This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/03/19 at 04:16
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

ការប្រមូលផ្តុំនៃប្រព័ន្ធផ្សព្វផ្សាយ

ទីផ្សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា មាន​ការ​​ប្រមូលផ្តុំ​នៅគ្រប់​វិស័យ ដោយ​វិស័យ​ទូរទស្សន៍ ​និង​បោះពុម្ពមាន​កម្រិត​ខ្ពស់ ឯ​វិស័យ​វិទ្យុ​មាន​កម្រិត​មធ្យម​។ រង្វាយ​តម្លៃ​ក្នុង​វិស័យ​អុីនធឺណិ​តមាន​ការលំបាក​ក្នុង​ការប៉ាន់ស្មាន ដោយសារតែ​មិន​មាន​ទិន្នន័យ​នៃ​ការប្រើប្រាស់​គ្រប់គ្រាន់​។​

 

  • ​ដោយសារតែ​ម្ចាស់​ស្ថាប័ន​ធំៗ​ចំនួន​៤ ក្នុង​វិស័យ​ទូរទស្សន៍ គ្រប់គ្រង​ចំណែក​ទីផ្សារ​ទស្សនិកជន​រហូត​ដល់ ៧៨% វិស័យ​នេះ​ត្រូវបាន​ចាត់ទុក​ថា​មានកម្រិត​ប្រមូលផ្តុំ​ខ្ពស់ បើ​យោង​តាម​សូចនាករ MOM​​។ ទស្សនិកជន​ចំនួន​ ៩១% ​ទស្ស​នាប៉ុស្តិ៍​ទូរទស្សន៍​ចំនួន​៩​។ ក្រុមហ៊ុនរ៉ូយ៉ាល់​គ្រុប​តែមួយ បាន​ទាញយក​អ្នកទស្សនា​រហូតដល់​ ៤៧% តាមរយៈ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន Cambodia Broadcasting Service (CBS)​។ កម្មវិធី​ទូរទស្សន៍ និង​ស្ថានីយ​ដែល​មាន​ប្រជាប្រិយភាព​បំផុត ផ្តោត​លើ​ការកម្សាន្ត ខណៈ​ប៉ុស្តិ៍​​ទូរទស្សន៍​ដំបូងគេ​​ដែល​ផ្តោត​លើ​កម្មវិធី​ព័ត៌មាន ទទួលបាន​ទស្សនិកជន​ត្រឹមតែ​ ១%​ ប៉ុណ្ណោះ​​។ នេះ​បង្ហាញថា ​ការចាប់អារម្មណ៍​ចំពោះ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ នៅ​មាន​កម្រិត​នៅឡើយ​។​ 
  • ស្ថានីយវិទ្យុ​ឈាន​មុខ​ចំនួន​៤ បាន​គ្រប់គ្រង​ចំណែក​ទីផ្សារ​អ្នក​ស្តាប់​ ៤៣%។ បើ​យោង​តាម​សូចនាករ MOM នេះ​បង្ហាញ​ថា​ កម្រិត​ប្រមូលផ្តុំ​ក្នុង​ទីផ្សារ​ក្នុង​វិស័យ​វិទ្យុ​ នៅ​មានកម្រិតមធ្យម​។ វិស័យ​នេះ​ក៏​មាន​ការបែងចែក​អ្នក​ស្តាប់​ដាច់ៗ​ពី​គ្នា​ជាងគេដែរ ដោយ​ស្ថានីយ​ចំនួន​ ៨ ក្នុងចំណោម​ ១០ បាន​ទាញ​យក​​ចំណែក​ទីផ្សារ​អ្នក​ស្តាប់ ​ចន្លោះ​ពី ៤​% ទៅ​ ៦% រៀងៗ​ខ្លួន​។ នេះ​មានន័យ​ថា​ ស្ថានីយទាំង​នេះមាន​ឥទ្ធិពល​មកលើ​មតិសាធារណៈ​នៅ​មាន​កម្រិត​ដូចៗ​គ្នា​។ ខុសពី​ទីផ្សារ​ទូរទស្សន៍​ ​ស្ថានីយ​វិទ្យុ​ភាគច្រើនគឺជា​កម្ម​សិទ្ធិរបស់​ក្រុមហ៊ុន​តូចៗ និង​មាន​សំឡេង​ឯករាជ្យ ដូចជា ​វិទ្យុ​មង្គល​សុវណ្ណ វិទ្យុ​សម្បុក​ឃ្មុំ និង​វិទ្យុ​ទន្លេ​ FM របស់​ក្រុមហ៊ុនទន្លេគ្រុប​។ បើទោះជា​វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុសំឡេង​សហរដ្ឋ​អា​មេ​រិក (VOA) មិន​ត្រូវ​រាប់​បញ្ចូលក្នុង​ការសិក្សា​ស្រាវជ្រាវ​នេះ​ ដោយសារ​តែ​វិទ្យុ​ទាំងនេះ​មិន​មាន​អង់​តែ​ន​ផ្សាយ​ខ្លួនឯង​ក្តី ក៏​កម្មវិធី​ព័ត៌មាន និង​មាតិកា​ផ្សេងៗ​របស់​វិទ្យុ​ទាំងនេះ ស្ថិតក្នុង​ចំណោម​កម្មវិធី​ដែល​មាន​អ្នក​និយម​ស្តាប់​ច្រើន​ជាង​គេ​ផង​ដែរ​។​
