This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/12/11 at 01:12
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

សេដ្ឋកិច្ច

បើទោះបីជាមាន​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​មាន​ជំនាញ​បច្ចេកទេសផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្អប្រសើរ​ជាង​មុន​ក៏ដោយ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយនៅតែ​មិន​មាន​ការចាប់អារម្មណ៍ ​ដូច​ការ​ធ្វើ​អាជីវកម្ម​នោះទេ​។ វា​នៅតែ​ជា​ឧបករណ៍​ប្រើ​ប្រា​ស់ក្នុង​បញ្ហា​នយោបាយ​ទៅ​វិញ​។ ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដំណើរការបាន​ជោគជ័យ គេ​តម្រូវ​ឱ្យមាន​ការគាំទ្រយ៉ាង​ខ្លាំង​លើ​ផ្នែក​ហិរញ្ញវត្ថុ​​។ រហូតមកទល់​ពេលនេះ នៅក្នុង​ការអនុវត្តន៍ គេ​សង្កេតឃើញថា គណបក្សកាន់អំណាច និងអ្នក​មាន​មុខមាត់​ក្នុង​អាជីវកម្ម ជា​អ្នក​ដែល​មាន​សមត្ថភាព​ក្នុង​ការជំរុញ​លើ​បញ្ហា​នេះ [Roberts, ២០១១]។​

​ទោះបីជាច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម (២០០៥) តម្រូវឲ្យ​ក្រុមហ៊ុន​ទាំងអស់ រៀបចំ​ និងរក្សា​នូវកំណត់ត្រា​ផ្នែក​ហិរញ្ញវត្ថុ និងអាជីវកម្ម​ក៏ដោយ ច្បាប់​ស្តីពី​គណនេយ្យភាព​អាជីវកម្ម ក៏ដូចជាវិជ្ជាជីវៈ​សវនកម្ម និង​គណនេយ្យករ (២០០២) ឬច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម (២០០៥) មិន​តម្រូវ​ឱ្យមាន​ការធ្វើ​សវនកម្ម​ដើម្បី​ផ្សព្វផ្សាយ​ជា​សា​ធារ​ណេៈ​នោះទេ​។ នេះស្ថិតនៅលើ​ការកំណត់​លទ្ធភាព នៃ​ការត្រួតពិនិត្យ​ផ្នែក​ហិរញ្ញវត្ថុ ​របស់​ក្រុមហ៊ុន​ពី​ប្រភព​ខាងក្រៅ​ [អង្គការ​តម្លាភាព, ២០១៤]។

​បទ​ប្បញ្ញត្តិ​ច្បាប់ទាក់ទង​នឹង​តម្លាភាព​នៅក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​នៅមានកម្រិត ដែល​ធ្វើឱ្យ​ទីផ្សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​មាន​លក្ខណៈ​ស្រពេចស្រពិល​។ ទិន្នន័យ​សេដ្ឋកិច្ច ដែល​មាន​សម្រាប់​សាធារណៈ​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាងខ្លាំង​។ ពោល​គឺ ប្រភព​ខ្លះ​បញ្ជាក់ថា វិស័យ​នេះ​បាន​រក​ចំណូល​ជាង​ ៥០​ លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​។ រីឯឯកសារ​ផ្សេងទៀត បាន​ប៉ាន់ស្មាន​ថា កំណើន​ការចំណាយ​នាពេល​បច្ចុប្បន្ន​ក្នុង​ការផ្សព្វផ្សាយ​ មាន​ចាប់ពី ​១៥០​ លាន​ដុល្លារ ទៅ ​៥០០​ លាន​ដុល្លារ​ ជា​រៀងរាល់ឆ្នាំ​។ ខណៈពេលដែល​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឌីជីថល​ ត្រូវបានរីកលូតលាស់​លឿន ទូរទស្សន៍​ និង​វិទ្យុ នៅតែ​ជា​ចំណុច​ចាប់អារម្មណ៍ ដោយសារ​តែ​វិសាលភាព​ដ៏​ធំ​ទូលាយ របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ​។​

