This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/03/19 at 04:23
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ

ក្នុងចំណោមស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយចំនួន ៤១ ដែលត្រូវបានស្ទង់មតិដោយ MOM ស្ទើរតែ ៩០% នៃ​ស្ថាប័ន​ទាំង​នោះ​ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ ប៉ុន្តែវាកម្រណាស់ ដែលឃើញមានក្រុមហ៊ុនមួយដែលមានប្រព័ន្ធផ្សព្វផ្សាយឆ្លង​វិស័យ ហើយភាគច្រើននៃស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ ត្រូវបានចុះបញ្ជីជាមួយក្រុមហ៊ុនដែល​ផ្ដោត​លើ​ប្រព័ន្ធផ្សព្វផ្សាយ។

បើ​និយាយ​ពី​ចំណែកទីផ្សារ​នៃ​ទស្សនិកជន ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗជាងគេគឺ៖

 

  • ក្រុមហ៊ុនសេវាផ្សព្វផ្សាយកម្ពុជា (CBS) មាន ៤៧% នៃចំនួនអ្នកទស្សនាទូរទស្សន៍។
  • ក្រុមហ៊ុនហង្សមាសវីដេអូ មានយ៉ាងហោចណាស់ ២៣% នៃអ្នកទស្សនាទូរទស្សន៍ និង ៣,៥% នៃអ្នកស្តាប់វិទ្យុ។
  • ក្រុមហ៊ុនដែល​ជា​ការ​ចូលហ៊ុន​គ្នា​កម្ពុជា-ថៃ រវាងក្រុមហ៊ុន Mica Media និងក្រសួងការពារជាតិ គ្រប់គ្រងប៉ុស្តិ៍ទូរទស្សន៍ប៉ុស្តិ៍​លេខ៥ មាន ៩% នៃអ្នកទស្សនាទូរទស្សន៍។

រាជរដ្ឋាភិបាលកម្ពុជា ជាម្ចាស់​កម្មសិទ្ធិដែលមានប្រព័ន្ធផ្សព្វផ្សាយមួយលើគ្រប់វិស័យផងដែរ គឺទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ស្ថានីយទូរទស្សន៍ជាតិកម្ពុជា (TVK) និងស្ថានីយវិទ្យុជាតិ​ (RNK)។

តាមរយៈទិដ្ឋភាពនៃ​ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងប្រជាប្រិយភាពនៃវិស័យទូរទស្សន៍ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ រួមមានក្រុមហ៊ុនទូរទស្សន៍ គឺមានសារៈសំខាន់ជាសក្តានុពល ទៅលើការបង្កើត​ជា​ទស្សនៈ​របស់​ទស្សនិកជន។