  • ​សារព័ត៌មាន​​បោះពុម្ភ​ឈាន​មុខ​គេ​ចំនួន ​៤ បាន​ទាញយក​ចំណែក​អ្នក​អាន​ចំនួន​ ៥៧% ដែលមានន័យ​ថា​ វិស័យ​នេះមាន​កម្រិត​ប្រមូលផ្តុំ​ខ្ពស់​។​ ទីផ្សារ​សារព័ត៌មាន​បោះពុម្ព ត្រូវបាន​គ្រប់គ្រង​លើសលប់​ដោយ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្និទ្ធ​​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​ស្ថាប័ន​ ៣ ក្នុងចំណោម​ស្ថាប័ន​ ៤ ដែល​ពេញ​និយម​ជាង​គេ មាន​ម្ចាស់ ឬ​ក្រុមអ្នកផលិតព័ត៌មាន​​ដែលស្និទ្ធ​នឹង​គណបក្ស​កាន់អំណាច​។ ខណៈ​ដែល​មិន​មាន​ទិន្នន័យ​គ្រប់គ្រាន់​ពី​ចំនួន​ច្បាប់​បោះពុម្ពផ្សាយ ចំនួន​បោះពុម្ព​របស់​កាសែត​ទាំងនេះ​រួមគ្នាមាន​សរុប​​យ៉ាងតិច​​ ៦៥ ០០០​ ច្បាប់ ​ក្នុង​មួយ​ថ្ងៃ​។ ​ទោះ​ជាយ៉ាងនេះក្តី ទីផ្សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បោះពុម្ព នៅតែ​ជា​វិស័យ​ដែល​មាន​ប្រជាប្រិយភាពតិ​ចជាង​គេ បើ​គិត​ពី​ចំនួន​អ្នក​អាន ដោយ​ប្រជាជន​កម្ពុជា​ ៩០% និយាយថា ​ពួកគេ​មិន​ដែល​បាន​អាន​កាសែត​នោះ​ទេ ​(CMRD, ២០១៥)​។​
  • ​ទីផ្សារ​អុីនធឺណិត គឺជា​ឧស្សាហកម្មមួយ​ ដែល​មាន​ការប្រកួតប្រជែង​ច្រើន​បំផុត​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ផ្តល់​សេវា​អុីនធឺណិតមាន​ ៣១ និងក្រុមហ៊ុនទូរស័ព្ទសកម្ម ​មាន​ចំនួន​ ៧ ដែល​មាន​ផ្តល់​​ជាកញ្ចប់​ទិន្នន័យ​អុីនធឺណិត​ផងដែរ។ នេះ​បើ​យោងតាមក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​ ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ម្ចាស់​ប្រព័ន្ធផ្សព្វផ្សាយ​ធំ​ជាង​​គេ​នៅ​កម្ពុជា​ចំនួន​ ៤ គឺ ក្រុមហ៊ុន CBS របស់​រ៉ូយ៉ាល់​គ្រុប (​គ្រប់គ្រង​ចំណែក​អតិថិជន​សរុប​លើ​គ្រប់​វិស័យ ចំនួន ​៤៥,១%) ក្រុមហ៊ុន​ហង្ស​មាស (២៣,១%) ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់លោកស្រី ហ៊ុន ម៉ា​ណា (៦,៥%) និង​លោក​ សេង ប៊ុនវេង (៨,៧)​។ ក្រុមហ៊ុន​ទាំង ​៤ ​នេះ​ មាន​អតិថិជន​លើ​គ្រប់​វិស័យ​សរុប​រហូតដល់ ៨៣,៤% ដែល​នេះ​ជា​ភស្តុតាង​បង្ហាញ​ពី​កម្រិត​ខ្ពស់​ នៃ​ការប្រមូលផ្តុំ​ក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​មាន​លទ្ធភាព​ជះឥទ្ធិពល​លើ​មតិសាធារណៈ​។ លទ្ធផល​នេះ​មាន​​ជាប់ទាក់ទង​នឹង​​ទីផ្សារ​វិស័យ​ទូរទស្សន៍​ដែល​មាន​ការប្រមូលផ្តុំ​ដ៏​ខ្ពស់ ខណៈ​វិស័យនេះ​ទទួលបាន​ការចាប់អារម្មណ៍​រហូត​ដល់ ៩៦%  ពី​ប្រជាជន​ប្រជាជន​កម្ពុជា​សរុប​។ កម្ម​សិទ្ធិលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​មាន​ប្រជាប្រិយភាព មានន័យ​ស្មើនឹង​ឥទ្ធិពល​ដ៏​គួរឲ្យកត់សម្គាល់​​លើ​ទស្ស​និកជ​ន (​សូម​មើល​ក្រុមហ៊ុនរ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន​ហង្ស​មាស​)​។​ ​កម្ម​សិទ្ធិ​​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​​វិស័យ​ផ្សេងគ្នា​ (​តាម​អត្ថ​ន័យ​ដើម​មានន័យថា