គ្រឹះស្ថាន​ប្រព័ន្ធ​ផ្សព្វផ្សាយ មិន​ត្រូវបាន​គេ​តម្រូវឱ្យ​ដាក់​របាយការណ៍​ស្តីពី​ផ្នែក​ហិរញ្ញប្បទាន ឬ​សកម្មភាព​ណាមួយ​ក្នុង​ការត្រួតពិនិត្យ​នោះទេ​។ ឧទាហរណ៍​ដូចជា ការ​គ្រប​លើ​បទ​ប្បញ្ញត្តិ​នៃ​ការផ្សាយ​របស់ខ្លួន​។ ដូច្នេះ ការត្រួតពិនិត្យតាម​ផ្លូវច្បាប់​មួយ​ចំនួន​ឲ្យមាន​តុល្យភាព គឺត្រូវធ្វើ​នៅនឹងកន្លែង ដើម្បី​ធានា​ឱ្យមាន​គណនេយ្យភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ក្នុងនាម​ជា​អ្នកជំនាញ​មួយ​រួប ពួកគេ​បាន​បិទ​នូវ​ព័ត៌មាន​ដែល​មិន​ជាក់លាក់ និងជាពិសេស មានការ​ប្រុងប្រយ័ត្ន​ក្នុង​ការបោះពុម្ពផ្សាយដំណឹង​ស្តីពី​ប្រាក់ចំណូល ការធ្វើ​កិច្ចសន្យា និងការចំណាយ​នានា [អង្គការ​តម្លាភាព​អន្តរជាតិ, ២០១៤]។ បើ​យោង​តាមអង្គការ​តម្លាភាព​អន្តរជាតិ រាល់​អាជីវកម្មទាំងអស់​ត្រូវបានចុះបញ្ជី​ជាតម្លៃបន្ថែម​ពន្ធ​លើ (អាករ) ចំណេញ ប៉ុន្តែ​ពួកគេ​ភ័យខ្លាចក្នុង​ការទាមទារ​ឲ្យ​បង់ព​ន្ធ​ខ្ពស់​ជាង​មុន ប្រសិន​បើ​ប្រាក់​ចំណូល/ប្រាក់ចំណេញ​របស់ខ្លួន ​បាន​ប្រកាស​ជា​សាធារណៈ​។​

​ស្ថាប័ន​សារព័ត៌មាន​ជាច្រើន​ មាន​នៅក្នុង​ និង​ក្រៅ​រាជធានី តែ​ទោះបីជា​យ៉ាងណាក៏ដោយ ភាគច្រើន​នៃ​ស្ថាប័ន​ទាំងនោះ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ បើទោះបីជា​មានកាសែត​នៅ​តាម​បណ្តា​ខេត្ត​នានា ប៉ុន្តែ​គ្មាន​ស្ថាប័ន​បោះពុម្ពផ្សាយ​ណាមួយ ​ស្ថិតនៅក្រៅទី​ក្រុង​នោះ​ទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ ស្ថានីយវិទ្យុមាន​វិសាលភាព​ធំធេង​នៅ​ក្នុង​ការផ្សព្វផ្សាយ​។ ស្ថានីយ៍ចំនួន ៧០ ត្រូវ​បាន​ចុះឈ្មោះ​ផ្សាយ​នៅ​ទូទាំង​ប្រទេស ហើយ​ពាក់កណ្តាល​នៃ​ស្ថានីយ​ទាំងនោះ គឺ​ស្ថិតនៅ​រាជធានី​ភ្នំពេញ [TI, ២០១៤, ទំព័រ២២]​។​

ប្រភព

Roberts (2011). The Media Map Project. Case Study on Donor Support to Independent Media, 1990-2010
Transparency International (2014). Corruption and Cambodia's governance system : The Need for Reform
Background information by Transparency International during Advisory Group meeting.