This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/03/19 at 04:16
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

ប្រវត្តិសាស្រ្ត

ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ប្រទេស​មួយ​នេះ​បាន​ឆ្លងកាត់​នូវ​របប​នយោបាយ​ជាច្រើន ហើយ​នោះ​គឺជា​កត្តា​មួយ ដែល​បាន​ជះ​ឥ​ទិ្ធពល​ដល់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាមឯកសារ​របស់លោក រ៉ូ​បើ​ទ (Roberts) ក្នុង​ឆ្នាំ​២០១១​។ ជា​ឧទាហរណ៍ របប​ខ្មែរក្រហមបាន​បំផ្លាញ​ឫ​សគល់​ផ្នែក​សារព័ត៌មាន​ស្ទើរ​ទាំងស្រុង ហើយ​នៅសល់តែ​អ្នក​សារព័ត៌មាន​ប្រមាណ​ដប់​នាក់​ប៉ុណ្ណោះ ដែល​នៅ​រស់​ក្រោយ​ពី​របប​នោះ​។ នេះ​បើ​យោងតាមឯកសារ​របស់លោក ម៉ក​ខាត​ធី (McCarty) ក្នុង​ឆ្នាំ​២០១២​។ 

​បន្ទាប់​ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម របប​នយោបាយ​កម្ពុជា បាន​ស្ថិត​នៅក្រោម​ការត្រួតត្រា​ពី​ឥទ្ធិពល​វៀតណាម ​ពី​ចន្លោះ​ឆ្នាំ​១៩៧៩ ដល់​ចុង​ទសវត្ស​រ៍ឆ្នាំ​១៩៨០​។ ក្រោម​ការគ្រប់គ្រងនោះ គេ​សង្កេតឃើញថា អ្នកសារព័ត៌មាន​បរ​ទេស​ត្រូវបាន​គេ​ហាមឃាត់ ដោយ​មិន​អនុញ្ញាត​ឲ្យចូលក្នុងប្រទេស​កម្ពុជា ​ពី​ចន្លោះ​ឆ្នាំ​១៩៨០​ ដល់​ឆ្នាំ​១៩៨៦​។ ទន្ទឹម​​គ្នា​នេះដែរ រូបភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នាពេលនោះ មាន​ទម្រង់ជា​សារ​ព័ត៌​មាន​បក្សសម្ព័ន្ធ ដែល​ត្រូវបាន​គេ​ប្រើ​ជា​ឧបករណ៍​ក្នុង​ផ្នែក​នយោបាយ​។ ឧទាហរណ៍​ដូចជា គ្មាន​កាសែត​សារព័ត៌មាន​ណាមួយ​ ត្រូវបាន​គេ​អនុញ្ញាត​ក្នុងការបោះពុម្ពផ្សាយ​នោះទេ​។ វា​លើកលែងតែ​កាសែត​ប្រជាជន ដែល​បាន​បោះពុម្ព​ជា​រៀងរាល់ថ្ងៃ ហើយមាន​និន្នាការ​គាំទ្រ​គណបក្សកាន់អំណាច ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​លើ​កិច្ចការ​ក្នុងប្រទេស និង​ក្រៅប្រទេស​។ នេះ​បើ​យោងតាម​ឯកសារ​របស់លោក សុក សំអឿន (Sok Som Oeun) ក្នុង​ឆ្នាំ​២០១៥​។​