ម្ចាស់​ក្រុមហ៊ុនពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ទៅ​វិស័យ​ផ្សេងទៀត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​) ហាក់​មិន​ទាន់​មាន​វិសាលភាព​ធំដុំ​នៅឡើយ​ក្នុង​ប្រទេស​កម្ពុជា​។​ ជំនួស​ឲ្យ​ការបើក​អាជីវកម្ម​ថ្មីៗ លើ​វិស័យ​ដ​ទៃ​ទៀត​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ទាមទា​រពេលវេលា​ដំណើរការ​សុំ​អាជ្ញាប័ណ្ណ ម្ចាស់​ក្រុមហ៊ុន​ហាក់​បាន​ងាក​មក​រក​ការពង្រីក​អាជីវកម្ម​ក្នុង​វិស័យ​តែមួយ ដែល​កំពុង​ដំណើរការ​ស្រាប់​។ ម្ចាស់​ក្រុមហ៊ុន​ឈាន​មុខ​គេ​ ៣ ក្នុងចំណោម​ ៤ រកស៊ី​តែ​ក្នុង​វិស័យ​ ២ ​ប៉ុណ្ណោះ​។
  • ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ម្ចាស់​ប្រព័ន្ធផ្សព្វផ្សាយ​ធំ​ជាង​​គេ​នៅ​កម្ពុជា ​ចំនួន​ ៤ គឺ ក្រុមហ៊ុន CBS របស់​រ៉ូយ៉ាល់​គ្រុប (​គ្រប់គ្រង​ចំណែក​អតិថិជន​សរុប​លើ​គ្រប់​វិស័យចំនួន ​៤៥,១%) ក្រុមហ៊ុន​ហង្ស​មាស (២៣,១%) ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់លោកស្រី ហ៊ុន ម៉ា​ណា(៦,៥%) និង​លោក ​សេង ប៊ុនវេង (៨,៧)​។ ក្រុមហ៊ុន​ទាំង​ ៤​ នេះ ​មាន​អតិថិជន​លើ​គ្រប់​វិស័យ​សរុប​រហូតដល់ ៨៣,៤% ដែល​នេះ​ជា​ភស្តុតាង​បង្ហាញ​ពី​កម្រិត​ខ្ពស់​នៃ​ការប្រមូលផ្តុំ​ក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​មាន​លទ្ធភាព​ជះឥទ្ធិពល​លើ​មតិសាធារណៈ​។ លទ្ធផល​នេះ​មាន​​ជាប់ទាក់ទង​នឹង​​ទីផ្សារ​វិស័យ​ទូរទស្សន៍​ ដែល​មាន​ការប្រមូលផ្តុំ​ដ៏​ខ្ពស់ ខណៈ​វិស័យនេះ​បានទទួល​ការចាប់អារម្មណ៍​រហូត​ដល់ ៩៦% ពី​ប្រជាជន​ប្រជាជន​កម្ពុជា​សរុប​។ កម្ម​សិទ្ធិលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​មាន​ប្រជាប្រិយភាព មានន័យ​ស្មើនឹង​ឥទ្ធិពល​ដ៏​គួរឲ្យកត់សម្គាល់​​លើ​ទស្ស​និកជ​ន (​សូម​មើល​ក្រុមហ៊ុនរ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន​ហង្ស​មាស​)​។​ ​កម្ម​សិទ្ធិ​​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​​វិស័យ​ផ្សេងគ្នា​ (​តាម​អត្ថ​ន័យ​ដើម​មានន័យថា ម្ចាស់​ក្រុមហ៊ុនពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ទៅ​វិស័យ​ផ្សេងទៀត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​) ហាក់​មិន​ទាន់​មាន​វិសាលភាព​ធំដុំ​នៅឡើយ​ក្នុង​ប្រទេស​កម្ពុជា​។​ ជំនួស​ឲ្យ​ការបើក​អាជីវកម្ម​ថ្មីៗ លើ​វិស័យ​ដ​ទៃ​ទៀត​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ទាមទា​រពេលវេលា​ដំណើរការ​សុំ​អាជ្ញាប័ណ្ណ ម្ចាស់​ក្រុមហ៊ុន​ហាក់​បាន​ងាក​មក​រក​ការពង្រីក​អាជីវកម្ម​ក្នុង​វិស័យ​តែមួយ ដែល​កំពុង​ដំណើរការ​ស្រាប់​។ ម្ចាស់​ក្រុមហ៊ុន​ឈាន​មុខ​គេ​ ៣ ក្នុងចំណោម ​៤ រកស៊ី​តែ​ក្នុង​វិស័យ ​២​ ប៉ុណ្ណោះ​។​

 

 

ប្រភព

Concentration is calculated with data released by CMRD (2015). Media Consumption Survey
Sok Som Oeun (2015). Media Ownership Monitor - Legal assessment (available upon request)