Cambodia លទ្ធផល តម្លាភាពប្រព័ន្ធផ្សព្វផ្សាយ
តម្លាភាពប្រព័ន្ធផ្សព្វផ្សាយ
គ្មានច្បាប់ជាតិ (ដូចជាលើប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុន និងពន្ធដារ) បានកម្រិតឲ្យក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ ឬមិនរាយការណ៍ពីតម្លាភាព និងការបើកចំហលើអត្តសញ្ញាណនៃភាពជាម្ចាស់កម្មសិទិ្ធលើក្រុមហ៊ុន ទៅកាន់អាជ្ញាធរសាធារណៈនោះទេ។ បញ្ជីនៃអាជ្ញាប័ណ្ណកម្មសិទ្ធិសម្រាប់វិស័យទូរទស្សន៍និង ការបោះពុម្ពផ្សាយ អាចធ្វើការស្នើសុំបាន នៅក្រសួងព័ត៌មាន ។ បញ្ជីនៃអាជ្ញាប័ណ្ណកម្មសិទ្ធិលើវិទ្យុ គឺអាចស្នើសុំសម្រាប់តែស្ថានីយមួយប៉ុណ្ណោះ នៅរាជធានីភ្នំពេញ ។ ទោះជាយ៉ាងណា ការចុះឈ្មោះនេះមិនត្រូវបានបញ្ជាក់ពីព័ត៌មានលម្អិតនៃអត្តសញ្ញាណរបស់ម្ចាស់កម្មសិទិ្ធ ឲ្យបានជាក់លាក់នោះទេ។ វាគ្រាន់តែជាការចុះឈ្មោះម្ចាស់អាជ្ញាប័ណ្ណប៉ុណ្ណោះ។ ហេតុដូច្នេះ សាធារណជនមិនអាចយល់ច្បាស់ ថាតើបុគ្គលម្ចាស់កម្មសិទ្ធិនោះមានទំនោររបៀបណា លើការដឹកនាំក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនោះទេ ពីព្រោះវាក៏មិនប្រាដកថា រាជរដ្ឋាភិបាលត្រូវបានគេផ្តល់ព័ត៌មានលម្អិតពីបញ្ហាទាំងនោះដែរ។ បញ្ជីនៃម្ចាស់អាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនអុីនធឺណិត និងទូរស័ព្ទដៃ គឺអាចស្នើសុំបានតាមប្រព័ន្ធ អុីនធឺណេត។ ព័ត៌មានផ្សេងៗមួយចំនួន អាចត្រូវបានគេសាកសួរបន្ថែម តាមការស្នើសុំ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ក្រុមហ៊ុនផ្សព្វផ្សាយ និងទូរគមនាគមន៍ ហើយនិងម្ចាស់ មិនមានតម្លាភាពលើបាវចនារបស់ពួកគេនោះទេ៖ វាមិនមានការបើកចំហលើអត្តសញ្ញាណនៃទម្រង់កម្មសិទ្ធិ ទិន្នន័យសេដ្ឋកិច្ច ដូចជា ការបង្វិល ឬផ្ទេរប្រាក់ចំណូល ត្រូវបានធ្វើឡើងដោយសម្ងាត់។ កត្តានេះបានបង្កឱ្យមានការលំបាកដល់ការសិក្សានេះ ក្នុងការដាក់ចំណាត់ថ្នាក់នៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលអាស្រ័យនៅលើអំណាច ឬស្ថិរភាពសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងនោះ។ ដោយសារតែនៅមានចន្លោះលើបទប្បញ្ញត្តិតម្លាភាព នៃអត្តសញ្ញាណម្ចាស់កម្មសិទ្ធិ ច្បាប់មិនបានដាក់កំហិតរឹតបន្តឹងលើការបង្ហាញទម្រង់រចនាសម្ព័ន្ធរបស់ម្ចាស់កម្មសិទ្ធិ លើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនោះទេ ហើយជារូបភាពនៃការរំលោភបំពាន និងការដាក់សម្ពាធលើទីផ្សារ។