ជាមួយ​នឹង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ​ឆ្នាំ​១៩៩១ និង​ការមកដល់​នៃ​អាជ្ញាធរ​បណ្តោះអាសន្ន ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ដែល​ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) វា​បាន​ធ្វើឲ្យកាសែត​ និង​សារព័ត៌មាន បាន​ចាប់ផ្តើម​រីក​លូតលាស់​។ នេះ​បើ​យោង​តាម​ឯកសាររបស់លោក រ៉ូបើ​ទ (Roberts) ក្នុង​ឆ្នាំ​២០១១ ដែល​មាន​ប្រភព​ពី​គេហទំព័រ​នេះ។ នាពេលនោះ តួនាទី​របស់​សារព័ត៌មាន មាន​លក្ខណៈ​ផ្លាស់ប្តូរ​បន្តិចបន្តួច ដែល​បាន​ចូលរួមចំណែក​ក្នុង​ការផ្សះផ្សា និង​បង្កើតសន្តិភាព​រវាង​ប្រជាជន និង​ស្ថាប័ន​សង្គម​។ ជា​ឧទាហរណ៍ វា​ត្រូវ​បាន​គេ​ជឿ​ថា ការចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ប្រមុខ​ដឹកនាំ ​នៃ​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​លើក​ទី​១​ ក្នុង​ប្រទេស​ក្នុង​ឆ្នាំ​១៩៩៣ គឺជា​ជោគជ័យ​ដែល​បានមកពី​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ និង​អព្យាក្រឹត​នៃ​កម្មវិធី​វិទ្យុ អ៊ុនតាក់ (UNTAC)​។ នេះ​បើ​យោងតាម​ឯកសារ​របស់លោក អូ​ដាជ (Oldag) ឆ្នាំ​២០១៥​។ ​វិទ្យុ​នេះ បានបង្កើតឡើង​ដោយ​អង្គការសហប្រជាជាតិ​ ក្នុង​ឆ្នាំ​១៩៩២។ ទិដ្ឋភាព​បែប​នេះ បាន​ជំរុញឲ្យមាន​ការវិវត្តន៍​នៃ​ផ្នែក​សារព័ត៌មាន​ចម្រុះ​ក្នុងប្រទេស​កម្ពុជា បន្ទាប់​ពី​មាន​វត្តមាន​របស់អ៊ុនតាក់​។ ស្រប​ពេល​នេះ​ដែរ ប្រទេស​កម្ពុជា​ក៏​នៅ​ប្រឈម​លើ​បញ្ហា​ផ្នែក​សេរីភាព​ក្នុង​ការបញ្ចេញមតិ ដែល​បណ្តាល​មក​ពី​ការ​រឹត​សំពាធ ទៅលើ​ការអភិវឌ្ឍ​ក្រម​សី​លធ​ម៌ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស លើ​ផ្នែក​សារព័ត៌មាន ដែល​ភាគច្រើន​អ្នកសារព័ត៌មាន​ទាំងនោះ មិន​មានវិជ្ជា​ជីវៈ​គ្របគ្រាន់​ក្នុង​ការបំពេញ​ភារកិច្ច​នៅ​ឡើយ​ទេ​។ នេះ​បើ​យោងតាមឯកសារ​របស់លោក ម៉ក​ខាត​ធី (McCarty) ក្នុង​ឆ្នាំ​២០១២​។​

​ដោយ​ការខ្វះខាត​លើ​វិធានការ​មួយចំនួន​ក្នុង​វិស័យ​នេះ វា​បាន​ធ្វើឲ្យ​មាន​ការ​កែទម្រង់​លើ​អ្វី ដែល​បាន​អនុវត្ត​រួចមកហើយ និង​បរិបទ​ថ្មីៗ​ដែល​បាន​ចូលមក​ដល់ ដើម្បី​សម្រួល​ដល់​ការប្រមូល​ព័ត៌មាន​ អស់​រយៈពេល​ជាង​ ២​ ទសវត្ស​រ៍​កន្លងមកហើយ​។ ហើយ​នេះ វា​ពាក់ព័ន្ធ​ទៅលើ​ការអនុវត្តន៍​របស់​ស្ថាប័ន​សារព័ត៌មាន និង​ក្រុមហ៊ុន​ព័ត៌មាន​នីមួយៗ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​មូលហេតុ​ដែល​ស្ថាប័នភាគច្រើន​មាន​ទំនោរ​លើ​បញ្ហា​នយោបាយ ជាជាង​បញ្ហា​ពាណិជ្ជកម្ម​។ នេះ​បើ​យោងតាមឯកសាររបស់លោក រ៉ូបើ​ទ (Roberts) ក្នុង​ឆ្នាំ​២០១១​។

យោងតាម​របាយការណ៍​របស់ “​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​” (Reporters Without Borders) បណ្តុុុុំឯកសារ​សេរីភាព​សារព័ត៌មាន​ពិភពលោក​ បានឲ្យដឹងថា នាពេល បច្ចុប្បន្ន ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​លំដាប់​លេខ​ទី​១៣៩ ក្នុងចំណោម​ប្រទេស​១៨០​ ស្តីពី​សេរីភាពសារព័ត៌មាន​ក្នុង​ឆ្នាំ​២០១៥​។ ទិន្នន័យ​នេះ​បានបង្ហាញ​ថា ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ប្រសើរ​ជាងប្រទេស​មួយចំនួន​ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​ ដូចជាប្រទេសមី​យ៉ាន់​ម៉ា​ ដែល​ស្ថិត​ក្នុង​លំដាប់​ទី​១៤៤ ប្រទេស​ម៉ាឡេស៊ី​ ស្ថិត​ក្នុង​លំដាប់​ទី​១៤៧ ប្រទេស​សិង្ហ​បុរី ស្ថិតនៅក្នុង​លំដាប់​ទី​១៥៣ ប្រទេស​ឡាវ​ ស្ថិតនៅក្នុង​លំដាប់​ទី​១៧១ និង​ប្រទេស​វៀតណាម​ ស្ថិតក្នុងលំដាប់​ទី​១៧៥​។

ប្រភព

McCartney (2012). Media development in transitional democratic Cambodia
Sok Som Oeun (2015). Media Ownership Monitor - Legal Assessment
Roberts (2011). The Media Map Project. Cambodia. Case Study on Donor Support to Independent Media, 1990-2010
Oldag (2015). Freedom of the Press and media regulation in Cambodia: Approaches and Options for Democratic Diversity. Publication by Konrad-Adenauer-Stiftung