This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/03/19 at 06:28
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

វិទ្យុ

វិទ្យុបានបាត់បង់ប្រជាប្រិយភាព ដោយការលេចឡើងនូវប្រព័ន្ធអុីនធឺណិត៖ បច្ចុប្បន្នវិទ្យុត្រូវបានចាត់ថ្នាក់ទៅលេខរៀងទី៣ បន្ទាប់ពីទូរទស្សន៍ និងអុីនធឺណិត ដោយវាចាប់យកអ្នកស្ដាប់បានតែ ​៣៥% ប៉ុណ្ណោះ។

ការបែកខ្ញែកខ្លាំង និងការប្រមូលផ្តុំមានកម្រិតមធ្យម

ទោះបីជាទីផ្សារវិទ្យុ មានការប្រមូលផ្តុំក្នុងកម្រិតមធ្យមក៏ដោយ (ស្ថានីយវិទ្យុមានប្រជាប្រិយភាពជាងគេ​ទាំង ៤ ចាប់​យកអ្នកស្តាប់សរុប ៤៣%) វាគឺជាវិស័យប្រព័ន្ធផ្សព្វផ្សាយ​ដែល​បែកខ្ញែកជាងគេនៅ​កម្ពុជា។ យោង​តាមក្រសួងព័ត៌មាន កម្ពុជាមានស្ថានីយវិទ្យុសរុបទាំងអស់ ចំនួន ១៧៥ ប៉ុស្តិ៍។ ស្ថានីយវិទ្យុចំនួន ៩ មានអ្នកស្តាប់ច្រើនប្រហាក់ប្រហែលគ្នា ដោយចាប់យកអ្នកស្តាប់ ចំនួនពី ៣% ទៅ ៦% នៃចំនួនអ្នកស្តាប់​សរុប​នៅកម្ពុជា និងមានឥទ្ធិពលប្រហែលគ្នាទៅលើមតិសាធារណៈ។ ជាពិសេសទៅទៀតនោះ ប្រជាជនដែលប្រើប្រាស់វិទ្យុ គឺសម្រាប់ស្តាប់កម្មវិធីនយោបាយ ជាជាងសម្រាប់ការកម្សាន្ត។

កម្មវិធីអន្តរជាតិដែលមានប្រជាប្រិយភាព

វិទ្យុដែលមានប្រជាប្រិយភាពជាងគេ គឺវិទ្យុ ABC កម្ពុជា (ប្រជាជនកម្ពុជាស្ទើរម្នាក់ក្នុងចំណោម ៤នាក់​ ស្តាប់វិទ្យុនេះ), កម្មវិធីវិទ្យុដែលមានប្រជាប្រិយភាពបំផុត គឺនៅតែជាកម្មវិធីវិទ្យុអាស៊ីសេរី (RFA) និងកម្មវិធីវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ដែលបានផ្សព្វផ្សាយពាសពេញប្រទេស តាមរយៈស្ថានីយវិទ្យុចំនួន១៥ផ្សេងគ្នា។