ទៅ​រក​សម័យ​ទំនើប នៅកម្ពុជាតាំងពីឆ្នាំ១៩៩៣។

ប្រព័ន្ធផ្សព្វផ្សាយ អាស្រ័យទៅតាមក្របខ័ណ្ឌច្បាប់ ដែលធានាសេរីភាព​នៃការបញ្ចេញមតិ​ និងសេរីភាព​សារព័ត៌មាន ហើយ​លើក​ទឹកចិត្ត​ប្រព័ន្ធផ្សព្វផ្សាយ ​ប៉ុន្តែហាក់ដូចជា​ខ្វះខាត ក្នុងការ​ការពារការ​ប្រមូលផ្តុំប្រព័ន្ធផ្សព្វផ្សាយ និងរារាំងឥទ្ធិពលនយោបាយ ដែលលាក់នៅក្នុងរចនាសម្ព័ន្ធកម្មសិទ្ធិ។

បើសម្លឹងមើលស្ថានភាពសេដ្ឋកិច្ច ភាគច្រើនប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​ ទទួល​បានការ​ផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុ​តាមរយៈ​មូលនិធិរបស់រដ្ឋ និងការផ្សាយពាណិជ្ជកម្ម។ ប្រព័ន្ធផ្សព្វផ្សាយឯកជន ជាញឹកញាប់ មិនបាន​គ្រប់គ្រងដើម្បី​រក្សា ​ឬ ​ត្រូវ​បានឧបត្ថម្ភ​ធន​ធានតាមរយៈ​អាជីវកម្មផ្សេងទៀត ​ដែល​ម្ចាស់​របស់​ពួកគេ​ដំណើរការ។ បញ្ហានេះ ក៏រក្សាប្រាក់ខែរបស់អ្នកកាសែតទាបផងដែរ។

លក្ខណៈរបស់សង្គមកម្ពុជា ចាប់ពីអត្រាអក្ខរកម្មដល់ទម្លាប់នៃការប្រើប្រាស់ កំណត់ថាតើ ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ ប្រភេទប្រព័ន្ធផ្សព្វផ្សាយ គ្របដណ្តប់ ហើយដែល​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​មតិសាធារណៈ។